EP27 : ខ្ញុំនឹងចាកចេញពីទ្រង់

3.4K 392 26
                                    

« អ្នកអង្គម្ចាស់ » Tae បោះជំហានដើរចូលមកព្រមជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត តែព្រះភ័ក្ក្ររបស់ម្ចាស់សព្វនាមដែលគេបានហៅវិញគឺក្រញូវកាត់ព្រឹកព្រលឹមតែម្តងហើយ ចំណាប់អើយចំណាប់ខាងខ្ញាលនឹងគឺជាជំនាញលេខមួយរបស់ទ្រង់តែម្តងហើយ។ Tae ដាក់ខ្លួនប៉ឹបទៅអង្គុយពីលើភ្លៅរបស់ទ្រង់ដោយមិនចាំបាច់ពិបាកឱ្យទ្រង់ប្រាប់ទាន់ លូកដៃទៅស្រាក់.កទ្រង់បន្ថែមមួយតង់ទៀតទើបចញ្ចើមរបស់ទ្រង់ចាប់ផ្តើមបរលែងចេញពីគ្នាវិញខ្លះ ។

« ហេតុអ្វីក៏ក្រោកចោលយើង?? » គ្រាន់តែគេដាក់ខ្លួនមកដល់កៅអីប្រចាំការភ្លាម អ្នកអង្គម្ចាស់ក៏រហ័សលូកព្រះហស្តទៅក្រសោបចង្កេះតូចច្រឡឹងចោទជាសំណួរទៅសួរគេទាំងចងចញ្ចើមធ្វើមុខមាំម្តងទៀត មុខនេះច្បាស់ជាខ្ញាល់ណាស់ហើយ ដោយសារតែតើនមកមិនឃើញគេនៅជាមួយនឹងឯង ។

« រាល់លើកទ្រង់ក៏តើនចោលខ្ញុំម្ចាស់គ្រប់ពេលហើយ ចុះហេតុអ្វីក៏ខ្ញុំម្ចាស់មិនអាចក្រោកចោលទ្រង់មួយថ្ងៃបាន?? » នាយតូច លើកសំណួរសួរទៅកាន់ទ្រង់វិញ តែទ្រង់ក៏ងាកព្រះភ័ក្ក្របែរទៅម្ខាងបាត់ នេះបើសិនជាទ្រង់សួរទៅអ្នកណាគេម្នាក់ហើយគេម្នាក់នោះងាកមុខចេញដូចដែលទ្រង់កំពុងធ្វើដាក់គេនេះវិញណា ទ្រង់នឹងខ្ញាល់ដាច់ក្បាលដាច់កន្ទុយផ្អើលពេញរាជវាំងមិនខានទេ បើមិនជឿក៏សាកមើលចុះ ។

« ទ្រង់ភ្លេចឬថាខ្ញុំម្ចាស់នៅឈឺខ្ញុំម្ចាស់ត្រូវផឹកថ្នាំ ម្ចាស់ក្សត្រីក៏ដូចគ្នា ទ្រង់ចង់ឱ្យខ្ញុំនៅគេងជាមួយទ្រង់ដល់ថ្មាលនេះមែនទេព្រះពរ?? »

« មកពីឯងឈឺទើបយើងចង់ឱ្យឯងសម្រាកឱ្យបានច្រើន » បន្ទាប់ពីទទួលបានហេតុផលហើយទ្រង់ក៏ព្រមងាកមកសន្ទនាជាមួយគេតាមធម្មតាវិញ យូរទៅកាន់តែយូរទៅទ្រង់ទេដែលជាអ្នកតែងតែខឹងខ្ញាល់គេគ្រប់ពេលនោះ ឯគេវិញខឹងយ៉ាងម៉េចក៏ទ្រង់ធ្វើហីដាក់ដែរ ឆឹស!!!

« បានហើយៗ ខ្ញុំម្ចាស់បានឱ្យអ្នកបម្រើរៀបចំដំណាក់ស្រង់ទឹកសម្រាប់ទ្រង់រួចហើយ ថ្ងៃនេះខ្ញុំនឹងស្រង់ទឹកឱ្យទ្រង់ណា៎ព្រះពរ ទ្រង់អនុញ្ញាតិទេ?? » Tae ប្តូរប្រធានបទផ្សេងយកមកនិយាយជំនួស ប្រើម្រាមដៃអង្អែល.ករបស់ទ្រង់ពីខាងក្រោយតិចៗ មើលចុះគេកំពុងតែរករឿងដាក់ខ្លួនហើយតើ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now