Ep:27

1.1K 63 0
                                    

'' រឿងនេះវាគ្មានទាក់ទងជាមួយឯងទេហើយអ្នកដែលយើងត្រូវនិយាយជាមួយគឺ Omii មិនមែនជាឯង'' Jimin រុញJungkook ចេញពីខ្លួនរួចដើរទៅឈរតទល់គ្នាជាមួយនិងOmii កែវភ្នែករឹងនឹងថ្កល់សម្លឹងមើលនាងសឹងតែធ្លុះចូលដល់ខាងក្នុង។
'' យើងត្រូវការនិយាយតែពីរនាក់ជាមួយOmii'' ថារួចគេអូសដៃនាងចេញពីខាងមុខហាងចូលទៅក្នុងឡានបាត់ ។
Jungkook ឈរសម្លក់Angi ព្រោះនាងតែម្នាក់គត់ទើបគ្រប់យ៉ាងក្លាយជាបែបនេះ ។
'' មកពីនាងទាំងអស់ Jung Angi ''
នាងចាប់ផ្តើមញីញ័រឈានជើងថយក្រោយខ្លបខ្លាចទឹកមុខJungkook នៅពេលនេះ គេសម្លឹងមើលមកនាងដូចចង់សុីសាច់ហុចឈាមទាំងរសើស្រស់ៗ ។
'' អ្អាយ៎..!! លែងខ្ញុំ..'' គេមិនខ្វល់ពីសម្លេងស្រែករបស់នាងឡើយទោសៈពេញខ្លួនខ្លាំងថែមមួយកម្រិតទៀតពេលស្រីម្នាក់នេះទាញទូរស័ព្ទឡើងប្រុងចុចតេ ។ គេកញ្ឆក់វាគប់ចោលទៅក្នុងធុងសម្រាមរួចរុញចូលក្នុងឡានមួយទំហឹង សាច់សររលោងត្រូវកោសជាំដោយសារតែកម្លាំងរុញកកិតរបស់គេ។
'' លោកចង់នាំខ្ញុំទៅណា..?? ''
'' ខ្ញុំមិនចូលចិត្តសួរដេញដោលច្រើនបិតមាត់ហើយនៅឲ្យតែស្ងៀមបានហើយ'' គេទាញក្រវ៉ាត់មកដាក់រួចបញ្ជាចង្កូតឡានចេញទៅដោយគ្មានទិសដៅ ។
'' ហុឹកៗ...!!! កុំធ្វើអីខ្ញុំ..!! '' Angi ព្យាយាមលន់តួអង្វរអង្រួនដើមដៃគេតិចៗតែត្រូវJungkook គ្រវាសចេញយ៉ាងលឿនវាធ្វើឲ្យត្រូវចំកណ្តាលមុខរបស់នាងសឹងតែសឺសន្លប់។
គេងៀកមកមើលនាងវិញដោយកែវភ្នែកមួយដែលចម្អកឡកឡឺយវាសមតែត្រូវបែបហ្នឹងព្រោះនាងជាអ្នកសាងវាឡើង។
'' ហុឹកៗ..'' Angi បែរមុខយំមិនដឹងជាគេឆ្កួតឬក៏ជាដែលទោសៈដាក់មនុស្សស្រីបែបនេះ។
'' ស្ងាត់មាត់ឈប់យំភ្លាម..!! ខ្ញុំខ្ពើមរអើមនាងខ្លាំងណាស់ដឹងទេ?''
'' បើចឹងក៏ឈប់ឡានទៅ ខ្ញុំនិងបានចុះចេញមិននៅឲ្យទើសទាល់ឡើយ''
នាងបែរមកស្រែកគំហកមាំងៗ ដាក់អ្នកដែលកំពុងតែឆេះឆួលខឹងនិងនាងស្រាប់ផង កំហឹងក៏កាន់តែកើនទ្វេរដង។
'' បិតមាត់..!! ស្រីថោកទាបដូចជានាងខ្ញុំមិនប៉ះនាំតែថោកដោយឡើយ'' ភ្នែកត្របាញ់មើលរាងកាយរបស់នាងពីក្បាលដល់ចុងជើងគេរអានិងប៉ះពាល់ខ្លាំងណាស់ គ្មានចំណាប់អារម្មណ៍សុីស្រីរួមជាមួយ Jimin ឡើយ។
'' Jimin ជួយខ្ញុំផង'' នាងបន្លឺឡើងក្នុងចិត្តដោយភាពភ័យខ្លាចលែងហ៊ានហើបមាត់តវ៉ាចំពោះពាក្យមាក់ងាយរបស់គេទៀតហើយ។
គេដៀលនាងទាំងដែលមិនទាន់ស្គាល់នាងច្បាស់គិតម៉ៃនាងតែរឿងអាក្រក់ៗ ។

💋ព្រំដែនបេះដូង💙Donde viven las historias. Descúbrelo ahora