ភាគទី49:ល្ងង់ជាងក្របី

222 18 3
                                    

នៅក្នុងCondoក៏ឃើញអ្នកទាំងបីអង្គុយនៅសាឡុង
Lingyiនិយាយមិនឈប់សោះ បានមករកប្រុសដល់
ក្នុងផ្ទះគេបែបនេះក៏ញញឹមឲ្យពព្រាយ

<<តាមមើលគឺបូជាអ្នកដេគ៌រហើយ condoមួយនេះ!>>Lingyiនិយាយតែគ្មានអ្នកឆ្លើយ

<<ហឹកហឹម..ដូចជាស្រេកទឹកដល់ហើយ!!>>Lingyi
ក៏ធ្វើជាក្រហឹមនិងនិយាយ បើZhanវិញអង្គុយសម្លឹង
នាងសឹងតែស៊ីសាច់ទៅហើយ នេះចរឹកស្អីរបស់នាង
គួរឲ្យស្អប់ដល់ហើយ

<<ចាំបន្តិច!!>>Yiboនិយាយហើយក៏ប្រុងងើបតែZhanឃាត់

<<ចាំខ្ញុំយកឲ្យផឹក!!បើឃ្លានមកផឹកផ្ទះគេណាស់!>>
Zhanថាចប់ក៏សើរទៅយកទឹក!!គ្រាន់តែដើរបកមក
វិញភ្លាមក៏ឃើញថាLingyiមកអង្គុយសាឡុងជាមួយ
Yiboបាត់ទៅហើយ Yiboក៏មើលមុខZhanលេបទឹក
មាត់មួយក្អឹកផ្សើមបំពង់ក ឯLingyiវិញនៅឆ្លៀត
ញញឹមឌឺដាក់Zhanទៀត គេមិនធាក់ចេញពីផ្ទះបស់គេ
ក៏សំណាងហើយនាងឯង

<<ណេះ!!>>Zhanដាក់ទឹកមួយកែវលើតុសំឡេង
ខ្លាំងគ្រាន់បើ!!!យីអាប៉ិYiboនិងកើតអី ចេះនៅអង្គុយ
មើលសង្សារសំណព្វនិងសង្សារចាស់ខ្លួនសម្លក់គ្នា
សឹងតែហក់ត្របាក់គ្នាបែបនេះទៅកើត

<<Zhanឯងដូចជាមិនដែរ ចូលរៀនម៉ោងសីលធម៌
យ៉ាងមិចមិនដឹង!!បានជា..>>Lingyiនិយាយនិង
បង្អូសសំឡេងនៅចុងប្រយោគចង់ថាឲ្យZhan

<<ហ៊ូ...ម៉ោងសីលធម៌ក៏ខ្ញុំរៀនតែថាមកមានសីលធម៌
ជាមួយមនុស្សខ្លះ មនុស្សគ្មានកេរខ្មាសបែបនេះ ឲ្យខ្ញុំ
ធ្វើទៅមិនរួចទេ!!>>Zhanក៏ស៊កឲ្យវិញនិងឆ្លៀតធ្វើ
កាយវិការ

<<សីលធម៌គេមិនរើសមនុស្សនោះទេ បើថាគ្មានក៏ថា
ទៅ ខ្ញុំមានទៅប្រកាន់ឯណា>>Lingyiបក

<<ខ្ញុំខ្លាចនាងប្រកាន់ដល់ហើយនៀក!!ខ្ញុំមើលទៅនាង
សីលធម៌ក្នុងខ្លួនបន្តិចក៏គ្មានផង ចេះមានមុខដើរថាឲ្យ
គេដែរ!!>>Zhanដាក់ទៅវិញ!!លឺតែប៉ុន្នឹងក៏ចុកដល់ជាតិក្រោយតែLingyiក៏ក៏សម្លក់មុខZhanថ្លែ

<<បូហា៎..!>>LingyiហៅYiboមិនទាន់ទាំងបាន
និយាយអីផងក៏ត្រូវZhanកាត់

<<បូ ទៅទិញផ្លែឈើឲ្យអូន!!អូនចង់ញ៉ាំ>>Zhan
និយាយកាត់Lingyiក៏ធ្វើឲ្យនាងក្តៅក្រហាយ
ម្តងៗដែរ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Tahanan ng mga kuwento. Tumuklas ngayon