ភាគទី2:កំណាញ់ខ្លួនម្លេះ!!

477 34 0
                                    

លុះល្ងាចបានមកដល់JiyangនិងZhanក៏ចុះពីធ្វើ ការសម្តៅទៅផ្សារមួយកន្លែង។

<<ថ្ងៃនេះឯងចង់ទិញអី>>Zhanសួរទៅមិត្តខ្លួនដែកំបុងដើរទន្ទឹមគ្នា

<<មិនដឹងដែរទៅមើលបន្លែសិនចាំគិតទៀត!!>> Jiyangនិយាយថ្វីត្បិតថាគេជាប្រុសប៉ុន្តែរឿង
ការងារផ្ទះស្រីៗខ្លះប្រៀបមិនបានគេផងថែមទាំងធ្វើ ម្ហូបឆ្ងាញ់ទៀតផង។

<<យី ហើយថ្ងៃនេះទិញច្រើនម្លេះ!!>>Zhanលាន់ មាត់ព្រោះឃើញJiyangកាន់របស់ពេញដៃ

<<ច្រើនឯណា លោកយាយគាត់ចង់ហូបផ្លែឈើ!ទើប
យើងទិញផ្លែឈើខ្លះឲ្យគាត់តើ!>>Jiyangក៏រៀបរាប់

<<អឺៗប្រញាប់ទៅៗ គាត់ប្រហែលឃ្លានហើយ>>
Zhan។អ្នកទាំងពីក៏ដើរទៅផ្ទះជាមួយគ្នាចឹងទៅ

<<យើងទៅមុនហើយ!!>>Jiyangឈប់និយាយនៅ
មុខផ្ទះខ្លួន

<<អឺៗយើងទៅបន្តសិន!>>Zhanថាហើយក៏ដើរទៅ
មុខបន្ត

<<លោកយាយ ចៅមកវិញហើយមើលចុះថ្ងៃនេះចៅ
ទិញផ្លែឈើមកច្រើនណាស់!!>>Jiyang

<<យ៉ា ចៅយាយហើយទិញផ្លែឈើមកធ្វើអីហា៎សចៅ
មិចមិនទុកលុយរៀន!!>>លោកយាយ។Jiyangសព្វ
ថ្ងៃនេះគេរស់នៅតែពីនាក់លោកយាយគេទេម៉ាក់គេ
ស្លាប់ចោលគេតាំងតែពីគេនៅក្មេងប៉ារបស់គេក៏មាន
គ្រួសារថ្មីបោះបង់គេចោលមានតែលោកយាយដែរនៅ
ជាមួយគ្នានេះ

<<មិនអីទេយាយ ចៅទិញមិនថ្លៃទេ!!>>Jiyangប្រាប់

<<ទុកនឹងហើយ យាយយកទៅលាងទឹកចៅចង់ញ៉ាំ
អាមួយណាមុនហា៎ស>>លោកយាយក៏យកថង់ផ្លែឈើ
ពីដៃនាយតូច

<<មិនបាច់ទេ ចាំចៅអ្នកធ្វើវិញណា!!យាយទៅអង្គុយ
សិនទៅ>>Jiyangមិនព្រមឲ្យ

<<អាji សង្ស័យតែមានរបស់យាយម៉ងបានជាមិនឲ្យ
យាយប៉ះនោះ!!>>លោកយាយចង្អុលមុខចៅគាត់
និយាយដូចសង្ស័យ

<<មានណាយាយ គឺចៅខ្លាចយាយពិបាក!!ប៉ុននិងចៅ
ធ្វើខ្លួនឯងបាន>>Jiyangក៏តបញញឹមមិនសមទៅគាត់

<<យាយមានទៅធ្វើអីធ្ងន់ធ្ងរឯណាគ្រាន់លាងផ្លែឈើ
បន្តិចបន្តួចនិងមកឲ្យមក!!>>លោកយាយក៏យកផ្លែឈើទាំងអស់នោះដើរចូលផ្ទះបាយទៅJiyangក៏
ប្រញាប់ដើរទៅតាមពីនាក់យាយចៅក៏ជួយគ្នាធ្វើម្ហូប
ជិតផ្លែឈើញ៉ាំចឹងទៅ។ទោះបីជាគ្មានប៉ាម៉ាក់ចាំផ្តល់ភាពកក់ក្តៅនិងកម្លាំងចិត្តឲ្យតែគេក៏មានលោកយាយ
ម្នាក់នេះចាំមើលថែចាំផ្តល់កម្លាំងចិត្តភាពកក់ក្តៅឲ្យ
ដូចគ្នាលោកយាយប្រៀបបានដូចជាឪពុកម្តាយទីពី
របស់គេយ៉ាងចឹង។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Waar verhalen tot leven komen. Ontdek het nu