ព្រំដែនបេះដូង..!💙

1.8K 95 0
                                    

ពេលរសៀលទើបពួកគេត្រឡប់មកផ្ទះវិញ
ជីមីនឈរជ្រេមជ្រុំមិនព្រមទៅណាគេសម្លឹងមើលមុខ អូមី ចាប់ដៃចាប់ជើងមិនឲ្យនាងចូលទៅក្នុងផ្ទះ ។

« ជីមីន..!! » នាងគ្រហ្អឹមហៅឈ្មោះនាយដោយបន្លឺនូវសម្លេងគ្រឺតខ្នាញ់បំផុតដាក់គេ។ ចាប់ដៃអង្អែលអោបរឹតតើវាកើតស្អីឲ្យប្រាកដតើនៀក៎ ។
«បាទ..» គេឆ្លើយយ៉ាងពិរោះមកកាន់នាងវិញដោយប្រើទឹកមុខព្រាននារីឆក់អន្ទងចិត្តមនុស្សស្រី ។
«ខ្ញុំចូលផ្ទះបានឬនៅ?
ហើយលោកក៏គួរតែត្រឡប់ក្រោយបែរ
បានហើយ »
«សុំអោបតិចមកណា៎ៗ...!!! »
«ធ្វើខ្លួនដូចក្មេងមិនទាន់ផ្តាច់ដោះ»
«បើជាដោះមឹមៗរបស់ អូមី បងមិនផ្តាច់ទេ»
អូមី ចំហរមាត់ធ្លុងស្តាប់គេនិយាយ នេះកាន់តែឆ្កួតមែនទែនហើយ គេនិយាយស្តីមិនគិតថានាងជាមនុស្សស្រីសោះ ។

«លោកឯងកាន់តែផ្តេសផ្តាសហើយដឹងទេ? »
«ផ្តេសផ្តាសយ៉ាងម៉េច? បងនិយាយការពិតតា៎» គេនៅតែច្រលើមលេងទឹកមុខពាក្យសម្តី គិតឬថាធ្វើបែបនេះហើយ
ស៊ូ អូមី និងចាប់អារម្មណ៍វិញមែនទេ?
«ជីមីន ឈប់ព្រើលដាក់ខ្ញុំបានហើយ ខ្ញុំមិនចាញ់ក្រោមទឹកមុខព្រានបោកចិត្តស្រីរបស់
លោកទេ..!! យល់? អាព្រើល» អូមីរត់ចូលទៅខាងក្នុងយ៉ាងលឿន បើនាងឈរនៅទីនេះទៀតគេអាចនិងចាប់នាងគ្រវែងចូលក្នុងឡានវិញក៏ថាបាន ។
«អូមី..!! ជេខ្ញុំហើយក៏រត់បែបហ្នឹង? ស្រីស្ទើរទឹក ស៊ូ អូមី..!!!!!!!» គេស្រែកជំទាលពីក្រៅផ្ទះ
ខ្លាំងៗសមល្មមនិងអ្នកជិតខាងចេញមកគប់ដុំ
ថ្មម្នាក់មួយដុំលេងបាន ។

_________

អូមី សម្លឹងមើលឡានដែលបើកចេញទៅ នាងលើកដៃរឹតទ្រូងអស់អីហើយ ដែលគេព្រមទៅវិញបែបនេះស្មានតែចូលមករករឿងដល់ក្នុងហើយមិញនេះ ។

«អាឆ្កួត..!!! លេងស្អីក៏មិនដឹងបិះស្ទះទ្រូងងាប់» នាងរអ៊ូនិងរឿងដែលគេបានធ្វើពេលនាំទៅដើរលេងគេនេះពិតជាកំហូចរកលេខមកប្រៀបពុំបានមែន កេងចំណេញសឹងតែគ្រប់ពេលតែម្តងហើយ ។

________

Jimin scene

ជីមីនញញឹមចុងមាត់សម្លឹងមើលរូបនៅក្នុងម៉ាសុីនថត មិនដឹងជាថតស្អីខ្លះទេរញ៉េរញ៉ៃព្រៀលៗមើលមិនយល់ តែអ្វីដែលមើលយល់គឺរូបពួកគេដែលបានថតជាមួយគ្នា។

«អូមី ស្រីចម្កួត..!! បងនិងមិនលែង
អូនដូច២ឆ្នាំមុនទេ..!! កុំសង្ឃឹមថារួចខ្លួនឲ្យសោះ
តែភ្លេចខ្លួនខ្ញុំរំលោភយកកូនប្រើមិនខានទេ»
គំនិតដ៏សែនថ្លៃថ្លាផុសចូលមកក្នុងខួរក្បាលគេឆឹបៗឱណា៎អតីតប្រពន្ធគេចមិនផុតពីប្តីកំហូច
ម្នាក់នេះទេ ។

បន្ទាប់ពីមើលរូបរួចគេក៏ទាញទូរស័ព្ទមកចុចម្តង។

«អាឡូ..!!! អឺស្អែកឯងជួយយើងផង រឿងដែលពឹងថ្ងៃមុននោះហ្អ៎..» និយាយត្រូវរ៉ូវគ្នាហើយគេក៏បិតពិបញញឹមទទួលយក
សេចក្តីសមចិត្តនៅថ្ងៃស្អែក មិនយូរមិនឆាប់ទេគេនិងសមនូវបំណងទាំងឡាយ។

___
[២០២០/៥/០៣]

អូមី ដើរផ្សារទិញឥវ៉ាន់យ៉ាងស្រស់ស្រាយបំផុតដែលគ្មានការរំខានពីអតីតអ្នកជាប្តី គឺនាងសប្បាយចិត្តស្ទើរហោះរំលងអាកាសយាន្តដ្ឋាន។

«ជីវិតដ៏ស្រស់ស្រាយរបស់ខ្ញុំត្រឡប់មកវិញហើយ..!! អ្អាយ៎..!!! » នាងសប្បាយចិត្តពេកគ្រវីខ្លួនចុះឡើងស្រាប់តែមានបុរសស្លៀកពាក់ខ្មៅមួយឈុតដើរមករកនាង ធ្វើឲ្យឥវ៉ានធ្លាក់រប៉ាត់រប៉ាយពេញឥដ្ឋ។

«សុំទោសៗ..» គេនិយាយហើយក៏ជួយរើសឥវ៉ាន់របស់នាង ។ អូមី ទទួលយកពីគេវិញដោយញញឹមជាការគួរសម ។

«ដូចបាត់.!! ការបូប..អេ៎ឈប់...!! ចោៗ.. ជួយចាប់ចោ» អូមី ស្រែកផ្អើលគេឯងពេលបុរស
ដែលបុកនាងនោះជាចោបន្លំយកការបូបរបស់នាងទៅវិញ
«ចោៗ..» នាងរត់ទៅតាមបុរសនោះត្រឹកៗ តែដោយសារតែជើងខ្លីរត់មិនទាន់ទើបត្រូវឈប់ហត់ត្រហេបត្រហប។
«ចង្រៃយ៎.!!! ចំជាស៊យមែន» នាងទន់ជង្គង់អង្គុយចុះឈប់តាមទៀតហើយចង់ទៅដល់ណាក៏ទៅៗ ហត់ចង់ងាប់ហើយ ។

«នែស៎..» សម្លេងដូចធ្លាប់ស្គាល់ព្រមទាំងមកកេះនាងពីក្រោយទៀត អូមី ងើយក្បាលសម្លឹងមើលអ្នកដែលហុចការបូបមកឲ្យនាង ។
«ផាក ជីមីន » នាងញញឹមសម្លឹងទៅកាន់គេ។ ជីមីនហុចដៃឲ្យនាងតោងក្រោកឈររួចក៏យកកន្សែងចេញពីហោប៉ៅខោមកជូតញើសដែលហូរតាមជើងសក់។
«ម៉េចក៏លោកនៅទីនេះ?»
«បងមកទិញរបស់»
«ម៉េចក៏ដឹងថាខ្ញុំត្រូវគេលួចការបូប?»
«បងលឺសម្លេងមនុស្សស្រែកហើយក៏មកមើលក៏ឃើញថាម្នាក់នោះជាអូន»
ជីមីនរៀបរាប់យ៉ាងក្បោះក្បាយឲ្យនាងស្តាប់។
អូមីបានត្រឹមតែញញឹមជាការអរគុណប៉ុណ្ណោះមិនអាចធ្វើអ្វីលើសពីនិងទេ ។

«អូមី..»
«ហ្អឹម..»
«សុំទៅញាំបាយនៅផ្ទះអូនបានទេ? ទុកថាតបស្នងដែលបងជួយចាប់ចោយកការបូបលុយឲ្យអូន..»
នាងសញ្ចឹងគិតមួុយសន្ទុះទើបងក់ក្បាលយល់ព្រម ។ វាជាឱកាសហើយត្រូវតែក្តោបក្តាប់ក្នុងដៃកុំឲ្យរបូតទៀត..!!!

💋ព្រំដែនបេះដូង💙Where stories live. Discover now