ភាគ42

1.2K 59 0
                                    

'' ក្រាក..!! '' Angi ភាំងមួយសន្ទុះពេលបើកទ្វារស្រាប់តែឃើញពួកគេឈរសើចស្ញេញដាក់នាង ។ Angi សម្លឹងមើលអាវដែលនៅលើស្មារបស់ Laacy ព្រោះវាជាអាវតែមួយដែលJungkook គេពាក់ពេលចេញពីផ្ទះរបស់នាង។
'' គិតចង់សម្លឹងដល់ពេលណា? ឯងមិនហៅពួកយើងចូលផ្ទះទេ?'' Omii លើកចិញ្ចើមសួរក្រោយពេលដែរបើកទ្វារចំហរចោលតែមិនហៅចូលទៅខាងក្នុង ។
'' ចូលមក..'' Angi បើកផ្លូវឲ្យពួកគេទាំងបីចូលខាងក្នុងផ្ទះភ្នែករបស់នាងសម្លឹងមើលLaacy មិនឈប់សោះឡើយ តើស្រីម្នាក់នេះមែនទេដែលជាគូររបស់Jungkook ។ មើលទៅនាងស្អាតណាស់ ស្អាតជាងនាងឆ្ងាយគេប្រហែលជាស្រលាញ់ហើយបានជាឲ្យអាវគ្នាពាក់ទៀត។
'' ឯងសម្លឹងអី? នេះជា Laacy គូរដែលJungkook ទៅជួបនៅថ្ងៃនេះ..''
'' សួស្តីនាងមែនទេស្រីដែលJungkook ស្រលាញ់?'' Angi ធ្វើមុខឆ្ងល់សម្លឹងមកកាន់គ្រប់គ្នាព្រោះអ្វីក៏នាងមិនដឹងដែរ ។
'' ខ្ញុំជឿថាបន្តិចទៀតJungkook ប្រាកដជាមកដល់ហើយ..'' និយាយមិនទាន់ផុតមាត់ផងJungkook បង្ហាញខ្លួនភ្លាម គេសម្លឹងមើលអ្នកគ្រប់គ្នាជាពិសេសLaacy តើនាងមកធ្វើអី។
'' Laacy នាងមកទីនេះធ្វើអី? Omii Jimin hyung?'' គេខាំមាត់ចំពោះវត្តមាននេះជាខ្លាំង ងាប់ហើយមកម្តងទាំងអស់ធ្វើស្អីគ្នាចេញ។
'' អ្នកគ្រប់គ្នាអង្គុយលេងសិនចុះចាំខ្ញុំទៅយកទឹកមកឲ្យញាំ'' Angi គេចមុខពីJungkook នាងមិនសម្លឹងចំឡើយឃើញគេមកដល់ក៏គេចយកលេសថាទៅយកទឹក តែមនស្សដូចជាគេគឺមិននៅស្ងៀមឡើយទៅតាមនាងដល់ផ្ទះបាយទៀត ។
'' Angi '' Jungkook ចូលទៅអោបនាងពីក្រោយ គេយកថូទឹកដែលនាងកំពុងតែចាក់ចូលកែវនោះចេញ ថើបសក់នាងពីក្រោយថើរៗ។
'' លែង..'' សម្តីមួយម៉ាត់ដែលនាងនិយាយចេញមកគឺបែបនេះសង្សាក៏មកដល់ផ្ទះតែមើលគេធ្វើចរិកចុះមកកៀកកើយមិនក្រែងចិត្តស្រីម្នាក់នោះសោះ។
'' មិនលែង..'' Angi បែរក្រោយមើលមុខគេដោយបន្សល់នូវស្នាមទឹកភ្នែក នាងព្យាយាមលើកដៃរុញច្រានគេចេញពីខ្លួនស្អប់ដែលចូលចិត្តមកលើបំពាននាង។
'' ចេញទៅប្រយ័ត្នសង្សាលោកមកឃើញមិនល្អទេ'' Jungkook ញញឹមនូវសម្តីរបស់នាង មើលទៅប្រហែលជាប្រច័ណ្ឌគេហើយទើបនិយាយដូច្នេះ ។
'' នេះហើយសង្សា..'' Angi ធ្វើភ្នែកភ្លឹះៗសង្សាអ្នកណាទៅ? ម៉េចក៏សម្លឹងនាងខ្លាំងថ្នាក់ហ្នឹង។
'' ថយ..''
'' មិនថយទេ..''
'' មិនថយមែនទេ?'' Angi ងក់ក្បាលផ្ទួនពាក្យ នាងលើកទឹកនៅក្នុងថូរជះឆាច់កណ្តាលមុខមួយតួខ្លួនសើមជោក ។
'' Angi ធ្វើឆ្កួតស្អី?'' Jungkook លើកដៃមកជូតទឹកចេញពីផ្ទៃមុខ នាងខ្មោចចូលមែនទេទើបជះទឹកដាក់គេដូច្នេះ វាមិនមែនជាចរិកនាងពីមុនឡើយ ។
'' ចុះប្រាប់ថាឲ្យចេញនោះអី? ថយក៏មិនព្រមខ្ញុំជះដាក់បែបហ្នឹងហើយ..''
'' នាង..??'' គេក្តៅចិត្តនិងនាងខ្លាំងណាស់មិនដឹងជាយកស្អីមកគិតខ្លះទេគម្រោះគម្រើយដាក់គេដ៏ហើយ ។
'' ព្រះៗ..!!! Jungkook '' Omii ចូលមកធ្វើជាភ្ញាក់ផ្អើលខ្លាំងណាស់ចំពោះហេតុការនេះនាងចូលទៅចាប់ទាញJungkook មើលចង់ត្រឡប់ត្រឡិនមនុស្ស ។
'' Omii ចូលមកធ្វើអី?''
'' នេះ Angi ជះទឹកដាក់ឯងមែនទេ? ឆាប់ដោះអាវចេញមក..ដោះមក..'' ថាAngi ទៅឆ្កួតតែOmii នេះកាន់តែឆ្កួតលើសនាងទៀត មកឲ្យគេដោះអាវដោះខោស្អីនៀក៎។
'' Omii ឈប់ភ្លាមឯងធ្វើឡប់សតិស្អីឯង..?''
Omii មិនបានទៅខ្វល់ជាមួយឡើយគឺនាងចាប់ហែកអាវរបស់គេឡើងរបូតឡេវមកទាំងដុលតែម្តង តែមើលទឹកមុខនាងចុះកាន់តែភ្ញាក់ផ្អើលលើសមុនទៀត ។
'' ស្លាប់ឯងទៅធ្វើអីម៉េចលើខ្លួនសុទ្ធតែស្នាមយ៉ាងនេះ? វាដូចជាអ្នកណាបឺតក៏មិនដឹងនៀក៎ ជាំដុំៗតែម្តង''
'' ហុឺយ..'' Jungkook លើកដៃមកញីត្រង់សៀតផ្កាគេវិលមុខនិងប្អូនម្នាក់នេះខ្លាំងបំផុតហើយ ចេះមកពិនិត្យមើលស្នាមលើខ្លួនគេទៀត ម្ចាស់ដែលបង្ករឲ្យមានស្នាមនៅលើខ្លួនរបស់គេនាងងៀកមុខចេញយ៉ាងលឿនព្រោះចាំច្បាស់ណាស់ថាស្នាដៃរបស់នាង។
'' Omii ឈប់ភ្លាមចេះមកស្ទាប់ស្ទង់ស្អីយើងអត់មិនបានឥលូវហើយ''
''Awww គ្រាន់តែបារម្ភព្រោះឃើញស្នាមច្រើនពេក..!! Angi ឯងដឹងទេ?''
'' ខ្ញុំមិនដឹងទេ..'' នាងរហ័សឆ្លើយបដិសេធយ៉ាងលឿនគ្រវីក្បាលតតាត់តែម្តង ។
'' សួរច្រើនណាស់បើចង់ដឹងណាស់ទៅសួរប្តីឯងទៅយល់ហើយ..'' Omii ញញឹមយ៉ាងគ្រលួចពេលឃើញពួកគេធ្វើឫកអេះអុញ ។
'' Omii មកស្ទាបស្អីទ្រូងអាkook និង?'' Jimin មកតាមម្នាក់ទៀត គេទាញដៃនាងចេញពីទ្រូងJungkook រួចក៏សម្លក់សឹងជ្រុះគ្រាប់ភ្នែកនាងហ៊ានណាស់ដែលដើរស្ទាបអង្អែលដើមទ្រូងប្រុសផ្សេង ។
'' យកអាវខ្ញុំទៅបោកហើយដាក់ឡេវវិញឲ្យគ្រប់..'' ខណៈពេលនេះនៅតែនាងនិងគេប៉ុណ្ណោះ ព្រោះតែJimin អូសប្រពន្ធទៅបាត់ហើយ។
'' ខ្ញុំមិនចេះ..''
'' មិនចេះក៏ត្រូវតែធ្វើដែរខ្លួនជាស្រីកិច្ចការអស់នេះនាងត្រូវតែចេះ..'' Jungkook ទាញកន្រ្តាក់ដៃរបស់នាងដាក់អាវនៅលើបាតដៃ Angi សម្លឹងមុខគេរួចក៏គប់អាវចោលនាងដើរចេះពីក្នុងផ្ទះបាយទៅក្នុងបន្ទប់អ្នកដែលមើលក៏ចេះតែតាមមើលមិនឈប់សោះដល់ថ្នាក់Jungkook ងៀកមកសម្លក់ទើបធ្វើជាមើលទៅអ្វីផ្សេង ។
'' ក្រាក..''
'' ក្រឹប..'' ទ្វារបន្ទប់បើកបិតដោយដៃអ្នកកម្លោះ គេ។
ទៅទាញបង្វែរនាងឲ្យបែរមកមើលគេរួចផ្អឹបបូរមាត់សង្កត់បឺតជញ្ជក់នាងខ្លាំងៗ។ Angi រើផងគក់គេផងនៅតែមិនឈ្នះគេអាងខ្លួនមានកម្លាំងជាងទើបធ្វើបែបនេះមកលើនាងគ្រប់ពេល។
'' ជាស្រីតែមិនចេះធ្វើកិច្ចការអស់ទាំងនេះមិនបាច់យកប្តីទេ..'' គេខ្មោចចូលទៀតហើយ ថើបហើយក៏ស្តីថាដូចកំពុងប្រដៅកូនស្រីឲ្យរៀបឫកមុនយកប្តី៕
'' ឲ្យសង្សាលោកធ្វើឲ្យទៅមកប្រើខ្ញុំធ្វើអី?''
'' ខ្ញុំគ្មានសង្សា..''
'' ចុះស្រីម្នាក់នោះ?''
'' នាងកំពុងប្រច័ណ្ឌ?'' Jungkook អោនមុខមកជិតគេយកចង្អុលដៃមកផើយចង្ការនាងឡើងបន្តិច នាងកំពុងតែគេចពីក្រខ្សែរភ្នែករបស់គេហើយក្នុងពេលនេះ ព្រោះតែវាប៉ះពាល់នាងពិតៗ។
'' អត់ទេ..ខ្ញុំគ្មានសិទ្ធ..''
'' ចុះដែលថាស្រលាញ់ខ្ញុំនោះវាយ៉ាងម៉េចវិញ? ឬក៏ឈប់ស្រលាញ់ហើយ?''
នាងគ្រវីក្បាលស្រក់ទឹកភ្នែកឲ្យគេឃើញ ពិតជាស្រលាញ់តែនាងគ្មានសិទ្ធក្នុងការបង្ហាញហួងហែងនៅចំពោះមុខអ្នកណាឡើយ ។
'' លោកមិនបានផ្តល់សិទ្ធឲ្យខ្ញុំ ខ្ញុំក៏មិនហ៊ានប្រច័ណ្ឌ..'' Jungkook ងក់ក្បាលញញឹមចុងមាត់គេទៅអង្គុយនៅលើពូករួចក៏ទាញនាងឲ្យអង្គុយនៅលើភ្លៅ គេលើកខ្នងដៃជូតទឹកភ្នែកនាងចេញ អោបផ្អឹបបបូរមាត់ជញ្ជក់ថ្នមៗទាំងដែលជាប់ទឹកភ្នែកនៅឡើយ។
'' ខ្ញុំផ្តល់សិទ្ធឲ្យនាងចាប់ពីពេលនេះតទៅ'' Angi ស្តាប់ច្រលំមែនទេ គេនិយាយបញ្ឆោតឲ្យនាងសប្បាយអរហើយមែនទេ ។
'' លោក..''
'' ខ្ញុំស្រលាញ់នាងពេលនេះខ្ញុំរកចម្លើយឃើញហើយថាបេះដូងខ្ញុំត្រូវការរូបនាងមិនមែនអ្នកផ្សេង..ផ្តល់ឱកាសឲ្យខ្ញុំមើលថែនាងបានទេ?'' Angi ញញឹមទាំងទឹកភ្នែកនាងរង់ចាំពាក្យថាស្រលាញ់មើលថែពីគេយូរហើយពេលនេះដាច់ចិត្តនិយាយវាចេញមកហើយមែនទេ?
'' ហុឹកៗ..ខ្ញុំស្រលាញ់លោកJungkook '' នាងអោបរឹតគេខ្លាំងៗយំដោយក្តីរំភើបមិនមែនដូចពីមុនដែលគេបោកចិត្តនាងឡើយ ទោះជាគេធ្លាប់ធ្វើបាបមកលើរាងកាយតែបេះដូងរបស់នាងនៅតែទទួលយកគេមិនអាចខ្វះបាន។
'' ឈប់យំបានហើយ..!!! ''
'' ចុះ Laacy ?''
'' Laacy ? នាងគ្រាន់តែជាមិត្តប៉ុណ្ណោះខ្ញុំមិនស្រលាញ់Laacy ទេគឺស្រលាញ់Angi នេះនៀក៎..'' Jungkook យកច្រមុះទៅជល់និងច្រមុះរបស់នាងបញ្ចេញនូវស្នាមញញឹមដ៏ស្រស់ស្អាតមួយមកកាន់មនុស្សស្រីដែលនៅក្នុងរង្វង់ដៃ។

💋ព្រំដែនបេះដូង💙Where stories live. Discover now