EP47 : នេះជាអ្នកអង្គម្ចាស់មែនទេ??

2.8K 273 21
                                    

« សឺត!!* » អ្នកអង្គម្ចាស់ស៊កព្រះហស្តទៅលើកកាយតូចច្រឡឹងយកមកដាក់ពីលើភ្លៅ ធ្វើឱ្យគ្រប់គ្នាបើកភ្នែកធំៗស្រឡាំងកាំងនឹងរូបភាពនៅចំពោះមុខជាខ្លាំង ក៏ព្រោះតែទ្រង់បានលើកគេដាក់លើភ្លៅទាំងដែលទ្រង់កំពុងតែប្រថាប់នៅលើបល្គ័ងតែទ្រង់បែរជាលើកគេយកទៅអង្គុយពីលើ!!! កាយវិការរបស់ទ្រង់កំពុងតែលើកតម្កើនគេ ប៉ុន្តែបន្ទូលរបស់ទ្រង់កំពុងតែជាន់គេស្ទើរតែលិចចូលទៅក្នុងដី ។ ទ្រង់ប្រថាប់បបូរមាត់ទៅថើបថ្ពាល់ក្រពុំដែលពោរពេញទៅដោយទឹកភ្នែកមួយខ្សឺតយ៉ាងវែង រួចទើបអោនព្រះភ័ក្ក្រទៅខ្សឹបដាក់ត្រចៀកគេថា ៖

« ត្រៀមទទួលតួនាទីថ្មីរបស់ឯងទៅទាសករលើគ្រែ »

« យកវាទៅដាក់ក្នុងគុកទៅ » Jungkook ចេញបញ្ជាដាក់ទៅទាហានឱ្យចាប់យក Bo-gum ទៅដាក់ក្នុងគុក ខណៈឯព្រះហស្តនៅតែក្រសោបឱបចង្កេះតូចយ៉ាងណែនមិនព្រមព្រលែង ដោយមិនបានសង្កេតមើលទេថាមានក្រសែភ្នែកមួយគូដែលពោរពេញទៅដោយភ្លើងច្រណែនឈ្នានីសកំពុងតាមសម្លក់ ។

« អ្នកអង្គ... »

« កុំភ័យយើងមិនទាន់សម្លាប់វាពេលនេះទេ » អ្នកអង្គម្ចាស់ស៊កព្រះហស្តដែលនៅទំនេរទៅវែកសក់គេចេញពីរង្វង់មុខថ្នមៗ ទើបធ្វើសញ្ញាហៅស្ត្រីចំណាស់មានតួនាទីមើលការខុសត្រូវនៅក្នុងវាំងឱ្យឡើងមករកទ្រង់ ទ្រង់មានរឿងខ្លះត្រូវឱ្យគាត់ចាត់ការ ។

« ដុសខាត់ខ្លួនប្រាណគេឱ្យស្អាតរួចនាំគេចូលទៅក្នុងដំណាក់ហារ៉េម ចាប់ពីពេលនេះទៅគេត្រូវកាន់ដំណាក់នោះ » Jungkook លើកគេចេញពីលើភ្លៅទៅឱ្យគាត់ជាអ្នកទប់ ហើយក៏យាងចុះពីលើបល្គ័ងសម្តៅទៅក្នុងដំណាក់របស់ទ្រង់ដោយមាន Dong-Hyun នៅដើរតាមពីក្រោយជាប់ ។

« និយាយគ្នាជាមួយយើងឱ្យដឹងរឿង ឯងមិនអាចធ្វើបែបនេះដាក់ Tae បានទេ ឯងកំពុងតែចាត់ទុក Tae ជាមនុស្សកំដរអារម្មណ៍លើគ្រែ?? ឯងមើលងាយប្រពន្ធរបស់ឯងខ្លួនឯងអ៊ីចឹងមែនទេ? ឯងយកស្អីមកគិត?? ក្រែងខំតាមរកព្រោះតែស្រឡាញ់ តែពេលរកឃើញឯងក៏ធ្វើបែបនេះដាក់គេ?? បើឯងនៅតែល្ងង់មិនដឹងអ្វីបែបនេះទៀតយើងមិនទុកគេឱ្យឯងធ្វើបាបបានតាមចិត្តទៀតឡើយ »

L O V E M A Z E ᥫ᭡ (✔️)Where stories live. Discover now