EP18 : ទាសករ!!

2.9K 344 20
                                    

« យើងបានប្រាប់នាងរួចហើយថាមិនឱ្យប៉ះពាល់គេទេ Hayoon!! តែនាងហ៊ានដល់ថ្នាក់ប្រើខ្សែតីនេះវាយគេផងឬ?? នាងប្រហែលជាធុញទ្រាន់នឹងការដកដង្ហើមរស់រានមានជីវិតពេកហើយត្រូវទេ?? »

« យើងនាំឯងទៅកន្លែងដែលឯងត្រូវនៅ ទាហាន!! វាយជើងនាង 30 ខ្សែតី ខ្នងនាង 30 ខ្សែតី ហាមបន្ធូរដៃឱ្យជាដាច់ខាត » អ្នកអង្គម្ចាស់ ចំកោងខ្នងអោនទៅបីកាយតូចច្រឡឹងរបស់អាល្អិតឡើងមកផ្អឹបនឹងទ្រូង សាងជាការច្រណែនឱ្យ Hayoon កាន់តែខ្លាំង បើអាចនាងចង់តែទៅច្របាច់.កគេឱ្យងាប់នៅពេលនេះតែម្តងទេ ។

« អ្នកអង្គម្ចាស់!! អត់ទេណា៎!! ទ្រង់ធ្វើបែបនេះមិនបានទេ កុំវាយនាង!! កុំវាយនាងអី!! » នាយតូច រើបម្រះចេញពីការបីត្រកងខ្លាំងៗ ស្រែកឃាត់ទាហានដែលកំពុងរើសខ្សែតីដើម្បីវាយ Hayoon តែឃាត់យ៉ាងណាក៏ពួកគេមិនស្តាប់ដែរ ព្រោះនេះជាបញ្ជាពីអ្នកអង្គម្ចាស់ បើពួកគេមិនធ្វើតាមពួកគេគឺជាអ្នកទទួល ។

« ឆ្វាច់!!* ព្រូស!!* »

« អ្នកអង្គម្ចាស់!! បានហើយព្រះពរ!! ខ្ញុំម្ចាស់មិនចង់ឱ្យអ្នកណាម្នាក់មកឈឺខ្លួនដោយសារតែខ្ញុំម្ចាស់ទេ ខ្ញុំម្ចាស់មិនចង់បានបែបនឹងទេ..!! » ដោយសារតែឃើញថាការឃាត់ទាហានមិនបានផល Tae ក៏បែរមកនិយាយជាមួយនឹងទ្រង់វិញ សម្រួតខ្លួនទាល់តែរើចេញពីរង្វង់ដៃរបស់ទ្រង់បានសម្រេច ហើយក៏ស្ទុះវឹងរត់សម្តៅទៅកន្លែងដែល Hayoon កំពុងត្រូវគេវាយនោះយ៉ាងលឿន ។

« ពុទ្ធោអើយ!! » Jungkook ស្កៀតជើងធ្មេញខឹងព្រះទ័យនឹងខ្លួនឯងដែលចាប់គេមិនទាន់បណ្តោយឱ្យគេរបូតចេញទៅបានយ៉ាងងាយ នេះសំណាងហើយដែលទាហានមិនទាន់វាយ Hayoon បន្ថែម បើមិនអញ្ចឹងអ្នកត្រូវនោះគឺច្បាស់ជាគេមិនខាន ។

« បានហើយ! ឈប់វាយនាងទៅ » ទាហានអោនក្បាលថយទៅម្ខាង បើកផ្លូវឱ្យទ្រង់យាងចូលមកបីអ្នកដែលរបូតពីរង្វង់ដៃមុននេះឡើងវិញ ហើយក៏គ្មានពាក្យថាភ្លាត់ស្នៀតបណ្តោយឱ្យគេរបូតចេញបានម្តងទៀតដែរ ។

« ពេញចិត្តឬនៅ?? យើងមិនដឹងថាគួរបង្គ្រាបឯងដោយរបៀបណាទៀតទេទើបឯងចេះរាងចាលខ្លះ » ពេលដែលទទួលបានការបន្ទោស នាយតូច ក៏អោនមុខចុះលួចពេបមាត់ ក្តាប់ដៃនឹងជាយរូបសំងំស្ងាត់មាត់ឈឹងមិនមាត់មិន.កនិយាយអ្វីចេញមកទៀតនោះទេ ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now