ភាគទី17:ក្មេងឆ្លាត!ស្តាប់បង្គាប់

262 19 0
                                    

លើលោកយើងនេះស្នេហាតែងតែមានជួបមានបែកមានផ្អែមមានល្វិញជូរចត់និយាយជារួមស្នេហាវាព្រៀប
ដូចជាអាវុធមុខពីដែរអាចសម្លាប់មនុស្សអស់ជាច្រើនអ្នកមកហើយ ចុះស្នេហាដែរមនុស្សម្នាក់លួចស្នេហ៍គេ
តែឯងតើវាយ៉ាងមិចវិញទៅ?

[គឺលួចអន់ចិត្ត ខូចចិត្តកុំឲ្យគេដឹងតែប៉ុននឹងឯង!!]
Zhanពោលក្នុងចិត្ត

[តើមនុស្សដែរស្រឡាញ់មិត្តខ្លួនឯងខុសមែនទេ!] Zhanសួរខ្លួនឯងក្នុងចិត្តនេះជាសំណួរដែរគេតែងតែសួរខ្លួនឯងមិនដឹងទៅសួរអ្នកណាហើយក៏ឆ្លើយមិនចេញដូចគ្នាវាបានដក់ជាប់ក្នុងខួរក្បាលរបស់គេរហូតមកមិនមានអ្នកណាអាចជួយឆ្លើយគេបាននោះទេ។

រីងៗៗ~~សំឡេងទូរស័ព្ទរោទិ៍បានដាស់អារម្មណ៍
អណ្តែតអណ្តូងរបស់កម្លោះតូចយើងឲ្យភ្ញាក់ពីការ
គិតស្រមើស្រម៉ៃ។Zhanក៏ដកទូរស័ព្ទយកមកចុចលើក

<<ហាឡូ!>>Zhan

<<ឯងឥឡូវនៅឯណា>>Yiboសួរមកវិញពីម្ខាងទៀត

<<នៅផ្ទះ ឯងមានការអីហេ៎ស!>>Zhan

<<អត់ទៅធ្វើការទេហេ៎ស!>>Yibo

<<អត់ទេ មេឲ្យសម្រាកមួយថ្ងៃ!>>Zhan

<<បើចឹងទៅដើរលេងហី!!>>Yiboបបួលនាយតូចដើរ
លេង

<<យើងរវល់ហើយ បបួលអ្នកផ្សេងទៅ!(តឺតៗ)>> Zhanថាហើយក៏ចុចបិទបាត់។មើលមកខាងYibo
វិញ

<<លេងចុចបិទចឹងម៉ង!!ចាំមើលតែទៅដល់ណាមិត្តស្អីគ្រាន់ជូនគ្នាដើរលេងតិចមិនបាន>>Yiboថាហើយក៏
ចេញឡានខ្លួនបើកសម្តៅទៅផ្ទះZhan។ឯZhanវិញ
កំពុងអង្គុយធ្វើលំហាត់មិនចង់គិតពីនាយ គេគិតច្បាស់
ហើយថានិងនៅឲ្យឆ្ងាយពីនាយ ព្រោះតែដឹងថាអ្នកដែរ
មកកម្ទេចផ្ទះខ្លួននោះគឺLingyiនេះឯងនាងបានជួល
មនុស្សប៉ុន្មាននាក់ឲ្យមកកម្ទេចផ្ទះគេនិងហើយ ទាស់
ត្រង់ថាZhanអត់មានភស្តុតាងចាប់ពួកអ្នកជនដៃដល់
តែប៉ុននិងឯង។

<<សុំទោស!!តែយើងមិនចង់នៅងប់ងល់ស្នេហាដែរ
មានទៅលើឯងតែម្ខាងនោះទេ>>Zhanនិយាយឡើង
តិចៗតែម្នាក់ឯងភ្លាមនោះទឹកភ្នែកមួយដំណក់ក៏ហូរ កាត់ផែនថ្ពាល់របស់Zhanនាយតូចក៏ប្រញាប់ជូត
ចេញធ្វើលំហាត់បន្តមានអារម្មណ៍ថាដូចជាឈឺក្បាល
គេក៏ដើរចេញទៅខាងក្រៅអង្គុយលេងនៅតុខាងមុខផ្ទះ
ខ្យល់បកមកល្វើយៗអារម្មណ៍ក៏ស្រស់ស្រាយទៅតាម
និងដែរ។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now