EP61 : បងបារម្ភយល់ទេ??

3.5K 393 32
                                    

    ដំណើរដើរចូលមកខាងក្នុងរបស់អ្នកចូលរួមក្នុងពិធីនៅយប់នេះក៏នៅតែមានមិនដាច់ ទើបនេះវាបានក្លាយជាហេតុផលដ៏ធំមួយដែលអាចធ្វើឱ្យអ្នកអង្គម្ចាស់មិនស្កប់ស្កល់នៅក្នុងព្រះទ័យ ព្រោះថាមនុស្សមានកាន់តែច្រើនទ្រង់ក៏កាន់តែពិបាកនឹងមើលថែអាល្អិតជាទីស្រឡាញ់របស់ទ្រង់ ។ រាត្រីនេះទ្រង់បានចុះទន់លោមលួងគេជាខ្លាំងដើម្បីកុំឱ្យគេទៅក្បែរក្មេងប្រុសដែលគេហៅកូនៗពេញមាត់នោះ មើលតែគេម្នាក់ព្រះទ័យទ្រង់កន្ទ្រាក់សឹងស្លាប់ទៅហើយ បើនៅថែមក្មេងម្នាក់ទៀតទ្រង់ច្បាស់ជាបិទពិធីនេះចោលជាមិនខាន ។

« អ្នកអង្គម្ចាស់? » Catina ចំកោងខ្នងអោនក្បាលគោរពអ្នកដែលមានឋានៈដ៏ខ្ពង់ខ្ពស់បន្តិច រួចក៏ងាកទៅគោរពអ្នកប្រថាប់នៅក្បែរទ្រង់កាន់កាប់ដំណែងជាម្ចាស់ប្រុសបន្តិចដែរ ។ វត្តមានរបស់នាងបានធ្វើឱ្យអ្នកអង្គម្ចាស់សង្កេតឃើញថាម្ចាស់ប្រុសរបស់ទ្រង់មិនសូវជាពេញព្រះទ័យប៉ុន្នានទេ ។

« មានអ្វីហ្ហេស?? » Jungkook ជ្រួញចញ្ចើមម្ខាងចោទសួរទៅកាន់នាងរកមូលហេតុដែលនាងយាងមករកទ្រង់ដល់ទីនេះ តាមធម្មតាពេលមានពិធីអ្វីនាងមិនសូវជាចូលរួមប៉ុន្នានឡើយ មើលតែរាត្រីនេះក៏ដូចគ្នា សម្លៀកបំពាក់នៅលើខ្លួននាងមិនមែនជាសម្លៀកបំពាក់សម្រាប់ចូលរួមពិធីឡើយ ។

« ខ្ញុំម្ចាស់មានរឿងតិចតួចចង់ទូលទ្រង់ព្រះពរ » ក្រោយពីនាងនិយាយចប់ Tae ក៏ធ្វើជាលើកថូស្រាមកចាក់ចូលក្នុងពែងលូកដៃបម្រុងនឹងចាប់វាយកមកផឹក ព្រោះតែធ្វើខ្លួនមិនត្រូវ មិនដឹងថាគួរធ្វើខ្លួនយ៉ាងម៉េច ប៉ុន្តែអ្នកអង្គម្ចាស់បែរជាលូកព្រះហស្តមកចាប់ពែងស្រាគេទៅក្រេបទៅវិញ ។

« យើងនឹងផ្តល់ដំណឹងឱ្យទ្រង់យាងមកម្តងទៀតនៅពេលក្រោយ » អ្នកអង្គម្ចាស់ដាក់ពែងស្រាទៅលើតុបន្ទាបពីបានក្រេបវាអស់ ហើយក៏មានបន្ទូលទៅកាន់នាងស្រួលបួលបំផុតល្មមអាចស្តាប់គ្នាបាន ។ ហើយនាងក៏មិនប្រកែកតវ៉ាអ្វីដែរ មានតែព្រមទទួលតាមអ្វីដែលទ្រង់មានបន្ទូលមកតែប៉ុន្នឹង ។

« ទ្រង់ឈ្លោះគ្នាជាមួយនាងឬ?? » គ្រាន់តែ Catina ចេញទៅផុតភ្លាម Tae ក៏រំកិលខ្លួនចូលទៅក្បែរអ្នកអង្គម្ចាស់ ងើយមុខទៅតាមដេញដោលសួរទ្រង់ពីអ្វីដែលគេចង់ដឹងចង់ឮជាបន្ទាន់មិនអាចលើកទៅសួរពេលណាផ្សេងបានទេ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now