Ep:25

1.1K 65 2
                                    

ក្រោមដំណក់ទឹកភ្លៀងស្រក់រាប់រយលានដំណក់គួបផ្សំជាមួយទឹកភ្នែករបស់នាងដែលហូរចុះមកបិតបាំងដោយទឹកភ្លៀងគ្មាននរណាអាចដឹងលឺបានឡើយថានាងកំពុងតែយំតែនាងខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ ទាំងបេះដូងរាងកាយជារបស់នាងវាក្លាយជារបស់គេពេញសិទ្ធតាំងតែពីនាងព្រមបើកចិត្តទទួលទង្វើរល្អៗរបស់គេមកមើលនិងភ្នែក។
Omii ឈរសម្លឹងមើលឡានដែលកំពុងតែបើកចេញទៅ នាងឈរហាលភ្លៀងមិនព្រមចូលក្នុងឡានឡើយរហូតទាល់តែឡាននោះចេញផុតទើបផ្អឹបក្បាលនិងកញ្ជក់ឡានដៃក្តាប់គោះផាំងៗ ខ្លួនរងារញ័រញាក់ទទ្រើកយំផងត្រូវទឹកភ្លៀងអស់ពេលជាយូរទៀត។ នាងមិនដែលទទួលអារម្មណ៍បែបនេះពីមុនមកទេ នាងមិនធ្លាប់រងសម្ពាធដូចជាពេលនេះ ក្នុងទ្រូងនាងឈឺចុកណែនបំផុត ពេលដែលដាក់ចិត្តស្រលាញ់គេខ្លាំងហើយតែក៏ទទួលបានមកវិញនូវភាពស្រងាកចិត្តដែលផ្តល់ឡើងបុរសដោយជាទីស្រលាញ់។

'' ដឹប.,'' នាងទន់ជង្គង់ចុះអង្គុយផ្អែកឡាន កណ្តាលភ្លៀងខ្លាំងធ្លាក់ចុះមកយ៉ាងជោកជាំ។
នាងអោបជង្គង់ខាំមាត់យំចេញមកលឺៗ។ តើឲ្យនាងធ្វើយ៉ាងណាទើបមិនឈឺដូចក្នុងពេលនេះនាងទ្រាំទ្រទទួលវាមិនបាន គេអាត្មានិយមដែលធ្វើឲ្យនាងស្រលាញ់ហើយក៏ទៅចោលនាង។
'' Omii '' សម្លេងហៅឈ្មោះបន្លឺឡើងនាងងើយក្បាលមើលម្ចាស់សម្លេង រួចក៏យំកាន់តែខ្លាំងឡើង។
Jungkook បន្ទាន់ជង្គង់ចុះក្រសោបអោបរាងកាយដែលញ័រទទ្រើកនោះពេញដៃ គេមិនដឹងថានាងកើតអីទើបយំខ្លាំងដល់ថ្នាក់នេះ នាងមិនដែលបែបហ្នឹងមិនដែលបង្ហាញភាពទន់ជ្រាយឲ្យអ្នកណាឃើញវាជាលើកទីមួយហើយ។
'' Jungkook ហឹកៗ..!! គេ គេ..!! ទៅចោលខ្ញុំហើយគេទៅហើយទៅជាមួយអ្នកផ្សេង.!! ''
នាងយំខ្សឹកខ្សួលត្អូញត្អែររ៉ាយរ៉ាប់ប្រាប់ពីអារម្មណ៍ក្នុងពេលនេះ តើទ្រាំបានទេមនុស្សក្បែរគ្នារាល់ថ្ងៃសុខៗក៏មកប្រាប់ថាមានកូនជាមួយអ្នកផ្សេងសុខៗក៏បន្សល់ស្នាមដានដ៏ឈឺចុកចាប់លើសពីមុន។
'' កុំយំអី..!! មោះចូលឡានវិញឯងសើមអស់ហើយប្រយ័ត្នឈឺ..!! '' Jungkook គ្រានាងឡើងរួចក៏បើកទ្វារឡានរុញនាងឲ្យអង្គុយម្ខាងដោយគេក៏ទៅម្ខាងទៀត។
Omii ស្ងៀមដូចគល់ឈើភ្នែកសម្លេងចុះក្រោមដៃក្តោបចូលគ្នាបបូរមាត់ឡើងពណ៌ស្វាយព្រោះហាលភ្លៀងហាលខ្យល់យំសោកមួយថ្ងៃហើយ។
'' នេះមានរឿងអី? ប្រាប់យើងបានទេ?''
Jungkook យកកន្សែងមកជូតមុខឲ្យនាងថែមទាំងដោះអាវរបស់គេដណ្តប់ពីលើបន្ថែមបារម្ភខ្លាចរងារស្លាប់។
'' គេទៅចោលយើងហើយ គេបោះបង់យើងចោលហើយ គេលែងត្រូវការយើងហើយ'' នាងពេបមាត់យំដូចជាកូនក្មេងបែរមករកគេ ទ្រូងដង្ហក់សឹងតែចង់ស្ទះដៃស្រវាអ្វីក៏លែងត្រូវ បបូរមាត់ខាំជាប់ប្រឹងទប់សម្លេងយំ។
'' Jimin hyung ?? នេះគេធ្វើដាក់ឯងយ៉ាងម៉េចខ្លះ?? យើងមិនយល់ទេកាលពីមុនក៏បែកគ្នាម្តងហើយចុះឥលូវស្រោចស្រង់មិនបានទេ? ''
'' កាលពីមុនគេមិនបានក្បត់យើង តែពេលនេះគេក្បត់យើងគេទៅមានកូនជាមួយស្រីផ្សេងទាំងដែលដេកអោបយើងសឹងតែរាល់ថ្ងៃ នៅក្បែរយើងថាបារម្ភស្រលាញ់ លួងលោមតែពេលនេះគេធ្វើឲ្យយើងណែនទ្រូងណាស់ឯងដឹងទេ យើងស្រលាញ់គេខ្លាំងជាងមុនទើបយើងត្រូវមកឈឺចិត្តយំដូចមនុស្សគ្មានសតិបែបនេះ.!! '' នាងគក់ទ្រូងនិយាយចេញមកដោយការឈឺចាប់ ប្រាប់ហើយថានាងឈឺណាស់ស្រលាញ់គេណាស់ លើសពីគុណនិង10ទៅទៀត ពេលវេលាទាន់ហន់នាងត្រៀមមិនបានធ្វើចិត្តមិនកើតនិងទទួលស្គាល់ការពិត ការពិតដែលគេទៅមានអ្វីជាមួយស្រីផ្សេងទាំងប្រាប់ថាស្រលាញ់តែនាងម្នាក់ បេះដូងរបស់គេដាក់បានតែនាង។ តែវាផ្ទុយស្រឡះពេកហើយក្នុងបេះដូងគេមានស្រីម្នាក់ផ្សេងទៀតស្រីដែលគេត្រូវត្រឡប់ទៅមើលថែមនុស្សពិតប្រាកដគឺជាស្រីផ្សេងមិនមែនជានាងទេ។
Jungkook ទាញនាងមកអោបលួងលោមម្តងទៀតគេសឹងតែមិនជឿនិងភ្នែកដែលនាងធ្លាក់ដល់ដំណាក់កាលមួយនេះដំណាក់កាលដែលមនុស្សងប់ងល់និងរឿងស្នេហាដកខ្លួនពីរណ្តៅមួយនេះលែងរួច។

💋ព្រំដែនបេះដូង💙Where stories live. Discover now