EP33 : ស្រឡាញ់ងប់ងល់

2.8K 325 11
                                    

« កើតស្អី...ហៃយ៉ា!! លេងគប់កាំបិតបែបនេះមិនកើតទេណា៎ » ក៏ព្រោះតែឃើញ Tae ឡើងមកបាត់យូរ Dong-Hyun ក៏សម្រេចចិត្តឡើងមកតាមមើល តែពេលដើរមកដល់មាត់ទ្វារកូនកាំបិតមួយក៏ហោះស្ទុយមកចង់វាយប្រហារគេតែម្តង តែគួរឱ្យស្តាយគេមិនប្រហែសឱ្យអ្នកណាមកវាយប្រហារបានងាយៗនោះទេ ។

« អ្អក៎!! អូយ៎!! លែង!! » ឆ្លៀតឱកាសពេលនៅលើដីនាងមានអាវុធតែមួយ Jungkook ក៏រើចេញពីការសង្គ្រប់របស់នាង លូកព្រះហស្តទៅចាប់.កដៃនាងកាច់ឱ្យធ្លាក់កាំបិតមួយទៀតចុះទៅលើកម្រាល ទើបចាប់ដៃទាំងគូរបស់នាងពត់មកខាងក្រោយដើម្បីកុំឱ្យនាងធ្វើអ្វីកើតទៀត ។

« នាំនាងចេញទៅ ហាមនាងមករញ៉េរញ៉ៃជាយើងទៀត យើងមិនចង់កាច់.កមនុស្សស្រី » អ្នកអង្គម្ចាស់ ហុចដៃនាងឱ្យទៅអ្នកកម្លោះប្រាប់ឱ្យគេនាំនាងចេញទៅ ហើយក៏ឆ្លៀតចោលប្រយោគគម្រាមនាងពីលើបន្ថែម ទ្រង់មិនបានមានបន្ទូលចោលឡើយ បើសិនជានាងនៅតែព្យាយាមធ្វើរឿងបែបនឹងទៀត ទ្រង់ក៏មិនឱ្យឱកាសជាលើកទី 2 ឱ្យទៅនាងដែរ ។

« គិតស្អីបានជាចូលទៅរញ៉រញ៉ៃដុំទឹកកកដូចជាគេ? នាងមិនខ្លាចគេចាប់មូល.កទេឬក៏យ៉ាងម៉េច?? » Dong-Hyun ក្រវីក្បាលហួសចិត្តនឹងនាងទាំងមិនយល់ អាម្នាក់នោះទោះជាអង្គុយស្ងៀមៗក៏គួរឱ្យខ្លាចស្រាប់ទៅហើយ តែនាងបែរជាហ៊ានចូលមករញ៉រញ៉ៃជាមួយគេ សំណាងហើយដែលគេមិនកម្រោលមកចាប់មូល.កនាងសម្លាប់ចោលនោះ ។

« លែងអាឆ្កួត!! យើងមិនទៅណាទេ!! អាឆ្កួ...អ៊ុប* » សម្លេងស្រែកចេចចាចរបស់នាងក៏ត្រូវបានបាត់បន្ទាប់ពីអ្នកកម្លោះញុកក្រណាត់ចូលទៅពេញមាត់របស់នាង គេពិតជាថ្លង់ខ្លាំងណាស់ ដោយសារតែមិនចង់ធ្វើបាបមនុស្សស្រីទើបគេមានតែប្រើវិធីនេះ ។

« នាងជាអ្នកណាអ្នកអង្គម្ចាស់?? » គ្រាន់តែ Dong-Hyun នាំនាងចេញទៅផុតភ្លាម Tae ក៏ដើរទៅបិទទ្វារជិតឈឹង ទើបបែរមុខមកសួរនាំអ្នកម្ខាងទៀតឱ្យដឹងរឿង ធ្វើឱ្យទ្រង់ក្រវីក្បាលអស់សំណើចនឹងគេ មុននេះទ្រង់ទតឃើញថាគេខ្លាំងណាស់ ទោះជាស្រីម្នាក់នោះមានកំបិតក៏គេមិនខ្លាច ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now