ភាគទី33:សុំទោស!!ខ្ញុំសុំទោស

280 28 2
                                    

Yiboនិងអ្នកស្រីWangបានត្រឡប់មកដល់ផ្ទះវិញ
ទាំងហត់នឿយ។Yiboក៏ដើរទៅបន្ទប់ទម្លាក់ខ្លួនគេងលើពូក មិនបានមួយនាទីផងគេក៏គេងលក់បាត់។។
រហូតដល់ល្ងាចទើបនាយភ្ញាក់ក៏ព្រោះតែមានសំឡេង
រំខានដែលមានគេខលមក Yiboចុចទទួលទូរស័ព្ទ
ទាំងមិនមើលលេខ

<<ហាឡូ!!>>Yiboនិយាយបន្ទាប់ពីចុចទទួល

<<ហាឡូ!!>>Zhanនិយាយគ្រាន់តែលឺសំឡេង Zhan Yiboស្វាងចេស ដកទូរស័ព្ទពីត្រចៀកយក
មកមើលបន្ទាប់ពីឃើញជាលេខរបស់Zhanហើយ
Yiboញញឹមយ៉ាងពេញចិត្តតែម្តង

<<នឹកយើងហេ៎ស បានជា..>>Yiboនិយាយមិនទាន់
ចប់ផងZhanក៏កាត់សម្តី

<<នឹកក្បាលឯងស្អី!!យើងខលទៅគ្រាន់តែប្រាប់ឯងភ្លេចរបស់នៅបន្ទប់យើង>>Zhan

<<យើងភ្លេចអី!!>>Yibo

<<កាបូបលុយនិងសំបុត្រមើលប្រកួតកីឡាបាល់ទះ!!>>Zhanក៏រៀបរាប់តាមនិងចឹងទៅ

<<អ៎រមែនហើយ សំបុត្រមើលការប្រកួតកីឡាបាល់ទះនេះយើងឲ្យឯង!!ហើយថ្ងៃប្រកួតឯងត្រូវតែមក បើឯងនៅចាត់ ទុកយើងជា...>>Yiboនិយាយមិនទាន់ចប់ក៏ត្រូវZhanកាត់សម្តីម្តងទៀត

<<អឺៗ យើងទៅ!!>>Zhanឆ្លើយ

<<ល្អ យើងចាំមើលថាឯងទៅឬអត់ បើមិនឃើញឯងមានរឿងជាមួយយើងហើយ>>Yibo

<<យើងខ្លាចឯង!!>>Zhanឌឺទៅវិញ

<<ខ្លាចមិនខ្លាចយប់មិញដឹងហើយ!!>>Yiboនិយាយ
ភ្ញូចស្នាមញញឹមឡើងមក តែក៏ធ្វើអ្នកម្ខាងទៀតនឹកគិត
ឃើញភ្លាមថ្ពាល់ក៏ឡើងក្រហមព្រឿងៗ

<<យប់មិញមានរឿងអីឯងមិនចាំទេហេ៎ស បើមិនចាំ ចាំ
យើងរំលឹក កាលពីយប់មិញយើងទាំងពី...>>Yibo
និយាយតែប៉ុននិងក៏ត្រូវZhanកាត់ទៀត

<<បានហើយ យើងមិនចង់ដឹង!!ប៉ុន្តែ..>>Zhan

<<តែអី!!>>Yiboសួរដេញ

<<ហេតុអី ឯងធ្វើបែបនោះ ឯងកើតឆ្កួតអីហា៎ស!!>>
Zhan

<<គឺ...>>Yiboឆ្លើយមិនចេញ

<<កុំឲ្យមានជាលើកទីពីណា បើស្រីដែរឯងស្រឡាញ់
គេដឹងគេមើលមកយើងយ៉ាងមិចទៅ>>Zhanនិយាយ
ពីមូលហេតុ ស្តាប់ទៅសមហេតុផល

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Hikayelerin yaşadığı yer. Şimdi keşfedin