ព្រំដែនបេះដូង ❤️

1.6K 86 0
                                    


អ្វីៗគ្រប់យ៉ាងក៏បានទៅយ៉ាងរលូនស្របតាមផែនការរបស់គេ។ ល្បិចខិលខូចគេចេះច្រើនណាស់នាងតាមគេមិនទាន់ឡើយ។

Jimin ដើរអូសវ៉ាលីចូលក្នុងបន្ទប់ក្បែរហ្នឹងបន្ទប់របស់អតីតភរិយា បើចង់តាមនាងហើយទោះហាមឃាត់យ៉ាងណាក៏មិនឈ្នះដែរព្រោះមនុស្សដូចជាគេនេះគឺមុខក្រាស់បំផុតហើយចង់ជេចង់វាយក៏មិនខ្ចីឈឺដែរ..!!! ។

«អ'ហ្អែម...!!! » Omii ឈរនៅពីមុខបន្ទប់នាងសម្លឹងអ្នកកម្លោះតាំងពីក្បាលដល់ចុងជើង ចង់មកជួលបន្ទប់ក៏ព្រមហើយចាំមើលតើហ្នឹងធ្វើស្អីបន្តទៀត ។

«យ៉ាងម៉េចអូនសម្លាញ់? ចង់ហៅបងទៅនៅបន្ទប់ជាមួយ? អូខេបងព្រម»
«ហៅតាលោកស្អី»
«ឈ្លើយ..»
នាងមិនបានខ្វល់ពីសម្តីប៉ប៉ាច់ប៉ប៉ោចរបស់គេឡើយដឹងត្រឹមថាមកមើលនេះព្រោះតែរឿងផ្សេងមិនមែនរឿងហៅទៅដេកបន្ទប់ជាមួយឡើយ ។

« ថ្លៃបន្ទប់...!! » Omii លើកដៃទាលុយពីប្រុសកម្លោះ នាងច្រត់ចង្កេះខាំបបូរមាត់គ្រឺតគេបំផុត ។

« យកឥលូវ?»

«ចាំកាលចុះ? »

«ចាំអូនព្រមចូលផ្សំដំណេក» Omii សឹងតែស្លឈាមពេលលឺពាក្យថាផ្សំដំណេក គេនិយាយឆ្កួតៗ មិនគួរឲ្យព្រានបុរសដូចគេមកជិតខ្លួនឡើយ ។
«ផ្សំដំណេកជាមួយខ្មោចទៅ..ឲ្យតែលុយមកបានហើយ»
«ជំពាក់សិន» គេដើរមកជិតរួចអោនមុខផ្អឹបចង្ការលើបាតដៃរបស់នាង គិតថាធ្វើចឹងហើយគួរឲ្យស្រលាញ់មែនទេ??? ហឹស.!!! គិតខុសហើយលោកប្រុស ។

«កុំមកចង់លេងល្បិច park jimin អាសេដ្ឋីលាក់មុខឲ្យលុយឲ្យលឿនមកខ្ញុំប្រញ៉ាប់»

«ទៅណា??? »
«មិនមែនរឿងលោកទេកុំចង់ដឹងអី»
«បើមិនប្រាប់បងមិនឲ្យ» គេលេងឫកឈរទម្រេតខ្លួនជ្រែងហោប៉ៅខោហួចយ៉ាងឡូយចេញឫកមកក៏ឈ្លើយព្រាននារីមុខស្រស់។

«មិនឲ្យក៏អត់ទៅ..!! » Omii
ពេបមាត់ដើរចេញទៅមាត់ទ្វារធំ នាងដើរមកដល់ឡានរួចក៏ងៀកមើលអ្នកដែលឈរនៅមាត់ទ្វារសម្លឹងមកនាងបន្តិចសិន ទើបលើកដៃបើកទ្វារឡាន នាងញញឹមចុងមាត់ហ្នឹងឫកពាចង់ដឹងចង់លឺរបស់គេ។ វាប្រាកដ100%ថាគេហ្នឹងតាមនាងមិនខាន ។

💋ព្រំដែនបេះដូង💙Hikayelerin yaşadığı yer. Şimdi keşfedin