EP20 : ដំណែងព្រះជាយាគឺជារបស់យើង

3K 324 30
                                    

« ថ្មីៗនេះខ្ញុំម្ចាស់ឧស្សាហ៍ឃើញម្ចាស់ក្សត្រីកម្រើកព្រះហស្តខ្លាំងណាស់ បើម្ចាស់ប្រុសមកមើលថែរទ្រង់ដោយផ្ទាល់វិញ ទ្រង់នឹងឆាប់ជាសះស្បើយបានរហ័សមិនខានទេ » សម្លេងចរចារលាន់ចេញមកពីក្នុងដំណាក់ម្ចាស់ក្សត្រី ស្តាប់តែសព្វនាមដែលអ្នកបម្រើបានហៅ គ្រប់គ្នាក៏អាចដឹងហើយថា Tae ក៏កំពុងតែមានវត្តមាននៅទីនេះដូចគ្នា ដើម្បីបំពេញកិច្ចការដែលជាការងាររបស់គេនោះអី ។

« ខ្ញុំនឹងឆ្លៀតពេលមកមើលទ្រង់ឱ្យបានច្រើន មួយរយៈនេះខ្លួនខ្ញុំមិនសូវជាស្អាតបាតទើបមិនហ៊ានចូលក្បែរទ្រង់ច្រើន តែខ្ញុំនឹងឧស្សាហ៍សម្អាតខ្លួនឱ្យបានញឹកញាប់ »

« ម្ចាស់ប្រុស! អ្នកអង្គម្ចាស់ឱ្យទ្រង់យាងទៅស្រង់ព្រះកាយនៅពេលរួចកិច្ចការព្រះពរ ទ្រង់គង់ចាំម្ចាស់ប្រុសនៅខាងក្នុងដំណាក់ » ស្រីបម្រើម្នាក់បានចូលមកហៅមនុស្សតែម្នាក់ដែលបានធ្វើឱ្យអ្នកអង្គម្ចាស់ខ្ញាល់រករឿងនាង ។ មិននឹកស្មានថាអ្នកអង្គម្ចាស់ក៏ជាស្វាមីម្នាក់ដែលខឹងរឿងប្រពន្ធទុកចោលហើយក៏មករករឿងអ្នកដទៃដូចស្វាមីផ្សេងដែលសោះ ។

« អរគុណច្រើនហើយ ខ្ញុំនឹងប្រញាប់ទៅ » នាយតូច ងាកមុខបែរទៅញញឹមដាក់ពួកនាងតាមទម្លាប់ ប្រញាប់ប្រញាលបង្ហើយកិច្ចការរបស់ខ្លួន ដោយសារតែមិនចង់ឱ្យទ្រង់រង់ចាំខ្លួនយូរ គេដឹងច្បាស់ណាស់ថាគេនឹងទទួលបានលិទ្ធផលយ៉ាងម៉េចពេលទ្រង់ទាស់ព្រះទ័យនោះ ។

    Tae បានចូលទៅដំណាក់ស្រង់ព្រះកាយផ្ទាល់ខ្លួនរបស់គេដោយមាន Ginsan នៅតាមធ្វើជាដៃស្តាំដៃឆ្វេងជួយនេះជួយនោះគ្រប់ពេល ។ ខ្លួនប្រាណរបស់គេត្រូវបានអប់ទៅដោយផ្កាដ៏ក្រអូបបំផុតប្រចាំរាជវាំង ហើយផ្កានេះទៀតសោតគឺជាផ្កាដែលអ្នកអង្គម្ចាស់សព្វព្រះទ័យបំផុតនៅក្នុងចំណោមផ្កាដែលបានដាំក្នុងរាជវាំង ។

    អ្នកអង្គម្ចាស់ទាំងសព្វព្រះទ័យទាំងហួងហែងទាំងថែរទាំផ្កា Lavender នោះបានយ៉ាងល្អ ទ្រង់បានដាក់បញ្ជាយ៉ាងដាច់ខាតមិនឱ្យអ្នកណាមកប៉ះពាល់ឬក៏បេះវាចេញទៅឡើយ រាល់ពេលបាត់ព្រះកាយរបស់ទ្រង់គឺទ្រង់តែងតែមកសំងំនៅក្នុងសួនផ្កានោះគ្រប់ពេល ។ ប៉ុន្តែអារម្មណ៍ហួងហែងកម្មសិទ្ធរបស់ទ្រង់ទាំងអស់ក៏បានផ្លាស់ប្តូរពេលអាល្អិតម្នាក់នោះឈានជើងចូលមកក្នុងជីវិតរបស់ទ្រង់ ខ្លួនប្រាណរបស់គេមានជាប់ក្លិនផ្កានេះតាំងតែពីដើមមកម្ល៉េះ ។ ទ្រង់បានកត់សម្គាល់នៅយប់ផ្សំដំណេករបស់ពួកគេទាំងពីរថាខ្លួនប្រាណគេតាំងតែពីក្បាលដល់ចុងជើងគឺមានក្លិនទាំងនេះជាប់ដូចស្រមោលអន្ទោងប្រាណយ៉ាងអញ្ចឹង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now