EP12 : នៅឱ្យឆ្ងាយពីព្រះជាយារបស់យើង

2.9K 364 4
                                    

    ដំណើរល្វត់ល្វន់របស់ម្ចាស់កាយតូចស្អាតគួរឱ្យចង់ថ្នាក់ថ្នមកំពុងតែធ្វើដំណើរដើរយ៉ាងញាប់ឆ្មេរហាក់ដូចជាកំពុងតែមានរឿងសំខាន់ត្រូវទៅធ្វើ ។ Tae ឈានជើងដើរចូលមកក្នុងផ្ទះបាយរបស់រាជវាំងរួចក៏ដើរហួសចូលទៅកន្លែងដាំទឹកថ្នាំជូនម្ចាស់ក្សត្រី ដោយមានអង្គរក្សថ្មីម្នាក់នៅដើរតាមកៀកពីក្រោយយ៉ាងស្និត ។

« អ្នកអង្គម្ចាស់បានអនុញ្ញាតិឱ្យខ្ញុំមករៀបចំថ្នាំជូនម្ចាស់ក្សត្រី ខ្ញុំសង្ឃឹមថាខ្ញុំមិនរំខានអ្នករាល់គ្នាទៅចុះ »

« ម្ចាស់ប្រុសពិតជាស្រស់ស្អាតខ្លាំងណាស់ » សម្លេងខ្សឹបខ្សៀវរបស់អ្នកបម្រើប្រុសស្រីដែលកំពុងរវល់តាមអើតមើលវត្តមានរបស់ម្ចាស់ប្រុសសម្រស់ប្រៀបបានទៅនឹងទេវបុត្រតូចដើរលើដី ។ បើទ្រង់មិនមែនចាប់កំណើតមកដើម្បីធ្វើជាព្រះជាយារបស់អ្នកអង្គម្ចាស់តើមានឋានៈអ្វីសាកសមនឹងទ្រង់ក្រៅពីនេះទៅ??

« ព្រះពរ!! ម្ចាស់ប្រុសមិនរំខានអ្វីនោះទេ បើមានកិច្ចការអ្វីត្រូវឱ្យពួកខ្ញុំម្ចាស់ជួយម្ចាស់ប្រុសអាចហៅពួកខ្ញុំម្ចាស់បានគ្រប់ពេល » ស្រីបម្រើបន្ទាបខ្លួនអោនក្បាលគោរពទ្រង់ព្រមជាមួយស្នាមញញឹម ពួកនាងនឹកស្មានថាម្ចាស់ប្រុសជាមនុស្សឆ្មើងឆ្មៃដូចស្នំទាំងបួននោះទៅហើយ តែទ្រង់មិនបានដូចអ្វីដែលពួកនាងគិតឡើយ ។ ទ្រង់ស្លូតបូត រួសរាយនិងមិនប្រកាន់ខ្លួនដូចជាស្នំ Catina យ៉ាងអញ្ចឹង ទោះបីពួកនាងជាអ្នកបម្រើថ្នាក់ទាបនៅតែក្នុងផ្ទះបាយក៏ទ្រង់មិនបានប្រកាន់ខ្ពស់ទាបឡើយ ។

« គឺថាជួយយកកៅអីមកឱ្យ Kingston មួយមក តែប៉ុន្នឹងគឺបានហើយ »

« ក្រាបទូល!! ម្ចាស់ប្រុសពួកខ្ញុំនឹងទៅយកមកជូន »

« ហេតុអ្វីក៏បញ្ចេញចង្កូមរហូតបែបនេះ Kingston?? នេះកៅអីណា៎ដេកទៅក្រែងឯងមិនចេះដេកលើដីទេមិនអញ្ចឹង?? » Tae បន្ទាបខ្លួនចុះមកអង្គុយទល់ពីមុខវាអង្អែលមុខវាថ្នមៗហើយវាក៏ឈ្មុលមុខមកថែមបង្ហាញពីការពេញចិត្តរបស់ការបំបោសអង្អែលដ៏ទន់ភ្លន់មួយនេះ ។ Tae ដកដៃចេញពីមុខវាមកវិញរួចក៏ប្រើម្រាមដៃតូចស្រឡូនទៅចុចច្រមុះវាលេងបន្តិច ប្រាប់វាពីកន្លែងដែលត្រូវនៅខ្លាចថាវាដើរឆ្វេចឆ្វាចទើសពេលខ្លួនធ្វើការនោះអី ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now