ភាគ47

1.2K 66 0
                                    

  «តុកៗ» សម្លេងគោះទ្វារបន្លឺឡើង ក្បាលក៏ហើបមកមុនហ្នឹងលឺបានសម្លេងអនុញាតទៀត Jungkook ស្ញេញចេញធ្មេញទន្សាយដាក់អ្នកដែលកំពុងអង្គុយនៅតុធ្វើការយ៉ាងមមាញឹក។
'' ចូលទៅបានទេ?''
'' មករកអី?'' សម្លេងសួរផ្សឹងទៅវិញទាំងដែលគេសុំចូលខាងក្នុងសោះ មិនបាច់ហៅអញ្ជើញក៏គេចូលដែរគ្មានខ្លាចចិត្តស្អីទៀតឡើយ។
'' មករកព្រោះតែនឹកហ្នឹងហើយ..''  Jungkook ប្រុងដើរទៅរកនាងនៅតុធ្វើការតែAngi លើកដៃហាមប្រាមយ៉ាងលឿន ក្នុងដៃរបស់គេមានរបស់ញាំច្រើនណាស់ប្រុងទិញយកមកចែកអំណោយមែនទេទើបធ្វើយ៉ាងនេះ។
'' នៅត្រង់ហ្នុងហើយខ្ញុំកំពុងរវល់បន្តិចទៀតមានគេចូលមកឥលូវហើយ..''
នាងហ៊ានបង្អាក់ដំណើរគេផងនេះអនាគតទៅជាប្តីណា៎មិនមែនអ្នកបម្រើរឬក៏កូនចៅក្រោមបង្គាប់ដូចអ្នកផ្សេងទេ ហេតុអ្វីក៏មាំទាំយ៉ាងនេះ។
'' តែខ្ញុំនឹកចង់អោប..''
'' កុំចូលមកឲ្យសោះប្រាប់ហើយថារវល់មិនស្តាប់គ្នាទេឬយ៉ាងម៉េច?''  ព្រះជួយម៉ោងធ្វើការនាងជាមនុស្សយ៉ាងនេះ? គេមិនដែលដឹងសោះតែម្តងហើយបើកាចម៉ាកហ្នឹងថ្ងៃក្រោយប្រាកដជាបាក់ធ្មុងខ្ទេចមិនខានទេ ។
'' ក៏បានអង្គុយចាំត្រង់នេះ'' Jungkook ចង្អុលទៅសាឡុងរួចក៏ដាក់គូតអង្គុយចុះ ទាញទូរស័ព្ទពីក្នុងហោប៉ៅមកលេង ។ Angi ក៏បង្វែរខ្លួនមកធ្វើការបន្ត បុគ្គលិកដែកស្ថិតក្រោមបង្គាប់ក៏ចូលមកដល់នាងសម្លឹងមើលJungkook ដោយចម្លែកក្នុងចិត្តម្តេចក៏មានឫកពាបែបហ្នឹងកើត ។
'' នាងមកល្អហើយនេះយកវាទៅពិនិត្យឲ្យខ្ញុំផង''
'' ចាស៎..'' Angi ហុចឯកសារឲ្យរួចក៏ត្រូវដកដង្ហើមធំការងារពេញតុតែពេលករឡេកទៅJungkook ។

'' Jungkook..!!! Jungkook '' នាងហៅគេដោយសម្លេងថ្នមបំផុតព្រោះពេលនេះ នាងកំពុងតែរវល់ហើយគេមកលេងឆ្កួតស្អីនៅក្នុងបន្ទប់ធ្វើការរបស់នាង ដៃចុចទូរស័ព្ទដេកកន្ធែងជើងគោះលើក្បាលសាឡុងនៅមាននំដាក់លើតុទៀត  ជាក្មេងអាយុ5ឆ្នាំពិតទេ? តែតាមដែលដឹងអាយុ23ទៅ24ហើយមិនចឹង។
'' អ្នកនាងមានអ្វីដែរទេ?'' កូនចៅក្រោមបង្គាប់សួរមកនាងដោយការងឿងឆ្ងល់រួចក៏បែរទៅមើលអ្នកដែលដេកកន្ធែងកន្ធាំងរបៀបថាអស់សេចក្តីបកស្រាយហើយ។
'' មិនអីទេនាងទៅធ្វើការវិញចុះ'' Angi ធ្វើមុខស្មើរបន្ទាប់ពីស្រីម្នាក់នោះចេញពីបន្ទប់បាត់
'' JEON JUNGKOOK ''
'' អីយ៉ាស៎..'' សម្លេងសម្រែករបស់នាងធ្វើឲ្យគេសឹងតែធ្លាក់ពីលើសាឡុងរមៀលចុះក្រោម..!!
ងើបមកមើលនាងវិញស្រែកហៅគេអម្បិញមិញនេះវាធ្វើឲ្យព្រលឹងហោះដល់ឋានប្រជុំនាគខ្ទេចដូចខ្ទឹមគេចិញ្រាំ្ចយកទៅកម្លោចឆា។
'' លោកកំពុងធ្វើអី? ដឹងទេថានេះជាបន្ទប់ធ្វើការ? ហើយលោកមកដេកញាំបែបនេះគេមើលមកល្អដែរទេ?'' Angi ក្រោកឈរច្រត់ចង្កេះស្តីញ៉ែតៗ នាងពិតជាខឹងណាស់ទំនេរខ្លាំងហើយមើលទៅទើបមិនចេះធ្វើការអ្វីសោះប៉ុន្មានថ្ងៃមកនេះតាមរំខានសឹងតែឡប់មនុស្សអស់។
'' នាងអីក៏កំណាញ់ម្ល៉េះ? គ្រាន់តែខ្ចីបន្ទប់ញាំនំបន្តិចសោះស្រែកជំទាលខ្លាំងដល់ម្លឹង?''
'' វាខុសរឿងលោកដឹងទេ? ថានេះជាម៉ោងធ្វើការបើអ្នកណាល្មើសខ្ញុំជេក្បាលមិនដឹងចាស់ក្មេងឥលូវហើយ''  Jungkook សម្លក់មុខរបស់នាងព្រមទាំងដើរមករកនាងទៀតមិនបានរអានិងពាក្យសម្តីមនុស្សស្រីម្នាក់នេះឡើយគឺគេក៏ចង់ដឹងដែរតើនាងខ្លាំងហួសមាឌបុិនណាទៅទើបតម្លើងឫកហែងខែងធ្វើដូចគេជាក្មេងក្រោមបង្គាប់ ។
'' ចង់យ៉ាងម៉េចទៀតនាងស្តីឲ្យខ្ញុំឆ្អែតឬនៅ? គ្រាន់តែមកលេងនឹកចង់ជួបតែនាងថាឲ្យខ្ញុំបែបនេះ?''
'' តែវាជាម៉ោងការងារ''
'' កុំយកការងារមកធ្វើលេស''  មិនបាននិយាយលេងសើចជាមួយនាងឡើយ គេហាក់បីដូចជាកំពុងតែអន់ចិត្តជាមួយនាង ការដែលមកនឹកនិយាយនោះជាការពិតមិនបានកុហកក៏គ្មានបំណងថាមកធ្វើឲ្យនាង stress មានអារម្មណ៍ថាគេរំខានដែរ បើរំខានក៏okay គេដើរចេញទៅវិញក៏បាន។
'' លោកទំនេរខ្លាំងបានជាមករករឿងខ្ញុំបែបនេះ?'' នាងកំពុងតែសួរផ្គើនហើយ គេរករឿង? ទំនេរ? វាមិនបានទំនេរបន្តិចឡើយការងាររវល់ពេញដៃតែសុខចិត្តមកចំណាយពេលនៅជាមួយនាងរត់គេចពីការងារដែលម្តាយឲ្យទទួកបន្ទុកគេលះបង់ច្រើនខ្លាំងណាស់ដើម្បីតែនាងម្នាក់គត់។
'' នាងថាខ្ញុំរករឿង? បាន..!! ខ្ញុំត្រឡប់ទៅវិញ'' Jungkook ងក់ក្បាលនិងសំណើរមួយនេះត្រឹមត្រូវហើយបើគេចេញទៅបាត់នាងក៏លែងទើសទាល់ទៀតមិនStress ក្នុងខួរឲ្យក្តៅដល់ទាន់ឡើយ។
'' Jungkook ខ្ញុំ..'' Angi ចាប់ដៃគេជាប់មិនឲ្យឈានជើងទៅមុខ នាងមិនដឹងថាអ្វីនាំឲ្យនិយាយដូច្នេះទេតែមកពីស្មុគស្មាញរឿងការងារពេកទើបបញ្ចេញកំហឹងខ្លះទៅលើគេ គ្មានបំណងថាឲ្យគេដូចសម្តីមុននេះឡើយ។
'' លែងដៃខ្ញុំព្រោះខ្ញុំវារំខានចឹងហើយកំបាច់នៅនាំឲ្យនាងទើសមុខ'' 
Angi រត់មកឈរពាំងពីមុខនាងលើកដៃត្រដាងមិនឲ្យគេទៅ។
'' ខ្ញុំ stress ពេកទើបនិយាយបែបនេះ..កុំខឹងអីណា៎..Jungkook ប្រុសសង្ហារ..''
'' មិនមែនងាយលួងដល់ម្លឹងទេ..'' បានគេលួងផងធ្វើឫកដល់ហើយ ធ្វើជាបែរខ្នងអោបដៃដាក់នាងដូច្នេះទៀតវាពិតជាគួរឲ្យខ្នាញ់ពិតមែនតែក៏គួរឲ្យស្រលាញ់បំផុតហើយ។
'' អេ៎..ទៅមើលកុនទេ? ខ្ញុំ pay លោកណា៎..កុនរឿងស្នេហារឿងខ្មោចរឿង zombie ក៏បានដែរ..''  នាងឆ្កួតទេដឹងគេមិនមែនជាមនុស្សដែលចូលចិត្តមើលកុនឡើយមកបបួលឡប់ឡែរអស់ទាំងនេះខឹងលើសមុនហើយចាំតែមើលចុះ។
'' មិនចូលចិត្តមើលកុន..''
'' ចឹងទៅញាំអីក៏បានឬក៏ទៅជិះទោងយោលលើអាកាស?''
'' នាងហ៊ាន?'' Jungkook បែរមកសួរយ៉ាងលឿនទោងយោលទោងហោះឆ្កួតសុទ្ធប៊ុមចេញក្អួតមកទាំងអស់មិនខានគឺចេះតែនិយាយដើម្បីលួងឲ្យបាត់ខឹងសោះ។
'' ថាលេងខ្ញុំមិនហ៊ានទេខ្លាចខ្លាំងណាស់..''
នាងមកពិទខ្លួនអោបដើមដៃរបស់គេ ញញឹមយ៉ាងស្រស់ស្រាយ ។
'' កំសាក..''
'' កំសាកក៏បានដែរបើលោកព្រមត្រូវគ្នាវិញ''
'' ដេកចាំទៅ''
'' ដេកចាំលើពូកឬក៏លើសាឡុង?'' 
'' ផ្តេសផ្តាស'' នាងនិយាយដល់ៗពេកគេក៏គាំងដែរណាមិនមែនចេះតែតពាក្យគ្មានដឹងក្បាលគ្មានដឹងកន្ទុយឡើយ ។
'' លោកត្រូវគ្នាវិញណា៎..!!! ''
'' វាមិនងាយពេកហើយ?''
'' ងាយចឹងឆាប់ចប់''
'' ចប់ហើយបានអី?''
'' បានគ្រប់យ៉ាង'' Angi លើកម្រាមដៃទៅស៊ូកត្រង់ចង្កេះរបស់គេ ភ្នែកក៏សម្លឹងគ្នាទៅវិញទៅមកយ៉ាងស្រទន់ លួងបន្តិចក៏ច៨ត្តទន់ដូចបបរខាប់គ្រប់គ្រឿង។
'' ក៏បានតែនាងត្រូវ...ធ្វើឲ្យខ្ញុំពេញចិត្តយប់នេះ'' ខ្យល់ដង្ហើមសូរសម្លេងហើរមកប៉ះថ្ពាល់របស់នាងក្តៅឧណ្ហៗការស្រែកឃ្លានរឿងអ្វីម៉្យាងក៏ផុសក្នុងខួរក្បាលនាងភ្លាមដោយដឹងទុកជាមុននូវអ្វីដែលគេចង់បាន។
'' យកប៉ុន្មានទឹក?''
'' មួយយប់ទល់ភ្លឺព្រមទេ?'' Angi ក៏ពេបមាត់ដាក់គេ វាមិនមែនលើកទីមួយផងទៅខ្លាចធ្វើអីរឿងដែលសំខាន់គេក៏ងាយនិងបោកបញ្ឆោតឲ្យស្លុងតាមនាងបំផុត។

💋ព្រំដែនបេះដូង💙Where stories live. Discover now