EP11 : កុំឱ្យអ្នកណាធ្វើបាបកូនបានឱ្យសោះ

2.9K 344 4
                                    

    ថ្ងៃថ្មីបានឈានចូលមកដល់ហើយក៏ត្រូវជាថ្ងៃដែលលោកពុកអ្នកម៉ែ Tae ធ្វើដំណើរមកដល់រាជវាំងនេះដែរ ។ ទម្រាំតែ Tae ភ្ញាក់ពីដំណកហើយនៅត្រូវចំណាយពេលតុបតែងកាយទៀត ទម្រាំតែរួចរាល់គឺកាន់តែកៀកពេលវេលាដែលលោកពុកអ្នកម៉ែគេធ្វើដំណើរមកដល់ហើយ ។

« ឯងនេះពិតជាខ្ជិលច្រអូសខ្លាំងណាស់ ខ្ញុំប្រាប់ឯងទៅចុះណា៎ គ្មានអ្នកណាទៅស្រឡាញ់ប្រុសកម្ជិលនោះទេ » Tae ដាក់ដៃទៅចុចច្រមុះវាលេងទាំងសើចតិចៗ មិននឹកស្មានថាសត្វកំណាចដូចជាវាពេលគេងលង់លក់គួរឱ្យស្រឡាញ់បែបសោះ អ្នកទៅទប់ចិត្តមិនឱ្យមកលេងប្រឡែងជាមួយវាបានទៅ??

« ហ្ហឹម!! » គ្រាន់តែបានឮ Tae និយាយបែបនឹងភ្លាម Kingston ក៏ងើបហក់ចុះពីលើគ្រែដើរព័ទ្ធជុំវិញកាយតូចច្រឡឹង ដោយប្រើច្រមុះហិតក្លិនខ្លួនក្រអូបៗរបស់គេមកជារឿយៗ កាលពីយប់មិញវាបានដេកហិតក្លិនមួុយនេះពេញមួយយប់ ទើបវានៅដេកមិនព្រមងើបទៅណាដល់ថ្មាលនេះ ។

« មើលទៅវាចូលចិត្តអ្នកប្រុសតូចណាស់ » Ginsan លូកមាត់ចូលមកសន្ទនាពេលឃើញកាយវិការរបស់សត្វកំណាច វាដូចជាសត្វតោដ៏គួរឱ្យស្រឡាញ់បំផុតនៅពេលដែលវាព្យាយាមចូលមកកៀក Tae តែវាតែងតែលួចបញ្ចេញចង្កូមដ៏មុតស្រួចនិងក្រសែរភ្នែកដ៏កាចសាហាវសម្លឹងទៅ Ginsan រហូត ។ វាកំពុងតែមិនទុកចិត្ត Ginsan ខ្លាចថា Ginsan មានបំណងចង់យក Tae ចេញឆ្ងាយពីវា ។

« ខ្ញុំសង្ឃឹមថាបែបនឹងទៅចុះ » នាយតូច បន្លឺឡើងទាំងញញឹមពង្រាយ សកដៃទៅអង្អែលរោមក្រាស់ទន់របស់វាទៅវិញទៅមក ឯសត្វដែលចំណាប់ខាងយកចិត្តយកថ្លើមក៏ប្រើក្បាច់យកច្រមុះយកក្បាលមកត្រដុស បញ្ចេញកាយវិការមកដូចជាកូនឆ្មាដ៏គួរឱ្យស្រឡាញ់មួយក្បាលអញ្ចឹង តែធាតុពិតវាគឺជាតោមាឌធំដ៏គួរឱ្យខ្លាចទៅវិញទេ ។

« រទេះលោកប្រុស អ្នកស្រីមកដល់ហើយអ្នកប្រុសតូច »

« តោះ!! ឆាប់ទៅៗ អ៊ុះ!! Kingston?? » Tae បង្អាក់ដំណើរងាកមុខបែរទៅរកសត្វមាឌធំមួយក្បាលនោះទាំងជ្រួញចញ្ចើមបែបមិនយល់ថាហេតុអ្វីបានជាវាមកខាំទាញជាយរូបគេមិនឱ្យដើរទៅបាន ឈ្មុសឈ្មុលខ្លួនចូលមកកាន់កៀករួចក៏ទម្លាក់ខ្លួនដេកក្បែរជើងតូចស្រឡូនតែម្តង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now