ភាគទី16:ទុកបើកទ្វារចូលមករំលោភឯង

282 22 0
                                    

   នៅក្នុងបន្ទប់មួយនៃភូមិគ្រិះWang!!Yiboកំពុងអង្គុយចុចទូរស័ព្ទសុខៗក៏មានសារមួយលូតមកជាលេខប្លែកគេមិនស្គាល់នោះទេ Yiboចុចស្តាប់ទៅ
ទើបដឹងថាជាសំឡេងLingyiនិងFasaនិយាយគ្នា
នៅមុននោះ។

  ផាំង~ប្រាវ~Yiboគប់ទូរស័ព្ទខ្លួនទៅជញ្ជាំងពេញ ទំហឹង

<<មិនពិត!!Lingyiមិនមែនជាមនុស្សចឹងនោះទេ>>
Yiboមិនជឿនិងអ្វីដែរខ្លួនលឺស្រែកបោករបស់របររាយ
រប៉ាត់រប៉ាយពេញបន្ទប់។

<<កូនboកូនកើតអីនិង បើកទ្វារឲ្យម៉ាក់បន្តិចមើល៎>>
Mrs Wangស្រែកមកពីក្រៅសួរនាយ។Yiboមិន
តបតែក៏អង្គុយចុះសម្រួលអារម្មណ៍គេមិនជឿទេថានិង
ជាសម្លេងLingyiអាចថាមានអ្នកចង់ធ្វើបាបគេចង់
បំបែកបំបាក់ពួកគេប៉ុណ្ណោះ ទើបFakeសំឡេងមកពី
ណាមិនដឹងចង់បោកគេ។

  ក្រឡេកមកមើលកម្លោះតូចរូបស្រស់យើងឯណេះវិញ
បន្ទាប់ពីធ្វើការរបស់គេហើយ ក៏ត្រឡប់ទៅផ្ទះខ្លួនទៅ
ដល់ផ្ទះនាយតូចចាប់ផ្តើមឆ្ងល់ពេលឃើញទ្វារផ្ទះចំហ
ចោលគេក៏ប្រញាប់រត់ចូលទៅខាងក្នុងឃើញថារបស់
រាយរប៉ាត់រប៉ាយមើលមិនយល់ដឹងអីជាអី។

<<ខ្ចិច!!គ្មានសល់ នេះចោរចូលផ្ទះហេ៎ស>>Zhan
ហា៎មាត់និយាយរលាយហើយ សំខាន់ចង់រកអ្នកធ្វើ
រឿងនេះក៏មិនជាធ្វើយ៉ាងមិច

<<ចប់ហើយ!!កែវសំណព្វចិត្តខ្ញុំបែកខ្ចិច អាលីងគ្មាន
សល់ហឹកៗ!!អាឆ្កួតណាវាបែកថ្នាំទេហេ៎ស បានមក
កម្ទេចផ្ទះយើងនឹង>>Zhanយំផងជេរផងមិនដឹងអា
ឆ្កួតណាមកកម្ទេចផ្ទះគេខំថែខំសម្អាតរាល់ថ្ងៃឥឡូវវា
ដាក់ខ្ទិច

<<ហើយទៅរកមុខវានៅឯណាទៅ!!លោកអើយលោក
>>Zhanអង្គុយចោងហោងដៃច្រត់ថ្ពាល់ខ្លួនទាំងសង
ខាងនិយាយបង្ហាញទឹកមុខអស់សង្ឃឹម។បន្ទាប់ពី
អង្គុយគិតបានមួយសន្ទុះក៏ងើបរៀបចំផ្ទះឡើងវិញ។
ចំណាយពេលអស់ជាច្រើនម៉ោងទើបផ្ទះបានស្អាតបាត
វិញZhanក្រឡេកមកមើលម៉ោងឃើញថាម៉ោង11ជិត
12ទៅហើយ គេក៏ប្រញាប់ទៅងូតទឹកសម្អាតខ្លួនចេញ
មកវិញប្រុងដាក់ខ្លួនគេងហើយក៏នឹកឃើញថាមិនទាន់
បានធ្វើលំហាត់គេក៏ដើរទៅអង្គុយតុរៀនខ្លួនអង្គុយធ្វើ
លំហាត់ចឹងទៅមិនបានប៉ុន្មានផងក៏គេងលក់លើតុបាត់
មិនបានប៉ុន្មានផងនាយតូចក៏បើកភ្នែកមកវិញព្រោះមានអារម្មណ៍ថាដូចមានអីដូចជាមានអីសង្កត់ខ្លួនបើក
ភ្នែកមកភ្លាមក៏ឃើញទម្រង់មុខអាមិត្តចោរម្សៀតរបស់
ខ្លួននេះមកតាំងពីកាលគេគេងលក់មិនដឹងខ្លួនសោះ
តែម្តងសំខាន់មកគេងអោបគេតាំងពីកាលទេនេះ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Tempat cerita menjadi hidup. Temukan sekarang