ភាគទី40:ព្រោះយើងស្រឡាញ់ឯង

278 22 1
                                    

+ព្រឹកថ្ងៃថ្មី

ភ្នែកមួយគូចាប់ផ្តើមកម្រើកបើកព្រិចភ្នែកបីបួនដងឲ្យ
ស៊ាំនិងពន្លឺព្រះអាទិត្យ មិនទាន់និងងើបផងក៏មាន
អារម្មណ៍ថាមានដៃមួយឱបខ្លួនជាប់Zhanក៏បែរមុខទៅ
ក្រោយទើបថាជាYiboសោះ Zhanដកដៃនាយចេញ
ពីខ្លួនរួចងើបទម្លាក់ជើងចុះ ក៏មានអារម្មណ៍ថាដូចជា
ឈឺខ្លួន ហើយក៏ចាប់អារម្មណ៍ថាខ្លួនគ្មានខោអាវ Zhan
ក៏ប្រញាប់ទាញភួយមកដណ្តប់វិញយ៉ាងលឿន សម្លឹងមើលYiboនិងគិតទៅរឿងយប់មិញ តែZhanនឹកគិត
អីមិនឃើញទេ នាយចាំមិនបានថាយប់មិញមានរឿងអី
ខ្លះនោះ

<<អាយ~~~>>Zhanភ្ញាក់ស្រែកមួយវាស់ដោយសារ
តែYiboទាញនាយតូចមកគេងឱបវិញ

<<អង្គុយគិតអី!!>>Yibo

<<គិត...គ្មានទេ!!>>Zhanប្រុងឆ្លើយហើយតែនឹក ឃើញទាន់ក៏បដិសេធវិញ

<<បើគិតរឿងពីយប់មិញមិនឃើញ ចាំយើងប្រាប់>>
Yiboដឹងក៏និយាយ

<<យើងមិន..>>Zhanមិនទាន់បានបដិសេធផងYiboក៏កាត់សម្តីនាយតូច

<<ដំបូងគឺបែបនេះ!!>>Yiboនិយាយហើយក៏ចាប់បឺត
មាត់នាយតូចតែម្តង (ឌឹបៗៗ)Zhanវាយទ្រូងនាយ
ឌឹបៗ និងរុញនាយចេញដោយZhanរុញនាយចេញពេកទៅYiboក៏ព្រមលែង នាយតូចវិញដកដង្ហើមសឹង
មិនដល់គ្នា បាននាយលែងចឹងZhanងើប តែត្រូវ
នាយទាញផ្តួលមកវិញ

<<មិនទាន់ចប់ទេ ប្រញាប់ទៅណា!!>>Yibo

<<យើងមិនចង់ដឹង លែងយើង យើងប្រញាប់ទៅរៀន>>Zhanស្រែកហាមនាយ

<<យ៉ាងមិច យើងគ្រាន់តែជួយរំលឹក!!ថាពួកយើង..>>
Yiboនិយាយមិនទាន់ចប់ផង Zhanក៏ថើបបបូរមាត់
នាយក្រាស់ឲ្យខ្សឺត

<<យើងចាំ!!តែកុំនិយាយពីរឿងនោះអី យើងសុំ>>
Zhanថើបនាយហើយទើបនិយាយបែបទន់ភ្លន់ ឃើញនាយភ្លឹកមើលខ្លួន Zhanក៏មានអារម្មណ៍ថាអៀនៗនិងទង្វើខ្លួនដែរទើបZhanប្រញាប់ក្រោកចេញពីនាយទាញកន្សែងរុំខ្លួនត្រឹមចង្កេះដើរចូលបន្ទប់ទឹកយ៉ាងលឿន ឯYiboវិញនៅភ្លឹកនិងរឿងអម្បាញ់មិញដល់ពេលZhanងើបចេញទើបដឹងខ្លួនមកវិញ នាយក៏ញញឹមចុងមាត់ ព្រោះតែពេលZhanធ្វើបែបនេះវា
គួរឲ្យស្រឡាញ់ណាស់

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now