ភាគ41

1.2K 60 0
                                    

Jimin អោបអង្អែលខ្នងនាងថើរៗរួចជ្រួញចិញ្ចើមឡើងពេលនឹកឃើញរឿងដែលចង់ធ្វើឲ្យនាងភ័យ ។
'' អ៊ូយ...!! សង្កត់ដៃបងហើយ..''
Omii ស្ទុះក្រោកពីលើគេ ដោយភ័យស្លន់ស្លោពេលឡលឺគេស្រែកមកបែបនេះ នាងធ្វើឲ្យគេឈឺហើយមែនទេទើបស្រែកលឺៗដល់ម្លឹង។
'' Jimin អូនសុំទោសៗ..អូនគ្មានចេតនាទេ..!! បងឈឺខ្លាំងទេ? '' នាងទាញដៃដែលមានរបួសនោះមកមើលរួចផ្លុំលើវាតិចៗ ទឹកមុខនាងពេលនេះគឺភ័យស្លេកងាំងតែម្តង។
'' បងធ្វើលេងទេ..'' គេសើចហើយលើកដៃមកទាញថ្ពាល់របស់នាងលេងតែនាងវិញនេះគឺភ័យមែនទែនខ្លាចធ្វើឲ្យគេឈឺកាន់តែខ្លាំង។
'' មនុស្សឆ្កួតអូនភ័យណាស់ដឹងទេ?'' នាងពេបមាត់ដូចជាចង់យំចេញមកគេលេងអីឆ្កួតៗឲ្យនាងយំទៀតហើយ។
'' បងសុំទោសកុំយំអី..'' គេទាញនាងមកក្រសោបលួងលោមថ្នមៗអង្អែលសក់អង្អែលខ្នង។
'' អូស៎..!! យាយចឹងបងដឹងរឿង Jungkook & Angi ដែរទេ?'' នាងងើបមុខចេញពីទ្រូងរបស់គេសួរនូវអ្វីដែលខ្លួនចង់ ។
'' បងទើបតែដឹងដែរទេថ្ងៃដែលJungkook ជូននាងមកផ្ទះ..Angi ស្រលាញ់Jungkook ''
Omii ធ្វើភ្នែកព្រិចៗញាប់ស្អេកសម្លឹងគេវាជាការពិតឬដែលនាងស្រលាញ់Jungkook នោះអូ៎ចប់ហើយ ។
'' ពិតមែន?''
'' បងបានលឺនាងនិយាយ..''
'' ចុះ Jungkook គេថាយ៉ាងម៉េច?''
'' គេមិនតបចម្លើយឲ្យនាងវិញទេ..''
Omii ស្រាប់យែនឹកឃើញភ្លាមថាថ្ងៃនេះមីងរបស់នាងបានប្រាប់ថាគេមកជួបគូរណាត់នៅថ្ងៃនេះហើយផ្តាំឲ្យនាងជួយមកមើលកុំឲ្យគេរត់ទៀត ។
'' Jungkook ត្រូវទៅជួបគូរនៅថ្ងៃនេះ..!! ''
'' អូនដឹងថានៅកន្លែងណាមែនទេ?''
'' ដឹង..'' ពួកគេក៏ចេញទៅភ្លាម ព្រោះតែការចេះដឹងរឿងគេមិនអាចទប់ជាប់នោះទេ ។

____

មកដល់ហាងកាហ្វេមួយនាងនិង Jimin តែងខ្លួនប្លែកពាក់មួកវែនតាខ្មៅម្នាក់មួយចូលទៅខាងក្នុងរកកន្លែងរាងឆ្ងាយបន្តិចដើម្បីសម្លឹងមើលJungkook និងស្រីម្នាក់នោះ ។
'' អ្នកមីងប្រាប់ថានាងជាមិត្តភក្តិរបស់អូននិងJungkook តែអូនមិនចាំនាងសោះ''
'' ស្អាតដែរតា៎..'' Omii ងៀកមកសម្លក់គេខ្វាច់ Jimin លើកដៃមកខ្ទប់មាត់ភ្លាមពេលដែរនាងសម្លក់ដូច្នេះវាមាត់រអិលទៀតហើយ។
'' ចាញ់ប្រពន្ធបងទេ..''
'' ប្រយ័ត្នណា៎..!! អូនបោចសក់ឲ្យខ្មាសគេកណ្តាលហាងមិនខាន'' គេគ្រវីក្បាលលែងហ៊ាននិយាយស្តីទៀតបន្ទាប់ពីទទួលបានការគម្រាមយ៉ាងដូច្នេះហើយ ។

💋ព្រំដែនបេះដូង💙Where stories live. Discover now