EP32 : យើងនឹងរៀបការជាមួយគេ

2.6K 367 13
                                    

« ចង់ងាប់ណាស់?? » សំណួរខ្លីៗសាមញ្ញៗបំផុតដែលលេចចេញពីបបូរមាត់របស់ទ្រង់ក៏បានធ្វើឱ្យគេផ្ទុះសំណើចចេញមកយ៉ាងខ្លាំងហាក់ដូចជាបន្ទូលរបស់ទ្រង់គឺជារឿងកំប្លែងទៅវិញ តែសម្រាប់អ្នកដែលដឹងវិញក៏កំពុងតែភ័យខ្លាចហើយខ្លាចទៀតថាទ្រង់នឹងធ្វើអ្វី ចង់ចូលទៅជិតក៏ចូលមិនកើតព្រោះត្រូវ Dong-Hyun ស្ទាក់ផ្លូវជាប់ពីមុខទៅហើយ ។

« ឯងគិតថាឯង...អូយ៎!! ចង្រៃយ៍!! ដៃយើងៗ » គេកន្ទ្រាក់ខ្លួនចេញពីការចាប់ទាញរបស់ទ្រង់ហើយក៏លើកដៃទៅច្រានស្មារបស់ទ្រង់មួយទំហឹងតែទ្រង់មិនបានមានប្រតិកម្មអ្វីជាមួយការរុញច្រានរបស់គេឡើយ ផ្ទុយទៅវិញទ្រង់បែរជាចាប់ដៃរបស់គេសង្កត់ទៅលើតុពត់វាមកខាងក្រោយក្នុងបំណងចង់កាច់បំបាក់ដៃរបស់គេចោលតែម្តង ។

« ឯងប្រហើនខ្លាំងណាស់ » Jungkook ពត់ម្រាមដៃគេទៅលើតុខ្លាំងឡើងៗធ្វើឱ្យគេស្រែកឡើងតាមមិនដាច់សូរ ឯគ្នីគ្នារបស់គេពេលបានឃើញបែបនោះក៏ប្រញេប្រញាប់ចូលទៅជួយ តែថាស្ថានការណ៍ដូចជាមិនស្រួលនោះទេ...

« ចង់សាកណាស់ក៏ចូលមក » កាលដែលបានស្តាប់ឮពាក្យគម្រាមហើយគេម្នាក់នោះក៏ឈានជើងថយទៅវិញយ៉ាងខ្លាចរអា ព្រោះថានៅក្នុងដៃរបស់អ្នកគម្រាមគឺមានកាំបិត ឯគេគឺគ្មានអាវុធអ្វីទេ រឿងអ្វីដែលគេល្ងង់យកជីវិតទៅប្រថុយចោលអត់ប្រយោជន៍នោះ ។

« កុំអី » Tae បន្លឺឡើងទាំងក្រវីក្បាលតតាត់ ខំប្រឹងអង្វរ.កទ្រង់កុំឱ្យធ្វើអ្វីផ្តេសផ្តាស់ដាក់អ្នកណា តែពេលគេប្រទាក់ភ្នែកជាមួយព្រះនេត្រដែលពោរពេញទៅដោយកំហឹងរបស់ទ្រង់ហើយគេក៏ប្រញាប់ស្ងាត់មាត់វិញ តែក៏នៅតែខំប្រឹងប្រើភ្នែកទាំងគូសម្លឹងមើលទ្រង់សុំក្តីមេត្តាមិនឈប់មិនឈរទាល់តែសោះ ។

« ជ្រឹប!!* អូយ៎!!!! » នាយតូច ព្រិចត្របកភ្នែកបិទងាកមុខគេចចេញទៅម្ខាងយ៉ាងរហ័ស គេមិនហ៊ានមើលអ្វីដែលស្វាមីកំពុងតែធ្វើនេះឡើយ គេអាចនឹងធ្លាប់ឮថាទ្រង់ជាមនុស្សដ៏កំណាចតែគេមិនដែលឃើញទ្រង់ធ្វើអ្វីនោះទេ អស់ខ្លាំងគឺត្រឹមបញ្ជាទាហានឱ្យវាយ ក៏ប៉ុន្តែលើកនេះទ្រង់គឺជាអ្នកប្រើកំបិតទៅឆូតបាតដៃរបស់ប្រុសម្នាក់នោះដោយផ្ទាល់ព្រះហស្តតែម្តង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now