ភាគ36

1.1K 67 0
                                    

Omii លេបទឹកមាត់ក្អឹក នាងចាប់ផ្តើមល្វីងមាត់ហើយគេចង់ធ្វើស្អីមកលើនាងទាំងដែលត្រូវជាប់ក្នុងរណ្តៅសត្វបែបនេះ? ភាពថ្លៃថ្នូរជាមនុស្សតើចេះខ្លះទេ? មិនមែនសត្វទេដែលចង់បង្កាត់ពូជពាសវាលពាសកាលនោះចំជាឆ្កួតមែន។
'' អ៊ូយ..,'' Jimin ស្រែកមួយទំហឹងពេលអោនប្រុងថើបនាងតែក៏ត្រូវនាងស្ទុះបោចសក់គេស៊កដូចស្រកីដូង ។
'' ប្រុសចង្រៃលោកគិតស្អីស្មោគក្រោកឥតកេរ្តិ៍ខ្មាសពិតមែនដែលគិតរឿងបែបនេះ''  Jimin ជ្រួញចិញ្ចើមលើកដៃអង្អែលក្បាល នេះបើសិនជាសក់នេះផុយវិញណាច្បាស់ជារលើងចេញមកហើយ គិតអីឆ្កួតៗមកបោចសក់មនុស្សរស់បែបហ្នឹង។
'' បើនាងមិនគិតខ្ញុំក៏មិនគិតដែរ...!!! ចំជាដៃធ្ងន់មែន'' គេខិតរំកិលគូទថយចេញបន្តិចពីនាង តែភ្នែកនៅដៀងមើលមកដដែល គេចង់សារភាពចង់ថ្នមនាងដូចមុនតើវាសល់ឱកាសសម្រាប់គេខ្លះដែរទេ គ្រាន់តែចង់ដឹងពីបេះដូងរបស់នាងនៅតែមានគេដូចថ្ងៃមុនឬក៏ភ្លេចគេហើយ។
'' Omii ..'' Jimin លើកដៃប្រុងទៅប៉ះនាង តែក៏មិនហ៊ានទើបត្រូវក្តាប់ដៃទម្លាក់ចុះវិញសុខចិត្តលួចមើលពីក្រោយទោះជានាងអង្គុយបែរខ្នងមិនចង់មើលចំគេក៏ដោយតែសុំត្រឹមសម្លឹងនាងតែម្ខាងក៏អស់ចិត្តហើយ ។
'' ហៅធ្វើអី?'' សម្លេងរឹងដូចកំពុងតែធ្វើ ទាំងបេះដូងនាងក៏លោតញាប់ពេលស្តាប់គេហៅឈ្មោះដោយភាសាទន់ភ្លន់ ។ នាងក្តាប់ជាយអាវធ្មេចភ្នែកមិនហ៊ានបែរសម្លឹងមកគេព្រោះវាអាចធ្វើឲ្យនាងចិត្តទន់ ។
'' សុំទោសរឿងកាលពីមុន...បង..,''
'' Omii Soo Omii នាងនៅម្តុំនេះទេ?'' សម្លេងស្រែកមកពីខាងលើនៃមាត់រណ្តៅ Omii ស្ទុះក្រោកឈរឡើងសម្លឹងខាងលើ នាងលែងខ្វល់ថាJimin គេចង់និយាយអ្វីហើយសំខាន់គឺនាងចង់ចេញពីក្នុងនេះឲ្យបានឆាប់បំផុត។
'' chunggu ខ្ញុំនៅក្នុងនេះ..!!! មកជួយខ្ញុំផង..'' ទីបំផុតគេក៏ជួយនាងនិងJimin ឡើងទៅលើវិញ ដោយលោកពូជាម្ចាស់ដាក់អន្ទាក់សត្វគ្រវីក្បាលនិងពួកគេទាំងពីដូចខ្វះកន្លែងដើរលេងណាស់ បានជាមកបំផ្លាញអន្ទាក់របស់គេខំរៀបចំយ៉ាងយូរ ។
'' ពួកឯងនេះធ្វើឲ្យរួចសត្វយើងអស់..'' ដោយសារតែជាអ្នកស្គាល់ទើបនាងញឹមៗអោនសុំទោសវាជាកំហុសដោយអចេតនានោះទេ ។
'' សុំទោសចា៎..'' Jimin ក៏អោនក្បាលសុំទោសដូចគ្នាព្រោះគេក៏ខុស ។
'' ហុឺយ...'' ខណៈពេលនេះគាត់ដកដង្ហើមធំរួចក៏ដើរចេញទៅបាត់ វានៅត្រឹមពួកគេបីនាក់ប៉ុណ្ណោះ ។
'' នាងមិនអីទេ? ហេតុអ្វីក៏ចូលមកក្នុងនេះ? ហើយចុះគេវិញ..??'' Chunggu ចង្អុលមកចំៗគេក៏មានចម្ងល់យូរដែរដែលឃើញJimin នៅក្នុងនេះជាមួយគ្នា ។
'' ចៃដន្យទេ chunggu តោះពួកយើងទៅវិញកុំខ្វល់ពីគេអី..'' សម្តីនិងកាយវិការបស់នាងវាធ្វើឲ្យចិត្តរបស់គេកំពុងតែរង្គោះរង្គើរបន្តិចៗហើយ នាងស្និទ្ធនិងប្រុសផ្សេងនៅចំពោះគេ ប្រើសម្តីខុសពីពេលកន្លង ។
'' ឈប់សិន..!!! ''
'' លោកមានការស្អី? ឆាប់លែងដៃខ្ញុំទៅ'' Jimin បែរជាស្រវាចាប់ករដៃនាងជាប់ គេព្យាយាមចង់ដឹងព្យាយាមសម្លឹងមើលឲ្យចំកែវភ្នែករបស់នាង វាហាក់បីដូចជាគ្មានអារម្មណ៍អ្វីសោះសម្បីតែបន្តិចមែនទេ? គ្មានរូបគេទៀតទេ? ឈប់គេហើយឬ?
'' នាងនិងគេត្រូវអ្វីនិងគ្នា?'' Chunggu ក៏ចង់ដឹងដូចគ្នាថានាងចាត់ទុកគេជាអ្វីឲ្យប្រាកដរយះពេលក្រោយមកនេះព្រោះគេទាំងមើលថែព្រួយបារម្ភនាងរហូតទុកដូចជាមនុស្សសំខាន់។
'' មិនមែនរឿងលោកទេកុំចេះដឹងអី..'' Omii ព្រលេះដៃចេញពីគេដោយគ្មានស្រណោះ  ទឹកមុខរាបស្មើរអារម្មណ៍ហត់នឿយដែលបង្ហាញចេញមកមិនមែនជាការស្រលាញ់សេសសល់តំណក់ចិត្តសម្រាប់គេទៀតឡើយ។
'' ខ្ញុំក៏ចង់ដឹងដូចគ្នាតើនាងចាត់ទុកខ្ញុំជាអ្វី? រាល់ថ្ងៃនេះ..''
'' chunggu '' Omii សម្លឹងមើលមុខពួកគេម្នាក់ម្តងរួចក៏ញញឹមឡើង នាងទាញដៃchunggu មកស្រាក់និងដៃរបស់នាង ខ្លួនក៏ខិតកាន់តែកៀកទៅឲ្យជិតនៃខ្យល់ដង្ហើមដែលដកមកសឹងតែបុកគ្នា ។
'' ខ្ញុំចាត់ទុកលោកជាមនុស្សសំខាន់..'' Omii ពោលឡើងដោយទឹកមុខត្រជាក់ស្រេង នាងមិនដែលគិតថាចង់ធ្វើឲ្យអ្នកណាម្នាក់ខូចចិត្តឡើយតែគេគួរតែសាកភ្លក់រសជាតិនេះម្តងតើវាយ៉ាងណាដែលត្រូវមកស្តាប់មកសម្លឹងរូបភាពដែលមនុស្សខ្លួនពេញស្រលាញ់ទៅប្រកៀកប្រកើយនិងអ្នកផ្សេង ។
'' មិនអាចទៅរួចទេនាងកុហក..''
Jimin កន្ត្រាក់ដៃនាងចេញពីchunggu មួយទំហឹងឲ្យបែរមកឈរតទល់សម្លឹងគេម្តង។ មិនអាចជាដាច់ខាតថានាងប្តូរចិត្តលឿនដល់ថ្នាក់នេះ។
'' លែងដៃ..''
'' ឯងបានលឺហើយថានាងមិនយ្រូវការឯងទេ..'' គេចង់និយាយតែជាមួយOmii ប៉ុណ្ណោះអ្នកផ្សេងហេតុអ្វីក៏ព្យាយាមលូកមាត់ចង់ដឹងដូច្នេះ។
'' យើងមិនបាននិយាយជាមួយឯង..''
'' អ្អាយ៎..'' ដួលស្បាបលើដីព្រោះតែគេខឹងពេកក៏ព្រលែងនាងចេញដោយមិនថ្នមដៃ ។
'' ឯងធ្វើជ្រុលពេកហើយ..''
'' ឌឹប..'' chunggu ដាល់Jimin មួយដៃចំកណ្តាលមាត់រួចក៏ប្រតាយប្រតប់គ្នាទៅវិញទៅមក។
Omii ប្រឹងក្រោយព្យាយាមទៅឃាត់តែវាមិនឈ្នះពួកគេឡើយហេតុអ្វីក៏មកវាយតប់គ្នាដូចក្មេងននៀលដីអញ្ចឹង ។
'' ឈប់...ឈប់ភ្លាម..Jimin ឈប់ៗបានហើយ..ខ្ញុំថាឲ្យឈប់ណា៎..ផាច់'' នាងហាមមិនស្តាប់ក៏ទះគេមួយកំផ្លៀងធ្វើឲ្យគេបញ្ឈប់សកម្មភាពបែរមកមើលនាងយឺតៗ គេលើកដៃមកជូតឈាមនៅលើមាត់ចេញ នាងការពារប្រុសផ្សេងទាំងដែលនាងជាកម្មសិទ្ធរបស់គេតាំងពីដំបូងមកម្ល៉េះ ។
'' ហេតុអ្វីក៏ធ្វើបែបនេះ? បើchunggu មានរឿងអីខ្ញុំមិនអត់ឱនឲ្យលោកជាដាច់ខាត'' ការដែលនាងទះគេក៏ព្រោះតែchunggu វាត្រូវឡើងទ្រោមខ្លួនហើយគេវ៉ៃមិនដកដៃបន្តិចសោះអាងតែខ្លួនធ្លាប់ជាជើងកាងកាលនៅរៀនមែនទេទើបយកចរិកនេះមកធ្វើលើអ្នកដទៃ។
Omii ប្រុងអោនទៅគ្រាchunggu ឲ្យក្រោកពីដីតែគេមិនព្រមឡើយមិនឲ្យនាងទៅប៉ះអាម្នាក់នោះទាំងដែលគេមិនមែនជាអ្នកនាំរឿងមុនឡើយ។
'' អ្អាយ៎...លោកប្រុងធ្វើអីទៀតហើយ? លែងដៃខ្ញុំ...''
'' នាងគ្មានសិទ្ធបារម្ភពីគេជាងខ្ញុំឡើយ..ចាំទុកថានាងជាកម្មសិទ្ធរបស់ខ្ញុំ..''
'' ខ្ញុំមិនមែនជារបស់លោកហើយក៏គ្មានថ្ងៃនោះដែរ..'' នាងតបវិញដោយខាំមាត់ប្រឹងបើកភ្នែកសម្លក់គេ។ ហេតុអ្វីក៏បារម្ភពីប្រុសផ្សេងមិនបានបើនាងមិនមែនជាប្រពន្ធគេផងចូលចិត្តធ្វើខ្លួនជាម្ចាស់អ្នកដទៃទាំងដែលការពិតវាមិនអាចទៅរួច ។
'' នាងកុំផ្គើនជាមួយខ្ញុំ..'' គេច្របាច់ដើមដៃនាងកាន់តែខ្លាំងជាងមុនទាញមកផ្អឹបជាប់ទ្រូងដោយចរិកកំណាចទំនើងតាមតែចិត្តរបស់ខ្លួន នាងពិតជាខ្លាចគេក្នុងពេលនេះណាស់ វាប្រៀបបីដូចជាមនុស្សម្នាក់ផ្សេងទៀតដែលចូលមកសណ្ឋិតនៅក្នុងខ្លួនរបស់គេ ។

💋ព្រំដែនបេះដូង💙Where stories live. Discover now