ភាគបញ្ចប់

2.8K 111 2
                                    

ទឹកមុខភ័យស្លេកស្លាំងការបារម្ភចំពោះប្រពន្ធនិងកូនក្នុងពោះធ្វើឲ្យគេលែងមានសតិ ដំណើរដើរទៅមកនៅមុខបន្ទប់សង្រ្គោះបន្ទាន់ដៃក្តោបក្បាលខ្លួនឯង ស្តីបន្តោសឲ្យខ្លួនឯងមិនដឹងជាប៉ុន្មានដងទៅហើយទេ ។
'' hyung អង្គុយចុះសិនមកOmii មកដល់ដៃពេទ្យហើយប្រាកដជាមិនអីទេ..'' Jimin ទោះជាបានលឺហើយក៏គេនៅឈរផ្អឹបក្បាលនិងទ្វារបន្ទប់មិនទៅណាគេសែនខ្លាចការបាត់មួយនេះខ្លាំងណាស់ មនុស្សស្រីម្នាក់ដែលមកពាំងគ្រាប់កាំភ្លើងជំនួសគេមនុស្សស្រីដែលត្រូវប្រពន្ធនិងម៉ាក់របស់កូនក្នុងពោះ។
'' Jungkook ឯណាOmii ប្អូនឯងនាងកើតអីខ្លាំងទេ?'' ម៉ាក់Jungkook មកជាមួយAngi គាត់ភ័យដល់ថ្នាក់ញ័រដៃទទ្រើកក្មួយស្រីមានតែមួយជាសម្បត្តិដែលបងស្រីទុកឲ្យមុននិងស្លាប់ទៅ ។
'' ម៉ាក់ៗ..ស្ងប់អារម្មណ៍សិនណាOmii មិនអីទេកុំយំអី..'' Jimin ដើរមកឈរទល់មុខម្តាយមីងOmii ព្រោះគិតថាខ្លួនជាអ្នកខុសដែលបណ្តាលឲ្យមានរឿងនេះកើតឡើង ។
'' ខ្ញុំសុំទោស..អ្នកមីងខ្ញុំជាអ្នកខុសដើមហេតុមកពីខ្ញុំ..'' គេសឹងតែទន់ជង្គង់ឈរលែងនឹងពេលនឹកឃើញរូបភាពរបស់ប្រពន្ធស្ថិតក្រោមការជួយសង្រ្គោះរបស់ពេទ្យយកឧបករណ៍មកឆក់ខ្លួនបែបនោះ។
'' វាមិនមែនកំហុសHyung ទេ..''
'' បានហើយកុំបន្ទោសខ្លួនឯងអី..គ្មានអ្នកណាចង់ឲ្យរឿងនេះកើតឡើងនោះទេ..'' អ្នកជាម្តាយមីងក៏មិនបានខឹងអ្វីច្រើនគាត់យល់គ្រប់យ៉ាង ។
________

1សប្តាហ៍កន្លងទៅ...!!!
Omii ស្ថិតនៅក្នុងបបន្ទប់ពេទ្យដែលបំពាក់អុកសុីសែននៅជាមាត់នៅឡលើយដៃព្យួរសុីរ៉ូមមានខ្សែររញ៉េរញ៉ៃកូនក្នុងពោះក៏មិនកើតអ្វីព្រោះគ្រាប់កាំភ្លើងត្រូវពីក្រោយចំស្មារបស់នាង។ ប៉ុន្តែមួយសប្តាហ៍ហើយនាងនៅតែមិនទាន់ដឹងខ្លួនវិញទៀតវាគួរឲ្យបារម្ភណាស់ ។
Jimin យកកូនកន្សែងជ្រលក់ទឹកជូតខ្លួនឲ្យនាងថ្នមៗ ទឹកមុខស្រពោនស្វិតទៅតាមអ្នកដែលនៅលើគ្រែ បន្ទាប់ពីជូតខ្លួនឲ្យនាងរួចគេក៏យកកូនចានដែកនោះទៅទុកក្នុងបន្ទប់ទឹក ហើយក៏មកអង្គុយក្រសោបដៃប្រពន្ធយកមកផ្អឹបជាប់បបូរមាត់។
'' អូនសម្លាញ់ល្មមដឹងខ្លួនហើយបងនឹកកាយវិការនិងសម្លេងអូនខ្លាំងណាស់..សុំអង្វរកុំគេងធ្មឹងបែបនេះអី..'' តំណក់ទឹកភ្នែកក្តៅឧណ្ហៗហូរមកប៉ះដៃដែលស្ងៀមគ្មានសម្បីចលនាកម្រើកម្រាមដៃបន្តិចឡើយ នាងដេកសន្លប់ប្រៀបដូចជាមនុស្សគ្មានវិញ្ញាណឧបករណ៍ដែលស្ទង់ចង្វាក់បេះដូងម្តងលោតម្តងអត់ពេលខ្លះគេភ័យខ្លាំងណាស់ចំពោះរឿងទាំងអស់នេះ ។
'' Omii ដឹងខ្លួនមកណាបងសន្យាថានិងឲ្យអូនធ្វើអ្វីគ្រប់យ៉ាងដែលអូនចង់ដើរផ្សាទិញឥវ៉ាន់ទិញអ្វីក៏បានបងឈប់រអ៊ូទៀតហើយ..''
'' ទុឺតៗ..'' ស្នូរនៃឧបករណ៍ចង្វាក់បេះដូងលោតសញ្ញាត្រង់ភ្លឹង គ្រូពេទ្យក៏នាំគ្នាមកដល់យ៉ាងលឿនគ្រាន់តែទទួលបានសញ្ញាដែលJimin ចុចមុននេះ ។
'' Omii ប្រពន្ធខ្ញុំមិនអីទមែនទេ?''
'' សុំលោកថយចេញបន្តិចសិនទៅឲ្យពួកយើងពិនិត្យ..''
'' hyung នេះមានរឿងអី?'' Jungkook ទើបតែមកដល់ក៏ស្លន់ស្លោរពេលដែលឃើញក្នុងបន្ទប់មានមនុស្សច្រើនបែបនេះ ។
'' Omii មិនដឹងជាកើតអីទេយើង..ខ្លាចខ្លាំងណាស់..'' គេយំគេហត់និងរឿងមួយនេះដឹងទេថាបេះដូងមួយនេះស្ទើរគាំងលែងដើរពេលនាងដេកដូចមនុស្សរុក្ខជាតិ ។
'' នាងមិនអីទេលោកកុំបារម្ភអី'' Angi បន្ថែមពីលើដោយយល់ចិត្តគេបំផុតអ្នកណាក៏គេខ្លាចបាត់បង់មនុស្សស្រីដែលខ្លួនស្រលាញ់ដែរ។
ទីបំផុតគ្រូពេទ្យក៏នាំគ្នាចេញពីក្នុងបន្ទប់របស់Omii ។
'' គឺនាងមិនបានកើតអីទេគឺមកពីឧបករណ៍នេះវារបូតដុយទើបចង្វាក់បេះដូងនោះឈប់ដើរ..'' Jimin ដកដង្ហើមធូរខ្សាកពេលលឺថានាងមិនបានកើតអី ។
'' បាទ៎..អរគុណហើយ..'' គ្រប់គ្នាក៏ចូលមកមើលនាងម្តង គេងលក់លើគ្រែបែបនេះយូរហើយអត់អាណិតគឺមិនបាន មនុស្សដូចនាងធ្លាប់តែរញ៉េរញ៉ៃគេឯងពេលនេះដេកលែងកម្រើកវាមិនគួរឲ្យជឿទេ។
'' Omii ឯងមិនមែនគេងស្ពឹកបែបនេះទេឆាប់ដឹងខ្លួនមកណា៎ប្អូនស្រី..'' Jungkook យកដៃទៅអង្អែលក្បាលនាងថើរៗ សម្លឹងមុខស្លេកស្លាំងដូចជាខ្មោចយ៉ាងយូរ ។
'' បងមិនអីទេ?'' Angi អោបដៃរបស់គេសួរដោយអាការះស្រលាញ់បារម្ភជាទីបំផុតគេហាក់បីដូចជាក្រៀមក្រំខ្លាំងណាស់ពេលOmii ដេកសម្រាកនៅមន្ទីពេទ្យនេះ ។
'' បងមិនអីទេកុំបារម្ភអី'' ស្នាមញញឹមដែលបញ្ជូនឲ្យគ្នាទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយកម្លាំងចិត្តដ៏សំខាន់គឺក្បែរខ្លួនមានមនុស្សដែលយើងស្រលាញ់តែពេលនេះមួយគូរទៀតមិនបានសុខឡើយក្បែរខ្លួនមានមនុស្សស្រីជាទីស្រលាញ់ក្បែរប៉ុន្តែមានត្រឹមសម្បកកាយបាត់សម្លេងភាពស្រស់បំព្រងនាងហើយ។
'' ហ្អឹម..'' Omii លើកម្រាមដៃដែលជាប់ឧបករណ៍នៅលើដៃនោះអង្អែលក្បាលប្តីថ្នមៗ នាងដឹងខ្លួនពេលលឺសម្លេងបុរសម្នាក់នេះយំហៅឈ្មោះរបស់នាង។
'' Omii អូនសម្លាញ់..''
'' ហឺម..'' នាងទាញបំពង់អុកសុីសែនចេញពីមាត់ ដៃកម្រើកតិចៗអោបគេវិញ ទឹកភ្នែករបស់នាងក៏ស្រក់ចុះមក ។
'' ដឹងខ្លួនវិញល្អហើយ'' Jungkook សឹងតែយំចេញមកពេលដែលនាងដឹងខ្លួន គេអង្អែលដៃនាងដោយភាពទន់ភ្លន់និងក្តីស្រលាញ់ក្នុងនាមជាបងប្អូន ។ នាងញញឹមតបគេវិញសម្លឹងមើលមកគេតាមប្រឡោះករ Jimin ដែលអោបនាងស្ទើរតែផតខ្លួនចូលគ្នា។

You've reached the end of published parts.

⏰ Last updated: Aug 16, 2020 ⏰

Add this story to your Library to get notified about new parts!

💋ព្រំដែនបេះដូង💙Where stories live. Discover now