EP37 : បងមានបានធ្វើអ្វីខុសឯណា

2.4K 298 5
                                    

    បន្ទាប់ពីចំណាយពេលសម្រុះសម្រួលជាមួយអ្នកអង្គម្ចាស់ជាទីស្នេហាពូកែក្រោធគ្រប់ពេលគ្រប់វេលា ក្រោធគ្មានទិសគ្មានទំបន់ ហើយរួចរាល់ អាល្អិតក៏សុំអនុញ្ញាតិទ្រង់មកជួបជាមួយលោកពុកអ្នកម៉ែហើយទ្រង់ក៏បានអនុញ្ញាតិឱ្យគេយ៉ាងងាយ រីឯទ្រង់ក៏ឆ្លៀតទៅមើលការងារខណៈពេលដែលគ្មានអាល្អិតជាទីស្រឡាញ់នៅក្បែរ ។

« លោកពុក អ្នកម៉ែ »

« សឺត!!* កូនសម្លាញ់ត្រឡប់មកវិញហេតុអ្វីក៏មិនផ្តល់ដំណឹងមកមុនបែបនេះ?? » អ្នកស្រីគីម ប្រលដៃទាំងគូក្រសោបអោបកូនប្រុសតែមួយពេញៗដៃ អោបថើបដោយឡាយឡំជាមួយក្តីនឹករលឹក ហើយក៏ត្រូវលែងព្រោះត្រូវឱ្យគេទៅអ្នកដែលមាននាមជាពុកអោបថើបឱ្យបាត់នឹករលឹកវិញម្តង ។

« គឺវាភ្លាមៗពេកទើបអ្នកអង្គម្ចាស់ទ្រង់មិនបានផ្តល់ដំណឹងមករាជវាំងមុន លោកពុកអ្នកម៉ែសុខសប្បាយទេ?? ពួកចោរព្រៃមានបានធ្វើបាបពុកម៉ែទេ?? ចុះអ្នកនៅទីនេះល្អជាមួយពុកម៉ែឬអត់? » អាល្អិត បកស្រាយពីរឿងដែលគាត់បានចោទសួរមុននេះហើយក៏ចាប់ផ្តើមសួរសុខទុក្ខពួកគាត់វិញ មិនដឹងទេថារយៈពេលប៉ុន្នានថ្ងៃនេះសុខទុក្ខគាត់យ៉ាងណាខ្លះ គេពិតជាបារម្ភខ្លាំងណាស់ ។

« ពុកម៉ែសុខសប្បាយណាស់ពួកចោរព្រៃទាំងនោះមិនបានធ្វើបាបអ្វីពុកម៉ែឡើយ គ្រាន់តែចាប់ទៅតែប៉ុន្នឹងពុកម៉ែមិនដឹងថាពួកវាមានបំណងអ្វីឱ្យប្រាកដនោះទេ ឯអ្នកនៅទីនេះក៏ធម្មតា ពួកគេដូចតែអ្នកអង្គម្ចាស់អញ្ចឹង ស្ងាត់ៗបើមិនសួរនាំអ្វីគឺមិននិយាយ »

« ពួកគេធម្មតាតែបែបនឹងឯងម៉ែ វិន័យនៅទីនេះតឹងរឹងខ្លាំង ល្មើសគឺត្រូវទទួលទោសដោយគ្មានករណីលើកលែង ទើបពួកគេត្រូវប្រុងប្រយ័ត្នក្នុងការធ្វើអ្វីមួយប្រហែសតែបន្តិចក៏ត្រូវទទួលទោសមិនថាដោយអចេតនាឬចេតនានោះទេ »

« ដឹងពីទំនៀមទម្លាប់នៅទីនេះច្រើនណាស់ហ្ហឹម?? កូនម៉ែច្បាស់ជាអាចសម្របខ្លួនបានហើយ »

« បាទ » Tae ងក់ក្បាលឆ្ងក់ញញឹមពង្រាយទាំងសប្បាយត្រេកអរជាខ្លាំង គេបាននៅអង្គុយនិយាយលេងជាមួយពួកគាត់រហូតដល់ទៅមួយសន្ទុះធំទើបប្រញាប់លាគាត់ទៅវិញ ក៏ព្រោះតែគេមានតួនាទីត្រូវយកអាហារឱ្យ Dong-Hyun ។ ម្យ៉ាងគេក៏ត្រូវទៅសំណេះសំណាលជាមួយគេរឿងដែលចាប់គេចូលមកខាងក្នុងវាំងនេះ សង្ឃឹមថាគេមិនខឹងទៅចុះ បើគេមិនខឹងខ្លួនក៏មិនចាំបាច់ត្រូវនិយាយដែរ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now