EP60 : បងជ្រាបពីរឿងគ្រប់យ៉ាងអស់ហើយ

3K 318 10
                                    

    ងាកចំណាប់អារម្មណ៍បែរមកមើលខាងម្ចាស់ប្រុសដ៏ស្រស់បវរឯណះវិញ នារាត្រីនេះគេត្រូវបានអ្នកបម្រើចាប់ទៅតុបតែងព្រះកាយតាំងពីមេឃនៅភ្លឺដល់មេឃបាក់ងងឹត ។ ព្រោះពួកនាងត្រូវបានអ្នកអង្គម្ចាស់ដាក់គំហិតកៀបសង្កត់ឱ្យតុបតែងព្រះកាយម្ចាស់ប្រុសរបស់ទ្រង់ឱ្យបានស្អាតបំផុត ស្អាតមិនឱ្យមានអ្នកណាមកលើសបានតែម្តង បើបែបនេះហើយពួកនាងមិនអាចចេះតែបណ្តោយៗបានទេ ។

    ពេលពិធីជិតចាប់ផ្តើម នាយតូចក៏អាចចេញពីដំណាក់ដើម្បីធ្វើដំណើរចូលទៅក្នុងពិធីបានដោយមានស្រីបម្រើនៅដើរអមពីក្រោយបួននាក់ នឹងអ្នកនាំផ្លូវទៅបួននាក់ទៀត ។ នៅតាមផ្លូវធ្វើដំណើរចេញទៅពួកនាងក៏បានឃើញអ្នកអង្គម្ចាស់កំពុងឈរឱបព្រះហស្តផ្អែកនឹងទ្វារដំណាក់ហាក់ដូចជាកំពុងរង់ចាំអ្វីមួយ ហើយពួកនាងដែលយល់ការណ៍ក៏ប្រញាប់ប្រញាលថយព្រោះដឹងច្បាស់ណាស់ថាទ្រង់កំពុងចាំអ្នកណា ។

« ទ្រង់ចង់ធ្វើអ្វីព្រះពរ?? » Tae ងើយមុខទៅដេញដោលសួរអ្នកដែលកំពុងតែអូសដៃគេចូលទៅខាងក្នុងដំណាក់ទាំងជ្រួញចញ្ចើមឆ្ងល់ ពិធីជិតចាប់ផ្តើមហើយទ្រង់នៅចង់នាំគេទៅណាទៀត ។

« ធ្វើអ្វី?? បងមានបានធ្វើអ្វីឯណា?? »

« ពេលនេះពួកយើងនៅតែពីរនាក់ ទ្រង់មិនចាំបាច់និយាយបែបនោះក៏បាន ខ្ញុំម្ចាស់មិនមាត់តូចមាត់ធំទូលព្រះអង្គម្ចាស់ទី ១ ទេ »

« បងមិនបានហៅអូនបែបនោះដោយសារតែម្ចាស់បងទេ អូនគិតថាបងក្លែងធ្វើជាហៅអូនបែបនោះមែនទេ?? » Jungkook រិតបន្តឹងកម្លាំងព្រះហស្តឱបចង្កេះតូចច្រឡឹងកាន់តែណែន ធ្វើឱ្យរាងកាយពួកគេទាំងពីរផ្អឹបជាប់គ្នាយ៉ាងស្អិតរមួតរកចន្លោះឃ្លាតតូចមួយក៏មិនឃើញដែរ ។

« ចុះវាមិនពិតទេ? »

« មិនពិត »

« តាមតែព្រះទ័យទ្រង់ចុះ លែងខ្ញុំម្ចាស់បានហើយដល់ពេលដែលត្រូវចេញទៅហើយព្រះពរ » ដោយមិនចង់ប្រកែកតវ៉ាជាមួយគ្នាច្រើន នាយតូចក៏យល់ព្រមឱ្យទ្រង់ធ្វើអ្វីតាមតែព្រះទ័យរបស់ទ្រង់ចង់បាន ទាមទារឱ្យទ្រង់លែងព្រោះគេមិនចង់ខកនៅក្នុងពិធី ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now