EP64 : ដំណែងព្រះជាយាគឺជារបស់យើងតែម្នាក់គត់

3.6K 360 47
                                    

« ហេតុអ្វីក៏ម្ចាស់ប្រុសមិនជួយខ្ញុំម្ចាស់តាមសន្យា?? » មនុស្សម្នានៅទីនេះក៏ចាប់ផ្តើមស្រឡាំងកាំងដល់ថ្នាក់មានអ្នកខ្លះលើកដៃមកខ្ទប់មាត់ ប្រយោគបុរសម្នាក់នោះកំពុងតែមានន័យបញ្ជាក់យ៉ាងច្បាស់ថាម្ចាស់ប្រុសគឺជាអ្នកបញ្ជាគេឱ្យធ្វើរឿងអស់ទាំងនេះ ។

« ទាហានរៀបចំអ្នកគ្រប់គ្នាត្រឡប់ទៅវិញ យកអំណោយទៅចែកឱ្យពួកគេតាមផ្ទះទៅ » ឃើញសភាពការណ៍កាន់តែមិនស្រួលលើសដើម អ្នកអង្គម្ចាស់ក៏ចាប់ចេញរាជបញ្ជាឱ្យទាហានចាត់ចែងរឿងប្រជារាស្ត្រចេញសិន មកដល់ដំណាក់កាលនេះវាចូលដល់រឿងផ្ទៃក្នុងរបស់រាជវង្សហើយ ទ្រង់មិនចង់ឱ្យអ្នកណាមកដឹងរឿងផ្ទៃក្នុងច្រើនពេកនោះទេ ។

« ឯងនិយាយថាអ្នកណាជាអ្នកបញ្ជាឯង?? » Jungkook បោះជំហានចូលទៅជិតគេម្តងបន្តិចៗ ឈ្ងោកព្រះភ័ក្ក្រស្រស់សង្ហាទៅតាមជម្រិតសួរអ្នកដែលកំពុងតែជាប់ច្រវាក់ ស៊កព្រះហស្តទៅយកខ្សែតីពីទាហានយកមករុំជាប់ព្រះហស្តយ៉ាងណែនត្រៀមរួចរាល់ជាស្រាច់ក្នុងការដាក់ទោសគេឱ្យសាកសមនឹងអ្វីដែលគេបាននិយាយចេញមក ។

« ម្ចាស់ប្រុសគឺជាអ្នកបញ្ជាខ្ញុំម្ចាស់ឱ្យធ្វើគុតស្នំ Catina »

« ឆ្វាច់!! តែផ្តាស់!! ម្ចាស់ប្រុសគង់នៅជាមួយយើងនៅក្នុងដំណាក់ហារ៉េមគ្រប់ពេលវេលា តើទ្រង់ទៅមានពេលឯណាទៅជួបឯងទៅ?? ឯងកំពុងតែចង់ទម្លាក់កំហុសឱ្យទៅមនុស្សស្អាតស្អំមិនដឹងអ្វីបែបនេះមែនទេ?? »

« អ្នកអង្គម្ចាស់អាចទៅដឹងច្បាស់បានដោយរបៀបណាទៅព្រះពរ?? ម្ចាស់ប្រុសប្រាកដជាអាចឆ្លៀតឱកាសមកបញ្ជាគេហើយ គេគ្មានហេតុផលអ្វីត្រូវមកកុហកនោះទេព្រះពរ »

« បើវាគ្មានហេតុផលអ្វីត្រូវកុហក ចុះម្ចាស់ប្រុសមានហេតុផលអ្វីដែលទ្រង់ចង់ធ្វើគុតស្នំ Catina? ទាំងដែលទ្រង់ក៏មានមនុស្សកំពុងតែព្យាយាមធ្វើគុតគ្រប់ពេលគ្រប់វេលាបែបនេះ?? ឬក៏ទ្រង់ចង់ការពារព្រះកាយដោយការធ្វើគុតអ្នកចង់ធ្វើគុតទ្រង់មុន?? » នៅសំណួរចុងក្រោយអ្នកអង្គម្ចាស់ក៏គ្រវាសព្រះនេត្រទៅសម្លឹងមើល Catina កែវភ្នែករបស់នាងនៅតែគ្មានពិរុទ្ធបើទោះជាទ្រង់មានបន្ទូលបែបនោះមកក៏ដោយក្តី ។ ទ្រង់ពិតជាសូមសរសើរនាងពិតមែន នាងមិនភ័យមិនខ្លាចសោះតែម្តងឬ??

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now