EP44 : យើងនឹងរៀបអភិសេកជាមួយទ្រង់

2.5K 267 33
                                    

« ផាំង!!* ក្រោក!! » សម្លេងទ្វារប៉ះទង្គិចនឹងជញ្ជាំងបានធ្វើឱ្យនាយតូចកំពុងលង់លក់នៅលើគ្រែយ៉ាងស្កប់ស្កល់ភ្ញាក់មកវិញក្រញាង ។ គេស្រវេស្រវាទាញភួយមកឱបជាប់ទ្រូងរំកិលខ្លួនថយគេចចេញពីមនុស្សកំណាច ស្រួលមិនស្រួលទ្រង់អាចនឹងយាងចូលមកក៏ព្រោះតែចង់ធ្វើបាបគេទៀតក៏ថាបាន គេត្រូវតែប្រយ័ត្នខ្លួន ។

« រៀបចំខ្លួនទៅយើងប្រញាប់ យើងមិនបានដាស់ឱ្យឯងមកអង្គុយធ្មឹងបែបនឹងទេ រៀបចំខ្លួនទៅបើមិនចង់ឱ្យយើងកាច់បំបាក់.កអាក្មេងនោះចោល »

« ខ្ញុំ..ខ្ញុំម្ចាស់..ក្រោកមិនរួចទេព្រះពរ »

« ហ៉ឹស!! ជាមួយយើងឯងបាក់ស្បាតដល់ម្លឹង?? កុំមកមាយាដាក់យើង យើងឱ្យធ្វើស្អីក៏ឆាប់ទៅធ្វើទៅ » អ្នកអង្គម្ចាស់ដាក់ព្រះកាយមកអង្គុយចោងហោងផងពីមុខនាយតូចទាំងសើចតិចៗ លូកព្រះហស្តទៅចាប់ចង្ការគេឱ្យបែរមកប្រឈមនឹងទ្រង់ ។

មុខគេស្លេកដល់ថ្នាក់ហើយឯងនៅមានអារម្មណ៍ជាមួយគេបានទៀត?!!

« ខ្ញុំម្ចាស់ចង់ចួប Haru » Tae ហើបបបូរមាត់បន្លឺឡើង ខណៈឯទឹកភ្នែកក៏កំពុងតែរៀបនឹងធ្លាក់មកទៀត ។ គេបារម្ភពីសុវត្ថិភាពពីកូនប្រុសសឹងស្លាប់ទៅហើយ គេមិនដែលឃ្លាតពីកូនយូរអីដល់ថ្នាក់នេះឡើយ កូនរបស់គេច្បាស់ជាយំរករឿងមិនខាន ។

« រៀបចំខ្លួនហើយចាំចេញទៅរកវា ចង់ចេញទៅសភាពឯងបែបនេះ?? រឿងច្រើនរំខាន!! » Jungkook ដកដៃទៅយកភួយមកទម្លាក់ពីលើគេបិទបាំងកាយតូចល្អស្អាតដែលស្ថិតនៅក្នុងឈុតសស្តើង ទប់ព្រះកាយក្រោកឈរចេញឆ្ងាយពីគេបន្តិច ជៀសវាងទ្រង់ទប់ព្រះទ័យមិនជាប់ហើយក៏អូសគេឡើងគ្រែម្តងទៀត ។

« អ្នកអង្គម្ចាស់ ពួកយើងរកតម្រុយពីពួកវាបានខ្លះហើយព្រះពរ »

« ត្រៀមចាំមើលយើងសម្លាប់សាហាយឯងទៅ » អ្នកអង្គម្ចាស់ កន្ទ្រាក់ដើមដៃគេទាញមកជិតនឹងខ្លួនអោនព្រះភ័ក្ក្រទៅផ្អឹបបបូរមាត់ញក់ញីបបូរមាត់ទន់ល្មើយខ្លាំងៗទាល់តែអស់ចិត្តទើបទ្រង់ប្រលែងគេឱ្យមានសេរីភាពវិញ ហើយក៏យាងចេញទៅខាងក្រៅវិញបាត់ស្រមោលឈឹង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now