EP52 : អាក់អន់ចិត្ត

3.1K 325 13
                                    

    ឈានចូលមកដល់ថ្ងៃថ្មី មកទល់ពេលនេះព្រះអាទិត្យរះឡើងខ្ពស់ត្រដែតទៅហើយ ប៉ុន្តែនៅក្នុងដំណាក់ធំល្មមមួយមានមនុស្សពីរនាក់នៅគេងឱបគ្នាស្អិតរមួតមិនទាន់ភ្ញាក់ពីដំណេកនៅឡើយទេ ។ មិនដឹងទេថាកាលពីយប់មិញនឿយហត់កម្រិតណាទេបានជាមើលទៅម្នាក់ៗនឿយហត់ម្លឹងៗ ។

« ហ្ហឹម!! អ៊ុះ!! » នាយតូចប្រិចត្របកភ្នែកបើកឡើងពត់ពែនកាយតូចច្រឡឹងគួរឱ្យចង់បីបមបន្តិចព្រោះទើបតែភ្ញាក់ពីដំណេក ប៉ុន្តែរើមិនទាន់បានអ្វីផងគេក៏ត្រូវបានដៃមាំធំមួយនោះទាញយកទៅផ្អឹបនឹងព្រះកាយរបស់ទ្រង់វិញ ។

« អ្នកអង្គម្ចាស់តើនហើយឬព្រះពរ?? » Tae លើកដៃម្ខាងមកញីភ្នែក ហើយក៏លើកសំណួរមកសួរទ្រង់យ៉ាងផ្អែមល្ហែមបន្ទាប់ពីយប់មិញនេះទ្រង់មិនបានមកតូងតាំងដាក់គេ ពួកគេទាំងពីរចុះសម្រុងជាមួយគ្នាខ្លាំងណាស់ដូចជាប្តីប្រពន្ធដែលមិនបានឈ្លោះទាស់ទែងនឹងគ្នាយ៉ាងអ៊ីចឹង ។

« ឈឺហ្ហេស?? » អ្នកអង្គម្ចាស់ស៊កព្រះហស្តទៅវែកសក់គេចេញទៅម្ខាង សង្កេតឃើញថារង្វង់មុខតូចស្រទន់មិនស្រស់បស់ដូចរាល់ដងទ្រង់ក៏វាយតម្លៃបានភ្លាមថាគេកំពុងតែឈឺ ។

« អត់ទេ..ខ្ញុំម្ចាស់សុខភាពល្អណាស់ »

« ច្បាស់?? »

   នាយតូចខ្ជឹបបបូរមាត់ងក់ក្បាលឆ្ងក់ៗឆ្លើយបញ្ជាក់ថាគេច្បាស់ណាស់ថាគេមិនបានឈឺ ប្រិចត្របកភ្នែកបិទបើកសម្លឹងមើលទៅទ្រង់ភ្លឹះៗ ហើយទីបំផុតទ្រង់ក៏ព្រមជឿថាគេពិតជាមិនបានឈឺមែន ។

« ខ្ញុំម្ចាស់សុំចេញទៅមើល Haru បន្តិចបានទេព្រះពរ?? ខ្ញុំម្ចាស់សន្យាថានឹងប្រញាប់ត្រឡប់មករកទ្រង់វិញ »

« អឹម!! » Jungkook ក្រហឹមដើម.កអនុញ្ញាតិឱ្យគេចេញទៅដោយមិនមាត់.កច្រើន ខ្លាចថាគេមកទឹកភ្នែកទឹកសម្បោរដាក់ទ្រង់ទៀត ប៉ុន្តែបើបាត់ទៅយូរក៏មិនរួចខ្លួនដែលចាំតែមើលចុះ ។

« អរព្រះគុណទ្រង់ច្រើនណាស់អ្នកអង្គម្ចាស់ » នាយតូចអោនក្បាលអរព្រះគុណទ្រង់ម្តងហើយម្តងទៀតទាំងញញឹមពង្រាយព្រោះកំពុងតែសប្បាយចិត្ត ស្ទុះស្ទាងើបទៅយកសម្លៀកបំពាក់មកស្លៀកពាក់ហើយក៏ចាកចេញពីបន្ទប់ទៅខាងក្រៅទាំងដើរមិនសូវជារលូនប៉ុន្នានទេ ដោយសារតែផ្នែកខាងក្រោមគេឈឺខ្លាំងណាស់ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now