14:ព្រំដែនបេះដូង💙

1.4K 87 0
                                    

សម្រឹបជើងដើរចូលមកខាងក្នុងផ្ទះ ភ្នែករំពៃមើលគ្រប់ច្រកល្ហក Soo Omii បាត់ទៅណាហើយម្តេចក៏គេមិនឃើញនាងបែបនេះ ។

« Omii » Jimin ដើរងើយឆ្ងោកគ្រប់កន្លៀតកៀនកោះ ស្ងាត់ឆឹងតែម្តងហើយ ។

« Jimin » ប្រុសកម្លោះភ្ញាក់ក្រញែងពេលនាងមកទះស្មាពីក្រោយ ទៅមកប្រៀបដូចជាខ្មោចលង ។

«អីយ៉ា...!!! បងភ័យអស់ព្រលឹងហើយដឹងទេ?ពេលអូនមកស្ងាត់ៗបែបនេះ »
Jimin ដកដង្ហើមបន្ធូរបន្ថយអារម្មណ៍ដែលភ្ញាក់ផ្អើលនោះឲ្យចេញឆ្ងាយពីខ្លួន មនុស្សកំពុងធ្វើរឿងមិនល្អផងមកស្ងាត់ៗបែបហ្នឹងភ័យងាប់ហើយ ។
«លោកភ័យយ៉ាងនេះឬ? ធ្វើអីមិនគប្បីមែនទេ?» នាងលើកចិញ្ចើមសួរដោយក្រពត់ដៃដាក់ទៅក្រោយខ្នង Jimin ក៏ចេះតែតាមសម្លឹងដូចគ្នា ។

« បងឬ?? គ្មានទេបងមិនបានធ្វើអ្វីខុសឡើយអូនគិតតែខ្លួនឯងផ្តេសផ្តាសណាស់»
«ចឹងហ្អ៎??? » Omii ញញឹមងក់ក្បាលដើរទៅអើតមើលត្រង់មាត់ទ្វារបន្តិចទើបងៀកមកសម្លក់គេវិញ ។

«បាទ..!!! » Jimin លើកខ្នងដៃមកជូតញើសនៅលើថ្ងាស យប់ត្រជាក់ខ្យល់បក់
មកប៉ុណ្ណឹងហើយគេនៅតែបែកញើសទៀត។

« park Jimin »
«បាទ៎..!!!! » គេធ្វើមុខឡេឡឺសម្លឹងរបស់ក្នុងដៃនាង លើកនេះងាប់មិនខានមើលតែទឹកមុខក៏ដឹងដែរ ។
«លោកឯងនេះអាក្រក់ណាស់នៅផ្ទះខ្ញុំហើយចង់ធ្វើបាបខ្ញុំទៀត»

បកស្រាយយ៉ាងណាបើនាង ចេញមកសម្តី
ស្លោៗយ៉ាងហ្នឹង៕

«ធ្វើបាបអី?? បងឯណាដែលអាចធ្វើបាបអូនកើត»
«នៅប្រកែកទៀតចុះការដែលបោកខ្ញុំមុននេះ នាំអ្នកណាមកក៏មិនដឹងចង់ឲ្យគេមកធ្វើបាបខ្ញុំហើយក៏តាំងខ្លួនជា Super Hero មែនទេ?»

ងាប់ៗៗគេទន្ទេញជាប់មាត់មិនដាច់ឃ្លាឡើយនាងដឹងយ៉ាងម៉េចបាន ហេតុអ្វីក៏ដឹងលឿនយ៉ាងនេះ ។

«អត់ទេ Omii បងមិនដឹងអីទេ.!!! Omii »

នាងលែងស្តាប់ទៀតហើយ ដំបងវាយTennis នៅក្នុងដៃរបស់នាងដែលបម្រុងទុករួចជាស្រេចនោះ យាឡើងរំពងក្បាលរបស់គេ ។ តែគេក៏មិនឈរស្ងៀមឲ្យនាងវាយបែកក្បាលទទេៗដែរ គឺរត់ជុំវិញសាឡុងតែម្តង ។

💋ព្រំដែនបេះដូង💙Where stories live. Discover now