Ep:19

1.4K 76 0
                                    

Jimin សម្លឹងមើលបាយនៅក្នុងប្រអប់ទាំងញញឹមសឹងតែរហែកថ្ពាល់ធ្លាក់ចុះដល់ក្រោមតុទៅហើយ វាមិនមែនយល់សប្តិដែលនាងធ្វើបែបនេះទេឬ? បើចឹងបានន័យថានាងចាប់ផ្តើមមានចិត្តឲ្យគេវិញខ្លះៗហើយបាយប្រអប់ដ៏សែនឆ្ងុយគួរឲ្យចង់ញាំតែវាចាញ់ម្ចាស់អ្នកធ្វើឯណោះវិញទេ ទាំងគួរឲ្យស្រលាញ់គួរឲ្យចង់ញាំបែបនេះទុកយូរមិនកើតទេ។

«លោកមើលស្អីទៀត? មិនឆាប់ញាំទៅនិងអាលខ្ញុំបានទៅវិញ »

នាងរអ៊ូត្រគោះដៃត្រគោះជើងធ្វើមុខស្ញូញ ឆ្លៀតមកមើលបន្តិចប៉ុណ្ណោះ ចង់ដឹងថាគេព្រាននារីអោបស្រីម៉ោងធ្វើការទៀតឬក៏អត់សោះតែបន្លំធ្វើជាធ្វើបាយយកមកឲ្យ ។
«ចាំទៅវិញទាំងអស់គ្នា បងរួចដៃឥលូវហើយ»
«ធ្វើការតែមួយព្រឹកទេឬ?» នាងជ្រួញចិញ្ចើមសួរដោយចម្ងល់ជាច្រើន ចេះក្រុមហ៊ុនដំណើរការទៅមុខកើតដែរ បើលោកនាយកចរិកខ្ជិលច្រអូសឈប់ពាក់កណ្តាលទីបែបហ្នឹង ។
«អឹម..ហ្នឹងហើយ»

គេឆ្លើយទាំងដាក់បាយទុលមាត់ ញញឹមដូចផ្កា
សួគ៌ផ្ការាំហោះហើរ តែអញ្ចឹងនាងប្រាកដជាគិតថាគេឆ្កួតមិនខានឡើយ។
« ខ្ញុំថាលោកញាំកុំបង្ខំអី ខ្ញុំអាចចាំបាន»
នាងទាញក្រដាសជូតមាត់ ជូតគ្រាប់បាយដែលប្រឡាក់ជាប់ហ្នឹងមាត់គេចេញ
រួចក៏ដាក់ម្រាមដៃសង្កត់តិចៗ ទើបធ្វើខ្លួនអង្គុយដូចធម្មតាវិញ ។ ទង្វើររបស់នាងធ្វើឲ្យគេភាំងហើយដឹងខ្លះទេ នាងប្រែពីព្រងើយកន្តើយមកបារម្ភមើលថែ យកចិត្តទុកដាក់ចំពោះគេបែបនេះវាកាន់តែធ្វើឲ្យគេចង់ត្រូវជាមួយនាងរឹតតែខ្លាំងឡើង ផ្សះផ្សារការឈឺចាប់មកជាសុភមង្គលក្តីសុខប្រគល់ឲ្យនាងវិញម្តង ។

« Omii »
«ហ្អា៎?»

គេទម្លាក់ប្រអប់បាយចុះទាញនាងមកថើបវិញម្តង ។ ភ្នែកបើកធំៗដោយភាពទាន់ហន់ភ្ញាក់ផ្អើលនាងមិនបានតាំងចិត្តថាគេនិងទាញនាងទៅថើបបែបនេះទេ ។ នាងចង់បដិសេធតែក៏ពិបាកព្រោះដៃជើងមិនសហការណ៍ជាមួយឡើយបែរជាលើកត្រកងអោបគេវិញដូចគ្នា
ភ្នែកក៏បិតសន្សឹមៗ តបស្នាមថើបកំពុងតែរួមរឹតស្អិតរមួតគ្នាដោយអណ្តាតទាំងពីរគ្រលាស់ចុះឡើងផ្លាស់ប្តូរគ្នា នេះបើសិនជាមិនគិតជាកន្លែងធ្វើការហើយមិនបានចាក់កន្លឹះទ្វារទៀតនោះ កុំអីនាងចប់របស់គេបាត់ហើយ ចាត់ទុកថាជាសំណាងនាងទៅចុះដែលគេគ្រាន់តែថើបមិនធ្វើអ្វីលើសពីហ្នឹង។

💋ព្រំដែនបេះដូង💙Where stories live. Discover now