Ep:30

1.2K 72 0
                                    

       Omii ដើរលើផ្លូវទាំងអស់សង្ឃឹមនាងលើកដៃជូតទឹកភ្នែកចេញពីថ្ពាល់រួចប្រឹងញញឹមទាំងឆួលក្រហមចុងច្រមុះ ។ មកដល់មុខផ្ទះបងជីដូនមួយហើយឡានក៏ចតនៅក្នុងរោងបានន័យថាគេមិនបានចេញទៅណាឡើយ។
Omii មូលគន្លឹះទ្វារចូលទៅខាងក្នុង នាងដើរសម្តៅទៅរកផ្ទះបាយស្រាប់តែបើកភ្នែកធំៗភ្ញាក់ផ្អើលនូវអ្វីដែលខ្លួនបានឃើញ។ Jungkook កំពុងតែអង្គុយញាំអាហារពីនាក់ Angi ហេតុអ្វីក៏មកនៅទីនេះចុះ Jimin នៅជាមួយអ្នកណាក្នុងពេលនេះ។
'' Jungkook ..''
'' Omii '' ពួកគេទាំងពីរឧទានឡើងព្រមគ្នាសម្លឹងទាំងពីក្បាលដល់ចុងជើង ។ Jungkook រហ័សក្រោកទៅក្រសោបស្មារបស់ប្អូនជីដូនមួយបម្រុងនាំចូលទៅក្នុងបន្ទប់គេង តែនាងទ្រឹងមួយកន្លែងនៅឈរសម្លឹង Angi ។
'' នាងនៅទីនេះយ៉ាងម៉េចបាន?''
'' គឺចូលក្នុងបន្ទប់សិនមកចាំបងប្រុសប្រាប់'' សិទ្ធតែបងទៀតរាល់លើកដូចមិនបែបហ្នឹងទេថ្ងៃនេះស្កន់ជាន់ទើបនិយាយបងប្រុសពិរោះយ៉ាងនេះ។
'' បងក្បាលឯងអី.,!! យើងសួរពេលនេះឆ្លើយភ្លាមមក..''
'' មកចូលក្នុងបន្ទប់សិន..'' Jungkook អូសOmii ចូលទៅក្នុងបន្ទប់មួយទៀត មិនហ៊ាននាំចូលបន្ទប់គេទេខ្លាចឃើញរូបភាពជាច្រើនយ៉ាង ។
Angi ទម្លាក់ស៊មចុះទំពាលែងឆ្ញាញ់ ភ្នែកប្រឹងសម្លឹងតែបងប្អូនគេផ្អែមល្ហែមនិងគ្នា ។
បើសិនជាមានមនស្សមកធ្វើដាក់នាងបែបនេះមិនដឹងជាល្អយ៉ាងណាទេ ។

Omii ត្រូវJungkook សង្កត់ស្មាឲ្យអង្គុយចុះលើពូក នាងតាមមើលគេមិនដាច់ក្រខ្សែរភ្នែកឡើយម៉េចក៏ស្រីម្នាក់នោះមកនៅទីនេះ ហើយថែមទាំងពាក់អាវរបស់Jungkook ទៀត។
'' Jungkook..!! ''
'' យើងដឹងថាឯងចង់សួរអីហើយ គឺវាអញ្ចេះ...€£¥¥£££€%'' 
'' ចឹងបានន័យថាឯងនិងនាង..អឺ....'' Omii លើកដៃទះថ្ងាសផាច់ម្តេចក៏រញ៉េរញ៉ៃខ្លាំងដល់ថ្នាក់នេះ នាងនៅបរិសុទ្ធតែក៏ត្រូវJungkook ធ្វើសុីបានសម្រេចចុះរឿងដែលថាមានកូនជាមួយJimin វិញនោះ តើនាងកុហកព្រោះតែចង់ចាប់Jimin ទុក ។
'' អឺណា៎...!! យើងជ្រុលខ្លួនហើយនាងមិនបានមានកូនស្អីទេ..!! ឯងសម្រាកនៅទីនេះមួយរយះឲ្យស្រួលចិត្តចុះចាំត្រឡប់ទៅផ្ទះវិញយលងទៅមើលAngi បន្តិច..'' Omii ផ្តេកខ្លួនលើពូកដ៏ទន់ល្មើយយកដៃស្ទាបអង្អែលតិចៗភ្នែកក៏បិតសន្សឹមៗព្យាយាមដេកបំភ្លេចរឿងរ៉ាវគ្រប់យ៉ាងដែលកំពុងតែកើតឡើងចំពោះនាង។

💋ព្រំដែនបេះដូង💙Where stories live. Discover now