EP42 : យើងនឹងបំផ្លាញឯងឱ្យខ្ទេច

2.6K 286 29
                                    

« បកស្រាយពីអ្វីដែលនាងនិយាយប្រាប់បងពេលនេះ!! ឥឡូវនេះ!! KIM TAEHYUNG!! » អ្នកអង្គម្ចាស់ ស៊កព្រះហស្តទៅចាប់.កដៃគេកន្ទ្រាក់ទាញឱ្យខិតមកជិតព្រះកាយមួយទំហឹង ។ ទ្រង់ត្រូវការបកស្រាយពីមាត់របស់គេដោយផ្ទាល់!! ជាប្រពន្ធរបស់អាម្នាក់ណា?!! ក្រែងទ្រង់នេះជាប្តីរបស់គេមិនអញ្ចឹង?!!

« ខ្ញុំម្ចាស់គ្មានអ្វីបកស្រាយទេ...អូយ៎!! » និយាយមិនទាន់រួចពីមាត់ផុតស្រួលបួលផង ក.ដៃតូចស្រឡូនក៏ត្រូវអ្នកអង្គម្ចាស់ច្របាច់កាន់តែខ្លាំងដល់ថ្នាក់ធ្វើឱ្យគេលាន់មាត់ស្រែកត្អូញបង្ហាញពីការឈឺចាប់ ទ្រង់ច្របាច់ដៃគេសឹងតែបាក់ឆ្អឹងទៅហើយទ្រង់មានដឹងខ្លះឬអត់??

« មកនេះ!! » Jungkook ទាញដៃគេអូសចូលទៅបន្ទប់នៅក្បែរនេះ រុញគេចូលទៅកណ្តាលបម្រុងនឹងឈោងព្រះហស្តទៅចាក់សោរវិញ តែគេក៏ឆ្លៀតឱកាសចង់រត់ចេញទើបទ្រង់ត្រូវស្ទាក់ចាប់គេមកអោបជាប់ដើម្បីកុំឱ្យគេរត់ចេញទៅណាទាន់ ទើបលូកព្រះហស្តទៅចាក់សោរបន្ទប់តាមក្រោយ ។

« អូនកើតស្អី?!! និយាយប្រាប់បង!! និយាយប្រាប់បងភ្លាមមក Tae!! អូនថាគ្មានអ្វីបងស្រាយយ៉ាងម៉េច?? អូននិយាយមកចង់បានន័យយ៉ាងម៉េច?? »

« ទ្រង់ទាមទារចង់បានការបកស្រាយយកទៅធ្វើអ្វីទៀតបើរឿងកន្លងហួសទៅពីរឆ្នាំទៅហើយ!! ខ្ញុំម្ចាស់គ្មានអ្វីត្រូវនិយាយ ហើយក៏គ្មានអ្វីត្រូវបកស្រាយទៀតដែរ!! លែងខ្ញុំម្ចាស់!! » នាយតូច ប្រឹងក្រឡាស់ដៃចេញពីការចាប់របស់ទ្រង់ ឯភ្នែកក៏ឡើងក្រហមព្រោះតែគេខំប្រឹងទប់ទឹកភ្នែកខ្លាំង ។ គិតថាគេមិនរំភើប មិនត្រេកអរឬដែលបានចួបព្រះភ័ក្ក្រទ្រង់?? គេនឹកនាទ្រង់មិនដែលលួសសូម្បីតែមួយថ្ងៃ ។

    ប៉ុន្តែទោះជានឹក ទោះជានៅស្រឡាញ់ក៏គ្មានបានផលអ្វីទៀតដែរ គេបានសម្រេចចិត្តព្រមធ្វើជាប្រពន្ធ Bo-gum រួចហើយ ម្យ៉ាងទ្រង់ក៏កំពុងតែជិតរៀបអធិសេកជាមួយ Catina ដូចគ្នា ។ ហេតុអ្វីគេត្រូវទៅបកស្រាយទៅ?? បើនិយាយប្រាប់ទ្រង់ថា Catina ជាអ្នកនៅពីក្រោយរឿងនេះ ក៏ទ្រង់មិនជឿ ទ្រង់ច្បាស់ជាមិនជឿទេថា Catina បានធ្វើរឿងអស់ទាំងនេះ ។

« កន្លងហួសទៅប៉ុន្នានលានឆ្នាំក៏ដោយបើបងឱ្យអូនបកស្រាយអូនត្រូវតែបកស្រាយ » អ្នកអង្គម្ចាស់ បន្តឹងកម្លាំងដៃរិទ្ធគេជាប់ក្នុងរង្វង់ដៃណែនឡើងៗ ធ្វើឱ្យគេត្រូវទើតជើងឡើងទៅកៀកនឹងទ្រង់យ៉ាងស្និតរមួត ធ្វើឱ្យគេថប់ដង្ហើមរកខ្យល់ដកមិនឃើញឡើយ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now