ភាគទី51:សម្លាប់ខ្ញុំទៅ

236 19 1
                                    

+នៅក្នុងឡាន

<<បើកាំមេរ៉ាម្តុំនេះខូចទាំងអស់បែបនេះ យើងគិតយ៉ាង
មិច>>Haoxuanនិយាយបន្ទាប់ពីបានដើរឆែក
កាំមេរ៉ាសុវត្ថិភាពជាមួយYiboរួចមក សុទ្ធតែកាំមេរ៉ា
ដែលខូចកាលពីយប់មិញទាំងអស់ វាមើលទៅមិនមែនចៃដន្យនោះទេ

<<យើងកំពុងគិត!!>>Yibo

<<ឃើញគេចាប់Zhanទៅមួយទាំងមូលបែបនេះ បងគ្មានប្រតិកម្មអ្វីបន្តិចទេហេ៎ស!!>>Haoxuanសួរ

<<អ៊ួយ!!>>Haoxuanក៏ស្រែកពេលត្រូវមួយដៃពី
បងរបស់ខ្លួន

<<ពេលនេះ យើងធ្វើអីបាន!!ប្តឹងប៉ូលីសហើយ តែស្មើរ
នេះទៅហើយនៅតែគ្មានដំណឹង!!>>Yiboនិយាយ

<<អ៊ួយ!!>>Haoxuanក៏ភ្ញាក់រុលក្បាលទៅមុខដោយ
សារតែYiboជាន់ហ្រ្វាំងឈប់គ្មានប្រាប់គេអីម៉ាម៉ាត់

<<បងបូ បងយ៉ាងមិចនិង!!>>Haoxuanនិយាយ
ទាំងធុញទ្រាន់

<<បិទមាត់ឯងទៅ!!>>Yiboថាហើយក៏សម្លឹងមើល
ផ្លូវមួយនេះ អាចទេដែរគេចាប់Zhanមកម្តុំផ្លូវនេះ វា
ស្ងាត់គ្រាន់បើ

ក្រឡេកមកមើលZhanឯណេះវិញ ត្រូវបានគេដាក់ឲ្យ
ឈរជាប់និងសរសរមួយ ឯដៃក៏ព័ទ្ធទៅក្រោយថែមទាំង
ដាក់ខ្នោះថែមទៀត Zhanដឹងខ្លួនមកក៏មានអារម្មណ៍
ថាដៃរបស់ខ្លួនដូចជាជាប់និងអ្វីម្យ៉ាង Zhanបើកភ្នែក
សន្សឹមៗ សម្លឹងឃើញមុខLingyiមុនគេតែម្តង

<<គឺនាង!!>>Zhanនិយាយសំឡេងខ្សាវៗ

<<យើងវាយ៉ាងមិច!!>>Lingyiតប

<<តើនាងចាប់យើងមកធ្វើអី!!>>Zhanសួរ

<<ចាប់ឯងមក ហឺសៗ!!មិចក៏ធ្វើដូចជាភ័យខ្លាចខ្លាំងម្លេះ យើងមានទាន់បានធ្វើអីឯណា>>Lingyiនិយាយផ្ទួនពាក្យZhan សើចបន្តិចទើបនិយាយឌឺដងពីទឹកមុខ Zhanនៅពេលនេះ

<<អាZhan គឺឯងមែនទេ!>>Jiyangដែរជាប់ចំណង
នៅសរសរម្ខាងទៀតក៏ស្រែកសួរ លឺសំឡេងមួយនេះ
ភ្លាមZhanក៏រហ័សងាកមើលទៅប្រភពសំឡេង

<<អាJi នេះឯង!!>>ZhanរកសួរJiyangតែLingyi
ក៏ជួយឆ្លើយជំនួស

<<ក៏ត្រូវយើងចាប់មកដូចគ្នា!!យើងចាំមើលថានៅពេល
បងប្អូនត្រកូលWangទាំងពីឃើញសភាពពួកឯងបែបនេះ គេនិងធ្វើមុខយ៉ាងមិច>>LingyiតបZhan
បន្តនិយាយ បញ្ចប់ប្រយោគក៏សម្លឹងទៅកូនចៅប៉ុន្មាន
អ្នករបស់ខ្លួន បុរសមាឌមាំពីនាក់ក៏ដើរចូលទៅជិតZhanនិងJiyang..!!5នាទីក្រោយ គេក៏បង្ហាញ
ឲ្យឃើញទឹកមុខLingyiញញឹមយ៉ាងពេញចិត្ត

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Där berättelser lever. Upptäck nu