EP31 : ចង់ងាប់ណាស់??

2.5K 289 7
                                    

« [...] ត្រឡប់ទៅរាជវាំងវិញទៅ » សម្លេងសាបគ្មានជាតិគ្មានចូវរបស់អ្នកអង្គរូបសង្ហារឋានៈដ៏ខ្ពង់ខ្ពស់ដែលបានចរចារជាមួយទាហានអស់មួយសន្ទុះធំមកនេះក៏ធ្វើឱ្យបុរសម្នាក់សម្រាកនៅម្ខាងទៀតភ្ញាក់ពីដំណេកមកទាំងមិនទាន់អស់ងងុយ ។ មិនដឹងជាការងារស្អីទេឮតែនិយាយៗមិនឈប់ ធុញសឹងស្លាប់ហើយវើយ៎!!!

« ចុះអ្នកអង្គម្ចាស់ព្រះពរ? ទ្រង់នឹងយាងទៅវិញពេលណា? »

« មិនដឹង » ទ្រង់តបទៅវិញខ្លីៗតាមទម្លាប់មនុស្សមិនចូលចិត្តនិយាយស្តីអ្វីច្រើន ទ្រង់មិនទាន់ច្បាស់ថានឹងត្រឡប់ទៅវិញនៅពេលណាគ្រាន់តែមិនមែនជាពេលនេះ ទ្រង់ចង់ចំណាយពេលរស់នៅសាមញ្ញៗបែបនេះជាមួយអាល្អិតរបស់ទ្រង់ឱ្យបានយូរជាងបន្តិច មិនមែនខ្លីដល់ថ្នាក់ត្រឹមមួយយប់ទេ ។

« ក្រាបថ្វាយបង្គំលា អ្នកអង្គម្ចាស់ » ក្រោយពីទទួលបានចម្លើយហើយពួកទាហានក៏អោនក្បាលគំនាបលាទ្រង់សារថ្មីសឹមរៀបចំចាកចេញទៅវិញអស់ ។

« ពួកគេមកតាំងពីពេលណា? » អ្នកកម្លោះ លើកចញ្ចើមសួរទៅអ្នកអង្គម្ចាស់ដែលកំពុងអង្គុយនៅជិតប្រពន្ធ ។ ស្តាប់ទៅតាមនិយាយស្តីរបស់គេអ្នកមិនដឹងប្រាកដជាគិតថាគេមិនដឹងថា Jungkook ជាអ្នកណាហើយ ប៉ុន្តែកុំច្រឡំឱ្យសោះ គេដឹងច្បាស់ណាស់ តែទាស់ត្រង់ថាគេមិនខ្ចីគោរព ។

« ដេកដូចងាប់ដូចជាឯងនេះបើមានគេមកអារ.កទៀតក៏មិនដឹងដែរ »

« យ៉ា!! យើងសួរស្រួលបួលវើយ៎!! » Dong-Hyun សកទុះងើបក្រេសពីកន្លែងសម្រាក ដើរមកឈរទល់ពីមុខទ្រង់ ហើយទ្រង់ក៏មិនព្រមចាញ់មានតែឈានជើងដើរចូលទៅវិញ ចង់មានរឿងទាំងព្រឹកឬក៏យ៉ាងម៉េច? បានតើមានអី ។

« ហ្ហឹម~ » សម្លេងក្រហឹមតិចៗចេញពីបំពង់.ករបស់អ្នកកំពុងលង់លក់រៀបនឹងភ្ញាក់ក៏បានបង្អាក់ជម្លោះប្រុសសង្ហារទាំងពីរវិញមួយរំពេច កាលពីម្សិលមិញពួកគេបានសន្យាជាមួយគេរួចហើយថានឹងមិនឈ្លោះប្រកែកគ្នាទៀតនោះទេ តែមើលពេលនេះចុះពួកគេឈ្លោះគ្នាទាំងព្រឹកព្រលឹមតែម្តង ។

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now