💋ព្រំដែនបេះដូង💙

3.2K 153 3
                                    

ជីមីនមកដល់ផ្ទះភ្លាមគេមួម៉ៅនិងអតីតប្រពន្ធជាខ្លាំងឥលូវនេះគ្រាន់បើណាស់ហ៊ាន
សម្តីឡែតៗដាក់គេផង ស្អាតជាងមុនទៀតឥលូវហ្នឹងតែគួរឲ្យស្តាយនាងសម្តីអាក្រក់ ហើយម្យ៉ាងទៀងគឺពួកគេបានលែងលះគ្នារួចហើយវាគ្មានអ្វីជំពាក់ជំពិនទៀតនោះទេ..!!
«អូនស្អាតជាងមុន តែអូនមិនដូចពីមុនអូនកាចអូនឆ្នា់ស..!!! អូនក៏ប្រហែលជាឈប់ស្រលាញ់បងហើយត្រូវទេ?? » ជីមីននិយាយហើយភ្នែកសម្លឹងមើលទៅរូបថតលើតុគេនៅតែទុករូបការនោះមកដក់ឥលូវមិនដែលបោះចោលឡើយ បើសិនជា ''អូមី'' វិញប្រហែលបោះចោលឬក៏
ដុតមិនឲ្យសល់ស្មាមដានផងក៏ថាបានព្រោះតាមមើលទៅនាងស្អប់គេខ្លាំងណាស់។
« ហេតុអីក៏ខ្ញុំនៅគិតពីនាង?? អូយ..!!!! ឆ្កួតឥលូវហើយនៀក៎» គេទម្រេតខ្លួនដេកទៅលើពូកយកដៃខ្ទប់មុខទាំងអារម្មណ៍តប់ប្រម៉ល់ជាខ្លាំង សុខៗក៏ជួបនាងវិញ សុខៗក៏នឹកនាង សុខៗអារម្មណ៍ពីមុនក៏រើឡើងមកវិញទៀត..!!! ។


Omii scene

អូមីទៅរើកកាយរបស់ដែលទុកចោលយូរហើយនៅក្នុងបន្ទប់ដាក់ឥវ៉ាន់ នាងលើកទាំងកេះមកតែម្តងរួចក៏យកវាម្តងមួយមកមើល។ រូបថតការរបស់នាងនិងជីមីន វានៅតែស្រស់ស្អាតដដែលគឺស្នាមញញឹមមិនប្រអាប់ប្រេះឆាដូចជាពួកគេឡើយជីវិតដែលនាងតែងតែស្រម៉ៃពេលនេះរលាយម៉ត់ដូចអំបិលត្រូវទឹក ជីវិតរៀបការជីវិតគូរវាមិនមែនស្រួលដូចជាការគិតនោះឡើយរយះពេលមួយឆ្នាំដែលនាងរៀបការរស់នៅជាមួយជីមីនតែជីវិតមានភាពខ្នក់ចិត្តនិងគ្នាចូលចិត្តរករឿងប្រច័ណ្ឌទាស់ទែងគ្រប់វេលា មិនសូវយល់ចិត្តដូចកាលពីនៅជាសង្សារ ពេលជីវិតជាប្តីប្រពន្ធគឺវាមានរឿងរ៉ាវប៉ះទង្គិចច្រើនណាស់សម្រាប់ពួកគេ ។
«បើពេលនោះពួកយើងថយម្នាក់មួយ
ជំហាននោះទៅវានិងល្អប៉ុណ្ណាទៅ
ហើយជីវិតពួកយើងក៏មិនបែបនេះ » អូមីសម្លឹងមើលរូបថតកាន់ក្នុងដៃនោះទាំងភ្នែករលីងរលោងនាងក៏នឹកគេណាស់ដែរពីរឆ្នាំមកនេះក៏ប៉ុន្តែនាងចិត្តរឹងសុខចិត្តធ្វើជាខឹងស្អប់ពេលជួបមុខគ្នាធ្វើជាមនុស្សសម្តីអាក្រក់ដាក់គេ។

__________

រាត្រីយប់ស្ងាត់ស្ងប់ខ្យល់ត្រជាក់គួចចិត្តនាំឲ្យនឹកដល់អតីតប្រពន្ធជាទីស្រលាញ់ដែលធ្លាប់តែអោបណែនពេញហត្ថា ថើបបមបីប្រលោមពេលនេះបានត្រឹមតែស្រម៉ៃនឹកដល់នាងតែម្ខាង

💋ព្រំដែនបេះដូង💙Where stories live. Discover now