ភាគទី32:អនាគតភារិយា

314 31 1
                                    

លុះម៉ោងប្រហែល8យប់Yiboក៏ត្រូវមកគេងបន្ទប់
ជាមួយZhan Zhanអង្គុយលើគ្រែផ្នែកខ្នងនិងក្បាល
គ្រែចុចទូរស័ព្ទចំណែកYiboក៏អង្គុយក្បែរZhan
នេះដែរ។

<<ហេ៎ Zhanហា៎!!ស្អាតអត់>>Yiboលើកទូរស័ព្ទ
បង្ហាញរូបចិញ្ចៀនសួរទៅZhan Zhanក៏ងាកមើល

<<ស្អាតតើ!!ឯងទិញឲ្យLingyiហេ៎ស>>Zhanឆ្លើយ
ហើយសួរបក

<<អត់ទេ!!ទិញឲ្យអនាគតភរិយា>>Yibo

<<បើមិនមែនជាLingyiជាអ្នកណាវិញ>>Zhanសួរ
ទៀត

<<មិនបាច់ចង់ដឹងទេ!!ដឹងត្រឹមថាគេចេះយល់ចិត្តយើង
ស្អាតឆ្លាត ស្តាយដែរយើងធ្វើឲ្យគេឈឺចាប់មកជាយូរដែរ>>Yiboនិយាយរៀបរាប់វាដូចជាZhanបេះ
បិទ Zhanក៏មានអារម្មណ៍ថាម្នាក់នោះស្រដៀងៗគេដែរតែគេមិននឹកគិតថាជាគេឡើយមើលទៅ

<<គេប្រហែលជាស្អាតណាស់ហើយ ទើបធ្វើឲ្យឯងលង់ថ្នាក់នេះ!!ហើយចុះហេតុអីឯងបែកពីLingyi>>
Zhan

<<ព្រោះនាងមិនបានស្រឡាញ់យើង!!និយាយដល់រឿងនេះក៏តូចចិត្តនិងខ្លួនឯងដែរ មិនគួរណាមើល
មនុស្សខុសចឹងសោះ>>Yiboនិយាយចប់ក៏ធ្លាក់ទឹក
មុខ

<<មិនអីទេ!!ចាត់ទុកថានេះជាបទពិសោធន៍ចុះ អត់ម្នាក់ក៏មានមនុស្សល្អៗជាច្រើនទៀតរងចាំឯងដែរ>>
Zhanលើកដៃអង្អែលស្មារនាយថ្នមៗលើកទឹកចិត្ត

<<ហឹម!!តែឡូវយើងរកឃើញអនាគតប្រពន្ធយើងហើយ>>Yiboក្រហឹមដើមកទទួលពាក្យZhanហើយ
និយាយបន្ត

<<អ្នកណា នារីម្នាក់ណាអាចយកឈ្នះចិត្តឯងឲ្យកាត់
ចិត្តពីLingyiបានលឿនថ្នាក់នេះ>>Zhan

<<គឺឯងនិងហើយ!!>>Yiboអាញឹមខ្ចឹប

<<អាបែក!!គ្រាន់តែប្រាប់យើងនាងជាអ្នកណាវាស្លាប់
ឯងហេ៎ស>>Zhan

<<ចុះយើងប្រាប់ហើយតើ>>Yibo

<<បានហើយ កុំមកលេងសើចបែកៗជាមួយយើង!!>>
Zhanគិតថានាយនិយាយលេងព្រោះតាមធម្មតានាយនេះចូលចិត្តលេងសើចណាស់ជួនកាលលេងជ្រុល Zhanក៏ម៉ួម៉ៅណាស់ដែរ

តុកៗ~~សំឡេងគោះទ្វារពីខាងក្រៅក៏បន្លឺឡើងZhan
ក៏ងើបដើរទៅបើកទ្វារ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now