EP19 : ដឹងឬអត់ថារំខាន??

2.8K 317 29
                                    

« ក្រឹកៗ* » ជើងតូចស្រឡូនដែលទម្លាក់យោងចុះយោងឡើងបង្កើតឱ្យចេញជាសម្លេងកកឹតរវាងច្រវាក់និងកម្រាលព្រំឡើងមកជារឿយៗមិនដាច់សូរទាល់តែសោះ ។ គេអង្គុយយោលជើងសម្លឹងមើលទៅខាងក្រៅទាំងស្រងូតស្រងាត់ អារម្មណ៍ក៏មិនដឹងអណ្តែតអណ្តូងទៅដល់ណានោះទេបានជាគេយល់ថាសម្លេងច្រវាក់នេះបែរជាពិរោះសម្រាប់គេទៅវិញ ។

« ផឹបៗៗ* »

« Eros?? ឯងបាត់ទៅណាហ្ហឹម? ប៉ុន្នានថ្ងៃនេះខ្ញុំដូចជាមិនឃើញឯងទាល់តែសោះ គួរឱ្យស្រឡាញ់ណាស់ឯងនេះ ឯងមានបានសុីអ្វីឬនៅ?? ចាំបន្តិចណាយើងទៅរកចំណីមកឱ្យឯង » Tae បន្លឺឡើងមកជាហូរហែរព្រមជាមួុយស្នាមញឺមដ៏ស្រស់ស្អាត យ៉ាងណាក៏គ្រាន់បើដែរ ព្រោះ Eros នៅតែមករកគេមិនបានស្អប់គេដូចជា Kingston ឡើយ ។ សត្វកំណាចមួយក្បាលនោះស្អប់គេដល់ថ្នាក់មិនមើលមុខគេឯណោះ ។

« ក្រឹកៗ* ផឹបៗ* » សម្លេងច្រវាក់កកឹតជាមួយកម្រាលព្រំក៏បានទាក់ទាញចំណាប់អារម្មណ៍សត្វស្លាបឱ្យងាកទៅចាប់អារម្មណ៍នៅត្រង់ចំណុចនោះមួយរំពេច ។ Eros ទទះស្លាបហើរចុះមកមើលច្រវាក់នោះទំនងជាឆ្ងល់ថាហេតុអ្វីបានជាច្រវាក់នោះមកចាប់ជាមួយ.កជើងរបស់គេ ។

« គ្មានអ្វីទេៗ សុីទៅ Eros » Tae ប្រញាប់ទាញច្រវ៉ាក់យកមកលាក់ក្រោមជាយសម្លៀកបំពាក់ដើម្បីគេចផុតពីក្រសែភ្នែកមុតស្រួចរបស់សត្វស្លាបមួយក្បាលនេះ លាដៃបង្ហាញចំណីឱ្យវារួចវាក៏ហើរមកចឹកសុីទាល់តែអស់ រួចក៏នៅហើរចុះហើរឡើងឆ្វែលពេញដំណាក់ដ៏ធំទូលាយ មិនបានហើរចេញទៅវិញនោះឡើយ វាហាក់ដូចជាដឹងថាពេលនេះមានតែវាទេដែលអាចនៅកំដរគេបាននោះ ។

    នាយតូច អង្គុយអានសៀវភៅនៅខាងលើគ្រែយ៉ាងស្ងៀមស្ងាត់ សម្លេងទទះស្លាបរបស់សត្វចិញ្ចឹមមួយក្បាលនោះក៏ធ្វើឱ្យគេរេភ្នែកទៅសម្លឹងមើលច្រវ៉ាក់ដែលជាប់នឹងជើងឆ្លាស់គ្នាជាមួយសត្វមួយក្បាលដែលកំពុងតែហោះហើរយ៉ាងមានសេរីភាព ខុសគ្នាដាច់ស្រឡះពីគេជាមនុស្សតែបែរមកត្រូវជាប់ច្រវ៉ាក់ចេញទៅណាមិនរួចទៅវិញ ។

    ម្រាមដៃស្រឡូនក៏រហ័សលើកមកជូតទឹកភ្នែកពេលអារម្មណ៍ទទួលដឹងថាទឹកភ្នែកគេកំពុងតែហូរមកទៀតហើយ រាជពេទ្យបានហាមគេហាមទៀតរឿងមិនឱ្យយំច្រើន គេអាចនឹងចុះខ្សោយកាន់តែខ្លាំង បើគេយំម្តងៗមិនមែនមួយភ្លែតបាត់ឯណា ថ្ងៃខ្លះគេយំទាល់តែគេងលក់ក៏មាន ។ រង្វង់ភ្នែកគេមួយរយៈនេះថ្ងៃណាក៏ហើមដែរ មិនដែលថាស្រកបានបន្តិចនោះទេ គេយំសឹងតែដូចការងារប្រចាំថ្ងៃទៅហើយ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now