EP40 : អូននៅឯណាទៅ Tae??

2K 270 9
                                    

ព្រះអាទិត្យរះបំភ្លឺលោកានាពេលព្រឹកព្រលឹមបានរះចាំងចូលមកតាមបង្អួចធ្លុះត្រុូវរង្វង់មុខស្លេកស្លាំងរបស់អ្នកសន្លប់បាត់បង់ស្មារតីតាំងពីយប់ម្សិលមិញ ។ ធ្វើឱ្យគេជ្រួញចញ្ចើមងាកមុខគេចចេញពីពន្លឺនោះតែក៏គេចមិនផុត ព្រោះប្លង់នេះគឺត្រូវចំខ្លាំងណាស់ ។

« ចង្រៃយ៍!! » Bo-gum ដែលទើបនឹងបើកទ្វារចូលមកឃើញអាល្អិតកំពុងត្រូវបានពន្លឺព្រះអាទិត្យរំខាន ក៏លាន់មាត់ជេរប្រទិចទាំងម៉ួម៉ៅកាត់ព្រឹកព្រលឹម ។ នាយសង្ហាប្រញាប់ដើរទៅទាញបង្អួចបិទ ដើម្បីកុំឱ្យមានអ្វីចាំងចូលមករំខានគេទៀត ។

« ទ..ទឹ.. » នាយតូច កម្រើកបបូរមាត់បង្ហើបនិយាយសឹងតែមិនរួច គេមានអារម្មណ៍ដឹងថានៅទីនេះមានមនុស្ស ទើបគេខំប្រឹងនិយាយ ព្រោះគេពិតជាស្រេកទឹកខ្លាំងណាស់គេមិនអាចទ្រាំបានទេ ។

« អា Chanyeon!! គេភ្ញាក់ហើយ!! មុននេះគេនិយាយ ស្តាប់ទៅថាគេនិយាយអ្វី?? » Bo-gum បើកទ្វារស្រែកហៅជំនិត ប្រាប់គេពីអ្វីដែលខ្លួនបានឃើញ គេពិតជាដឹងខ្លួនមែន មុននេះគេនិយាយទៀតផង តែពេលណាទើបគេបើកភ្នែកទៅ??

« និយាយម្តងទៀតមកក្មេងស្អាត » Chanyeon បន្ទាបជង្គង់មកអង្គុយក្បែរគ្រែសម្រាករបស់គេ ដាក់ត្រចៀកទៅក្បែរបបូរមាត់គេរង់ចាំស្តាប់អ្វីដែលគេនិយាយ ព្រោះមើលទៅតាមសភាពគេពេលនេះបើមិនប្រើវិធីស្តាប់បែបនេះ 100% គឺពួកគេស្តាប់អ្វីមិនបានឡើយ ។

« ឯងអោនមុខទៅកៀកគេរកស្អី?? » នាយសង្ហា ក្តៅឆាវពេលឃើញជំនិតអោនទៅកៀកនឹងគេខ្លាំងពេក ការងារស្អីវាអោនទៅសឹងតែមុខប៉ះគ្នាបែបនេះ?? ហៅឱ្យមកជួយស្តាប់តែវាបែរជាចង់គេចចំណេញទៅវិញ ។

« ខ្ញុំត្រូវការស្តាប់គេនិយាយទាន ទាល់តែដាក់ត្រចៀកជិតមាត់គេទើបអាចស្តាប់បាន មើលទៅលោកម្ចាស់ គេកម្រើកបបូរមាត់ម្ហបៗចង់និយាយច្បាស់ណាស់ »

« ជៀស!! យើងស្តាប់ខ្លួនឯង » Bo-gum លើកដៃទៅកៀកគេចេញសឹងតែផ្ងារក្រោយ ហើយក៏ប្រញាប់អោនទៅចាំស្តាប់អ្វីដែលអាល្អិតម្នាក់នេះនិយាយបន្ត គេនិយាយភាសាស្អីទៅហេតុអ្វីក៏ស្តាប់មិនយល់បែបនេះ??

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now