EP24 : អនាគតព្រះជាយារបស់យើង

3.2K 351 43
                                    

« ម្ចាស់ប្រុសសូមមេត្តាដល់ពួកខ្ញុំម្ចាស់ផងព្រះពរ ពួកខ្ញុំម្ចាស់អត់អាហារមកបីថ្ងៃទៅហើយ បើពួកខ្ញុំម្ចាស់មើលថែទ្រង់មិនបានល្អ អ្នកអង្គម្ចាស់ច្បាស់ជាសម្លាប់ពួកខ្ញុំមិនខានឡើយ ម្ចាស់ប្រុសនៅមិនទាន់ជាសះស្បើយទេព្រះពរ សូមទ្រង់យាងទៅសម្រាកវិញចុះណា៎ Ginsan ធូរស្បើយច្រើនហើយពេលនេះនាងកំពុងតែសម្រាកព្យាបាលខ្លួន មិនយូរនាងនឹងមករកទ្រង់វិញហើយណា៎ម្ចាស់ប្រុសណា៎ »

« ខ្ញុំចង់ស្រង់ទឹក » ចុងក្រោយ Tae នៅតែទន់ចិត្តជាមួយពាក្យអង្វរ.ករបស់ពួកនាងដដែល ហើយកម្រោងដែលគេចង់ចេញទៅជួបបង Ginsan របស់គេក៏ត្រូវបានរំសាយ ព្រោះតែគេអាណិតពួកនាងដែលលូនក្រាបអង្វរគេសុំកុំឱ្យចេញទៅណា បើគេចេញពួកនាងច្បាស់ជាយ៉ាប់ ទើបគេមានតែសម្របខ្លួនតាមតែប៉ុន្នឹង ។

« ទាំងកណ្តាលយប់នេះ..នេះឬព្រះពរ?? ខ្ញុំម្ចាស់នឹងប្រញាប់ទៅចាត់ការជូន »

« ភ្ញាក់ៗ ម្ចាស់ប្រុសចង់ស្រង់ទឹក ឆាប់ទៅបេះផ្កាមកឱ្យឆាប់ឡើង » ស្រីបម្រើដែលមានតួនាទីត្រូវចាត់ចែងខាងស្រង់ព្រះកាយរបស់ម្ចាស់ប្រុសក៏ម្នីម្នារត់ចែកជើងគ្នាទៅរៀបចំសម្ភារៈស្រង់ទឹកឱ្យបានលឿនបំផុតតាមដែលអធ្វើបាន អ្នកខ្លះក៏ទៅប៉ះផ្កា អ្នកខ្លះក៏ទៅរៀបចំសម្លៀកបំពាក់ត្រៀមទុកឱ្យគេប្តូរ មានអ្នកខ្លះក៏រវល់រៀបចំអាងទឹកឱ្យបានស្រស់ស្អាត បើម្ចាស់ប្រុសពួកនាងលេងក្បាច់នេះញឹកញាប់ពួកនាងនឹងមិនបានគេងលក់ស្រួលឡើយ ។

« ខ្ញុំចង់នៅតែម្នាក់ឯង ពួកនាងចង់ទៅសម្រាកក៏ទៅចុះ » ពេលអ្វីៗបានរៀបចំហើយរួចរាល់ Tae ក៏បក់ដៃឱ្យពួកនាងចេញទៅវិញ ឈានជើងដើរចូលមកក្នុងអាងទឹកដ៏ធំនិងពោរពេញទៅដោយផ្កា Lavender ពាសពេញផ្ទៃអាងទឹក សឹមដាក់ខ្លួនអង្គុយចុះតាមក្រោយ ។

« ពួកខ្ញុំម្ចាស់នឹងរង់ចាំទ្រង់នៅមាត់ទ្វារ មានការអ្វីទ្រង់អាចហៅពួកខ្ញុំម្ចាស់បានគ្រប់ពេលណា៎ព្រះពរ »

នាយតូច ងក់ក្បាលផ្តល់ជាសញ្ញាថាយល់ ទើបពួកនាងប្រញាប់ប្រញាលចេញទៅចាំនៅខាងមុខដំណាក់ ប្រាប់ឱ្យទាហានទៅយាមត្បាតនៅតាមគ្រប់ច្រកបង្អួចមិនឱ្យមានការធ្លោះធ្លោយអ្វីណាមួយឡើយ ត្រឹមតែអ្នកអង្គម្ចាស់បង្អត់អាហារពួកនាងបីថ្ងៃមកនេះពួកនាងរៀងនឹងចងចាំមួយជីវិត ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now