Ep:44

1.2K 65 0
                                    

     '' អ្អាយ៎..'' ឥវ៉ាននៅក្នុងដៃត្រូវទម្លាក់ចុះខ្ពាកលើឥដ្ឋ នាងលើកដៃមកក្រសោបអោបរាងកាតរបស់ខ្លួនឯងហើយក៏ធ្វើមុខភ័យឡើងមក។
គេសងសឹកនាងវិញដោយទាញខ្សែរបូរចងនៅលើស្មានោះ សាច់សរៗក៏លានចេញមក គេអាក្រក់ណាស់ដែលមកធ្វើបែបនេះ ។
'' រករឿងខុសមនុស្សហើយនាងជើងល្អ'' អាវរបស់គេក៏ដាច់ដោយសារតែនាងទាញមួយទំហឹង ចេះសំណាងហើយដែលគេមានអាវនៅក្នុងឡានទៀតបើមិនអញ្ចឹងទេដើរចូលតាមហាងខ្មាសគេងាប់មិនខាន ។
'' លោកនេះអាក្រក់ណាស់..ធ្វើបាបមនុស្សស្រីទៅរួច'' នាងក្តាប់មាត់ថាឲ្យគេប៉ាច់ៗ មិនខ្លាចគេចាប់ក្រញិចបាក់ឆ្អឹងបន្តិចសោះ ខ្លាំងលើកមាឌល្អិតហើយស្រីម្នាក់នេះ ។
''ស្រីដូចនាងនេះខ្ញុំចង់តែចាប់បោកឲ្យបាក់ករ ម្តងៗទេម៉េចក៏ប្រសព្វឆ្កួតដល់ថ្នាក់នេះ? ឲ្យលុយមិនយកបែរជាមកហែកអាវរបស់ខ្ញុំនាងឆ្កួតមែនទេ?'' Suga យកដៃទៅឃុំនាងជាប់មិនឲ្យរើចេញទៅណាបាន ចងចិញ្ចើនឆ្ងល់និងឫកពានាងតាំងពីជួបថ្ងៃមុនមកម្ល៉េះ នេះបើជាបងប្អូនអីគេវាយទាល់តែបាត់ឆ្កួតមិនខាន ស្រីស្អីគួរឲ្យរំខានខ្លាំងយ៉ាងនេះថែមទាំងសម្លេងចច្រាច់ដូចកញ្ចែរយំពេលរាត្រី។
''ប្រុសដូចលោកខ្ញុំក៏ចង់ចាប់ទាត់ឲ្យបែកមុខដែរគ្មានលក្ខណៈជាសុភាពបុរស..ដៃដល់មិនគិតមុខក្រោយ'' 
'' បែបហ្នឹងផង?''  Suga លើកចិញ្ចើមងក់ក្បាលផ្ទួនពាក្យរបស់នាង មុខក៏ចេះតែខិតចូលទៅជិតនាងដល់ថ្នាក់ខ្យល់ដំណកដង្ហើមហើរមកប៉ះបុកគ្នា ។ Laacy ភ័យបុកពោះភឹបៗប្រឹងអែនខ្នងបែរមុខចេញ តែក៏ត្រូវគេចាប់ទាញផ្ងើយចង្ការឲ្យបង្វែរមកចំវិញ ។ គេអាចមើលដឹងថានាងកំពុងតែភ័យហើយដូចមិនឃើញគ្រាន់បើទៀតសោះ ថ្ងៃមុនញ៉ែតៗមិនចេះខ្មាសគេ នៅថ្ងៃនេះស្លូតដល់ហើយ ។
'' លោកចង់ធ្វើអីខ្ញុំ?'' ញើសហូរចុះមកតាមជើងសក់ ភ្នែកប្រឹងបើកឲ្យធំៗសម្លឹងទៅគេរបៀបថាមនុស្សភ័យខ្លាចមិនមែនខ្លាំងក្លានោះឡើយ ។
'' ធ្វើអីក៏បានធំៗអស់ហើយ'' ប្រុសកំហូចញោចចេញនូវស្នាមញញឹមចុងមាត់ គេប្តូរពីផ្ងើយចង្ការមកច្បិចថ្ពាល់នាងម្តង ។
'' អ្អាយ៎..រោគចិត្ត..អាឆ្កួត'' Laacy ស្រែកញ៉ៃពេលគេដោះអាវគ្រវែងចូលទៅក្នុងឡាន។ ឈប់ឃុំឃាំងនាងឲ្យនៅក្នុងដៃទៀត នាងក៏រត់រុយឥវ៉ាន់ដែលធ្លាក់ក៏មិនរើសដែរ នាងខ្លាចឬក៏មិនហ៊ានមើលរាងកាយគ្មានសម្លៀកបំពាក់របស់គេ ។
'' ឆ្កួតមែនជួបពីរដងស៊យទាំងពីរដង'' Suga គ្រវីក្បាលធុញទ្រាន់និងស្រីល្អិត ក្មេងៗសម័យនេះធំបន្តិចក៏បែកកម្មដ្ឋានចឹងមែនទេ មិនដូចកាលពីសម័យគេសោះ។

💋ព្រំដែនបេះដូង💙Where stories live. Discover now