EP1 : ថ្លើមធំចង់ផ្កាប់ព្រះទ័យរបស់យើងផងឬ??

5.1K 508 26
                                    

« អ្នកប្រុសតូច របស់ខ្ញុំពិតជាស្រស់ស្អាតខ្លាំងណាស់ តើបុរសម្នាក់ណាដែលមានសំណាងបានទទួលបាល់មួយនេះទៅ?? ខ្ញុំជឿជាក់ណាស់ថាអ្នកដែលចាប់បានបាល់នេះគឺពិតជាបុរសដែលទេវតាប្រទានពីខាងលើឋានសួគ៌មកមិនខានទេ » ប្រយោគមួយដែលជាផ្នែកនៃការសន្ទនាក៏ចាប់បន្លឺឡើងជាបន្តបន្ទាប់ ហើយម្ចាស់ប្រយោគនេះគឺគ្មានអ្នកណាឆ្ងាយក្រៅពី Ginsan នោះទេ ។

« ខ្ញុំសង្ឃឹមថាគេជាបុរសដ៏ល្អម្នាក់ទៅចុះ » ដៃគូសន្ទនារបស់ Ginsan បានតប.តទៅនាងវិញទាំងក្នុងចិត្តកំពុងតែកង្វល់ពីអនាគតរបស់ខ្លួនបន្ទាប់ពីថ្ងៃនេះទៅ ។ ថ្ងៃនេះគឺជាថ្ងៃដែលគេត្រូវរើសកូនកម្លោះសម្រាប់ពិធីមង្គល់ការ ហើយវាច្បាស់ណាស់ថាគេនឹងត្រូវឃ្លាតពីគ្រួសារបន្ទាប់ពីថ្ងៃនេះទៅ ។

« ប្រាកដណាស់ បើសិនជាគេមើលថែរអ្នកប្រុសតូចរបស់ខ្ញុំមិនបានល្អ ខ្ញុំនឹងទៅសម្លាប់គេដោយផ្ទាល់ដៃទាំងគូនេះ »

« បងនេះ » Tae ក្រវីក្បាលអស់សំណើចជាមួយប្រយោគរបស់អ្នកបម្រើផ្ទាល់ខ្លួន រួចក៏ប្រញាប់ដើរទៅឱ្យដល់កន្លែងដែលលោកពុកនិងអ្នកម៉ែកំពុងរង់ចាំទាំងបុកពោះភ័យផឹបៗ ព្រោះតែឃើញអ្នកកំពុងរង់ចាំចាប់បាល់នៅខាងក្រោមគឺច្រើនខ្លាំងណាស់ ។ ខ្លួនសង្ឃឹមថាពួកគេនឹងមិនវាយគ្នាដណ្តើមបាល់នេះទៅចុះ ។

« ឮជួងពេលណាកូនត្រូវបោះបាល់នេះទៅភ្លាម » លោក Kim ដើរមកចងខ្សែអំបោះក្រហមមួយនឹង.កដៃកូនប្រុសជាទីស្រឡាញ់ ដោយខ្សែមួយនេះគឺបានចងភ្ជាប់ទៅនឹងបាល់ដែលគេកំពុងតែកាន់នៅក្នុងដៃស្រាប់ ។

« បាទ លោកពុក » នាយតូច ងក់ក្បាលញញឹមតបទៅកាន់លោកពុកវិញយ៉ាងទន់ភ្លន់ ឈានជើងដើរមកឈរនៅបង្គាន់ដៃដើម្បីត្រៀមបោះបោលទៅខាងក្រោម ។ មនុស្សប្រុសច្រើនណាស់ដែលនៅខាងក្រោម អ្នកខ្លះគឺនៅស្រុកនេះ ហើយអ្នកខ្លះទៀតគឺមកពីស្រុកជិតខាង តើអ្នកណានឹងក្លាយជាម្ចាស់បាល់នេះទៅ??

« ម៉ឺង!!* ជៀសចេញ » សម្លេងគោះជួងបានបន្លឺឡើងព្រមជាមួយនឹងសម្លេងស្រែករបស់កម្លោះសង្ហារម្នាក់ដែលកំពុងតែបំបោលសេះដេញចាប់ចោរដែលបានលួចប្រាក់របស់គេមក ។ ជួនពេលនោះបាល់ដែល Tae បាននោះទៅក៏ទាក់ទាញចំណាប់អារម្មណ៍គេធ្វើឱ្យគេលូកដៃទៅចាប់យកបានភ្លាមៗតែម្តង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now