EP7 : ចូលចិត្ត

4.2K 416 9
                                    

« សឺត!! អូយ៎!! » សម្លេងត្អូញត្អែរប្រហើរៗបន្លឺចេញមកពីបបូរមាត់ទន់ល្មើយរបស់អាល្អិតដែលទើបនឹងភ្ញាក់ដឹងខ្លួនពីដំណេកក៏បានឮដល់ស្រីបម្រើដែលមកអង្គុយរងចាំការភ្ញាក់ដឹងខ្លួនរបស់អ្នកប្រុសតូចជាទីស្រឡាញ់ញញឹមចេញមកយ៉ាងស្រស់ ។ នាងភ័យណាស់ខ្លាចថាយប់ដំបូងអ្នកប្រុសតូចរបស់នាងនឹងស្តិនៅលើគ្រែនេះពេញមួយថ្ងៃដោយសារតែអ្នកអង្គម្ចាស់ហើយទេតើ ។

« អ្នកប្រុសតូច » Ginsan

« បង Ginsan?? បងមកតាំងពីពេលណា?? »

« អ្នកអង្គម្ចាស់បានបញ្ជាឱ្យទាហានទៅទទួលខ្ញុំមកតាំងពីម្សិលមិញម្ល៉េះ កាលពីព្រឹកមិញអ្នកអង្គម្ចាស់បានឱ្យអ្នកបម្រើលើកស៊ុបមកឱ្យអ្នកប្រុសតូចមួយចានដែរ តែឥឡូវថ្ងៃត្រង់ទៅហើយវាត្រជាក់ប្រហែលជាហូបមិនកើតទេ »

« ថ្ងៃត្រង់?!! »

« ចាស!! គឺថ្ងៃត្រង់ហើយ »

« ស្លាប់ហើយ!! បើអ្នកម៉ែដឹងគាត់ច្បាស់ជាបន្ទោសខ្ញុំហើយ អូយ៎ៗ ឈឺខ្លាំងណាស់ » ដោយសារតែភ័យស្លន់ស្លោរខ្លាំង នាយតូច ក៏ភ្លេចខ្លួនស្ទុះក្រោកចេញពីលើគ្រែលឿនជ្រុលធ្វើឱ្យការឈឺចាប់នៅតាមរាងកាយរបស់គេធ្វើទុក្ខឡើងមកភ្លាមៗមិនរង់ចាំយូរនោះឡើយ ។

« អ្នកប្រុសយឺតៗ អ្នកអង្គម្ចាស់ បានផ្តាំឱ្យអ្នកប្រុសតូចប្រយ័ត្នប្រយែងណា៎ ម៉ោះ!! ខ្ញុំជួយ តែថាអ្នកប្រុសតូចអាចងូចទឹកបានដោយខ្លួនឯងបានទេ?? ត្រូវការឱ្យខ្ញុំជួយទេ? »

« បា..បានស្រាប់ហើយ »

« នៅពេលដែលអ្នកប្រុសតូចងូចរួចអ្នកប្រុសតូចហៅខ្ញុំណា៎ ខ្ញុំទៅរៀបចំសម្លៀកបំពាក់ជូនអ្នកប្រុសតូចសិន » Ginsan ញញឹមអោនក្បាលលាគេម្តងទៀត រួចទើបទាញវាំងននបិទទុកឱ្យ Tae នៅងូចទឹកតែម្នាក់ហើយ សឹមដើរទៅរកមើលសម្លៀកបំពាក់ត្រៀមជូនអ្នកប្រុសតូចជាទីស្រឡាញ់របស់ខ្លួនតាមក្រោយ ។

    ចំណាយពេលអស់មួយសន្ទុះធំ Tae ក៏រៀបចំកាយរបស់ខ្លួនហើយរួចរាល់ នៅមុខកញ្ចក់ក្នុងដំណាក់របស់អ្នកអង្គម្ចាស់ដ៏ខ្ពង់ខ្ពស់ពួកយើងក៏អាចមើលឃើញនាយតូចរូបស្រស់ម្នាក់ដែលកំពុងតែអង្គុយញញឹមញញែមបិទមាត់មិនជិតនៅពីមុខកញ្ចក់ហាក់ដូចជាកំពុងតែសប្បាយត្រេកអរខ្លាំងណាស់ ។ តើគេកំពុងតែសប្បាយត្រេកអររឿងអ្វីដែលទៅ??

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now