Coming Soon

9.6K 591 26
                                    

    ជីវិតរបស់ខ្ញុំបានប្រែក្លាយជាអ្នកប្រុសតូចមកក្លាយជាព្រះជាយារបស់អ្នកអង្គម្ចាស់ដ៏អស្ចារ្យម្នាក់ កាលដែលបានក្លាយជាព្រះជាយារបស់ទ្រង់គឺមិនងាយស្រួលឡើយហើយក៏កាន់តែពិបាកថែមទៀតដោយសារតែមានមនុស្សច្រើនណាស់ដែលចង់បានទ្រង់ វាក៏បានក្លាយជាហេតុផលមួយដែលធ្វើឱ្យពួកគេស្អប់ខ្ញុំ ហើយក៏ខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយដើម្បីឱ្យតែខ្ញុំធ្លាក់ដំណែងពីព្រះជាយាមក ។

« ហ៉ឹក!! ខ្ញុំម្ចាស់បាននិយាយរួចហើយថាខ្ញុំម្ចាស់មិនបានធ្វើអ្វីខុសទេ តើទ្រង់ចង់ឱ្យខ្ញុំម្ចាស់សារភាពពីអ្វីទៅ?? ឆ្វាច់!!* អូយ៎!! » Tae

« វាយបន្ថែម!!! » Jungkook

« អូយ៎!! » Tae

« ឆ្លើយសារភាពពីទោសកំហុសរបស់ទ្រង់តែមួយម៉ាត់តើទ្រង់នឹងដាច់ខ្យល់មែនទេព្រះជាយា?? » Jungkook

« ខ្ញុំម្ចាស់មិនបានមានកំហុស » Tae

« បានហើយ!! នាំគេទៅកន្លែងសម្រាករបស់អ្នកបម្រើថ្នាក់ទាបបំផុតទៅ ពេលនេះយើងនិងគេគឺត្រូវជាអ្វីនឹងគ្នាទៀតឡើយ ប្រកាសឱ្យគេឯងដឹងឮយើងគ្មានព្រះជាយានោះទេ!! » Jungkook
_____________________
នេះជារឿងបន្តពី The Owner Of My Heart ហើយក៏ត្រៀមឆាប់ៗដូចគ្នា 💗

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now