ព្រំដែនបេះដូង 💙

1.5K 86 2
                                    

រយះពេលខិតទៅមុខអ្នកដែលខិលខូចនៅតែដដែលមិនប្តូរឡើយ គេចូលចិត្តឆាឆៅនាងគ្រប់ពេលវេលាមកពីធ្វើការគឺមកញ៉ោះនាងឲ្យខឹងហើយក៏រត់បាត់ ។ នៅផ្ទះជាមួយគ្នាបន្ទប់ជាប់គ្នាពេលខ្លះអ្នកក្រៅច្រលំថាជាប្តីប្រពន្ធ ។ នាងទៅដល់ទីណាគេដឹងគ្រប់កន្លែងធ្វើអ្វីក៏គេដឹង លាក់មិនជិតឡើយទើបនាងដល់ថ្នាក់លែងហ៊ានចេញក្រៅសម្ងំតែនៅក្នុងផ្ទះដេកសុីលុយរបស់គេ។

« Omii បងរវល់ប្រហែលជាយប់បន្តិចហើយទើបបានមកផ្ទះ»
«ខ្ញុំមិនបានសួរផង » នាងឆ្លើយហីៗក្នុងចិត្តអរពើតៗពេលលឺថារវល់ នាងហ្នឹងបានចេញក្រៅហើយសង្ឃឹមថាគេមិនតាមទៅដល់កន្លែងទៀតចុះ ។

« ប្តីប្រាប់ព្រោះខ្លាចប្រពន្ធបារម្ភ»
«ប្រពន្ធឆ្កួតជ្រូកស្អីលោកឯង? ខ្ញុំនៅលីវ»
«ម៉េម៉ាយសោះថានៅលីវ» Jimin ខាំបបូរមាត់ខ្នាញ់ហ្នឹងពាក្យសម្តីរបស់នាង ។ គេនិយាយបែបនេះហើយគួរតែនិយាយថា បងកុំខំធ្វើការពេក .. តែនេះអត់សោះបែរជាមិនខ្វល់ហើយឌឺទៀត ទុកយូរប្រាកដជាយកសង្សាចោលគេមិនខានអញ្ចឹងហើយនាងនិងត្រូវចប់ក្នុងពេលបន្តិចទៀតនេះ ។
« ម៉េម៉ាយទៅថី?? គិតថាខ្ញុំនិងយកលោក?»
«មិនប្រាកដដែរព្រោះបងសង្ហារមាន..ស្រីណាក៏ចង់បាន » Omii ត្រូវនិយាយថាអូហូៗ ជាប់ៗគ្នាព្រោះតែគឹមានអំនួតលើខ្លួនឯងលើសលប់ពេកពិតជាគួរឲ្យជ្រេញខ្លាំងណាស់ ។

« ស្រីផ្សេងអាចជាចង់បាន តែខ្ញុំណា៎គឺ Noooo Noo go away » នាងលើកដៃបក់ចុះឡើងធ្វើដូចជាមានមេរោគកំពុងតែស្ថិតជិតខ្លួនយ៉ាងចឹង ថែមទាំងពេបមាត់ជ្រួញច្រមុះឌឺទៀត ។

« កុំខ្លាំងតែមាត់ស្រីស្រស់ »
«ខ្លាំងតាំងពីក្បាលដល់ចុងជើងអាពៅ»
«សង្ឃឹមថាខ្លាំងតាំងរឿងឈូសទឹកកក ញាត់ចេកទៀតចុះ» គេនិយាយប៉ុណ្ណឹងក៏ដើរទៅរកឡានហើយបើកចេញទៅបាត់ ។
Omii ត្រូវគាំងស្ញេញនាងមិនយល់ទេ គេកាន់តែខិលពាក្យសម្តីក៏កាន់តែន័យជ្រៅ នាងសឹងតែមិនអាចកាត់ន័យចំឡើយ ។


_______

#80:30 យប់..!!!

Omii តែងខ្លួនរួចរាល់គេមិនទាន់ចូលផ្ទះវាជាឱកាសរបស់នាងហើយពេលនេះ ចង់ដើរទៅណាក៏បានក៏គ្មានអ្នកនៅធ្វើជាឆ្អឹងទទឹងករ។

💋ព្រំដែនបេះដូង💙Where stories live. Discover now