EP62 : ព្រះជាយាពេញសិទ្ធ

2.8K 370 22
                                    

« អូយ៎!!! » Tae លាន់មាត់បញ្ចេញសម្លេងត្អូញត្អែរដោយសារតែ Jimin បានរុញខ្លួនឱ្យចេញផុតពីគ្រាប់ព្រួយតែមិនប្រយ័ត្នក៏ជ្រុលទៅបុកនឹងតុ ។ ប៉ុន្តែមើលទៅ Jimin ពិតជាពូកែខ្លាំងណាស់ គេអាចប្រើកាំបិតវាសព្រួញចេញមិនឱ្យមកប៉ះខ្លួនបានទៀតផង ។

« មានមនុស្សចង់ធ្វើគុតម្ចាស់ប្រុស!!! »

« ម្ចាស់ប្រុសយ៉ាងម៉េចហើយព្រះពរ?? » Jimin ស្ទុះរត់មកជួយទប់អ្នកដែលទទួលរងនូវការប៉ះទង្គិចជាមួយតុដល់ថ្នាក់ជាំដៃតូចស្រឡូនស្អាត មិនរង់ចាំយូរគេក៏កាន់ដៃដែលមានស្នាមេបួសយកមកពិនិត្យដើម្បីឱ្យប្រាកដចិត្តថាគ្មានស្លាកស្នាមអ្វីធំដុំ ។

« គ្រាន់តែប៉ះនឹងតុបន្តិចតែប៉ុណ្ណោះមិនអីទេ » នាយតូចញញឹមគ្រវីតិចៗដាក់គេបញ្ជាក់ថាខ្លួនមិនបានកើតអ្វីធ្ងន់ធ្ងរ សាច់ខ្លួននេះកម្មច្រើនស្រាប់ហើយមកប៉ះត្រឹមតែតុប៉ុន្នេះគឺមិនអីឡើយ ។

« Tae?? មានត្រូវត្រង់កន្លែងទេ? បងបានមានបន្ទូលប្រាប់អូនរួចហើយថាមិនឱ្យចេញមកកន្លែងស្ងាត់ ហេតុអ្វីក៏មិនស្តាប់បន្ទូលរបស់បងបែបនេះ?? ពេលនេះអូនអាចនឹងមិនអី ចុះពេលក្រោយវិញនោះ?? បើអូនកើតអី... » គ្រាន់តែបានទទួលដំណឹងថាមានមនុស្សព្យាយាមចង់សម្លាប់ម្ចាស់ប្រុសរបស់ខ្លួនភ្លាមអ្នកអង្គម្ចាស់ក៏ប្រញេប្រញាប់ចេញមក

« ខ្ញុំម្ចាស់សន្យាថានឹងគ្មានពេលក្រោយទេ » នាយតូចងើយមុខទៅនិយាយជាមួយទ្រង់យ៉ាងប្រាកដប្រជាឱ្យទ្រង់ជឿជាក់ថាគេនឹងមិនធ្វើអ្វីប្រឆាំងជាមួយបន្ទូលទ្រង់ទៀតនោះឡើយ ។

« យាងចូលទៅក្នុងដំណាក់វិញជាមួយបង បងមិនអនុញ្ញាតិឱ្យអូននៅទីនេះតទៅទៀតទេ » បញ្ចប់បន្ទូលអ្នកអង្គម្ចាស់ក៏ស៊កព្រះហស្ថទៅក្រសោបឱបចង្កេះតូចបណ្តើរសម្តៅទៅដំណាក់ហារ៉េមវិញទាំងព្រះទ័យនៅក្តៅក្រហាយមិនទាន់ត្រជាក់ទៅវិញ ។ ពួកអស់ទាំងនោះមានបំណងតាមសម្លាប់មនុស្សជាទីស្រឡាញ់របស់ទ្រង់មិនសម្រាកសូម្បីតែបន្តិច ភ្លេចព្រះកាយតែមួយពព្រិចភ្នែកពួកគេតាមមកយាយីលុះក្ស័យតែម្តង ។

ទ្រង់មិនអាចអូសបន្លាយពេលវេលាតទៅទៀតបានទេ!!

« តាមយើងទៅដំណាក់ » Jimin បន្ទាបជង្គង់អោនក្បាលចុះគោរពទ្រង់ហើយក៏ឈានជើងដើរតាមពីក្រោយទ្រង់ទាំងមិនហ៊ានមាត់កអ្វីនោះឡើយ ។ មកដល់ទីនេះមិនទាន់បានប៉ុន្នានផងម្ចាស់ប្រុសក៏ត្រូវមកចួបគ្រោះថ្នាក់ចំពេលគេនៅជាមួយ ទោះជាគេមិនបានធ្វើអ្វីក៏ព្រះអង្គនៅតែមិនលើកលែងឱ្យគេដដែល ហើយប្រាកដណាស់ថាគេច្បាស់ជាត្រូវធ្ងន់ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now