ភាគទី28:នឹក

304 27 0
                                    

បន្ទាប់ពីឃើញកូនសៀវភៅនោះគេលើកវាមកមើល
Yiboធ្វើទឹកមុខឆ្ងល់ៗ នេះជារូបគេកំពុងជិះស្គីតើ
ហើយនេះZhanគេបានមកពីណា

<<ហ៊ានលួចថតរូបយើងផងហេ៎ស!!>>Yiboនិយាយ
ហើយក៏ដាក់ខ្លួនអង្គុយលើពូក

<<គួរបើកឬអត់វី!!ប៉ុន្តែ...ណ្ហើយមើលតែតិចមានអីទេ
យ៉ាងណាម្ចាស់វាក៏មិននៅ សំខាន់ជារូបយើងតើ!!>>
Yiboនិយាយហើយក៏បើកមើលទំព័រដំបូង គឺជារូប
គំរូតូចមួយរបស់គេទៀតហើយ នេះZhanចេះគូរូប
ទៀតហេ៎ស

<<ស្អាតដល់ហើយ!!មិននឹកស្មានថាឯងក៏មានទឹកដៃ
គូគំនូរបានស្អាតចឹងសោះ!>>Yiboនិយាយសរសើរ
Zhanមុខញញឹមពព្រាយ បើកទៅមួយសន្លឹកទៀត
ឃើញមានអក្សរជាច្រើនដែរZhanបានកត់ទុក
+អក្សរក្នុងសៀវភៅ

តើខ្ញុំគួរនិយាយរឿងនេះប្រាប់អ្នកណាទៅ វាគួរឲ្យខ្មាស់អៀនណាស់ដែលមកលង់ស្រឡាញ់មិត្តខ្លួនឯងបែប នេះ ខ្ញុំតែងតែអន់ចិត្ត ប្រចណ្ឌ័គេម្នាក់ឯងទាំងដែលគេ
មិនដែរខ្វល់ពីខ្ញុំទាល់តែអស់ តែហេតុអីខ្ញុំហាមចិត្តដែរ
ស្លាញ់គេម្នាក់ឯងនេះមិនបាន ទោះដឹងថាគេមានម្ចាស់
រួចហើយតែខ្ញុំហាមចិត្តនឹកគិតបារម្ភមិនបានសូមបីតែ
បន្តិច កាន់តែហាមខ្ញុំកាន់តែនឹកគេខ្លាំង ពួកយើងចូល
ចិត្តដើរលេង កម្សាន្ត សឹងតែគ្រប់កន្លែងអស់ទៅហើយ
ដែរធ្វើឲ្យទំនាក់ទំនងរបស់ពួកយើងកាន់តែជិតស្និត
រហូតដល់សង្សារគេប្រចណ្ឌ័ តាមធ្វើបាបខ្ញុំ ជួលគេឲ្យ
មកវាយខ្ញុំ កម្ទេចផ្ទះខ្ញុំ ក្រោយដឹងថាជានាងហើយនាងក៏ប្រច័ណ្ឌ័ពួកយើងខ្ញុំក៏ដកខ្លួន ព្រោះតែYiboក៏ខូចចិត្ត
ដែរញឹកញាប់ ខ្ញុំពិបាកទ្រាំមើលគេបែបនេះណាស់ ខ្ញុំ
ទៅរកនាងបកស្រាយដោយមិនឲ្យគេដឹងទើបនាងត្រូវ
គ្នាជាមួយគេវិញ តែនាងក៏បានប្រាប់ខ្ញុំមិនឲ្យទៅស្និត
ជាមួយអាboទៀតឡើយ ខ្ញុំក៏ធ្វើតាមទាំងបង្ខំចិត្តក៏
ដើម្បីឲ្យគេសប្បាយចិត្ត ឃើញស្នាមញញឹមវាដែរមាន
ក្តីសុខខ្ញុំក៏មានក្តីសុខ ព្រោះមនុស្សដែរខ្ញុំស្រឡាញ់គេ
រកឃើញស្នេហ៍ពិតរបស់គេ

+ទំព័រទី2
ខ្ញុំច្រណែនLingyiណាស់ដែរបានគេមើលថែលួង លោមពេលពិបាកចិត្ត កំដរពេលចង់ដើរលេង នាងមាន
សំណាងណាស់ ហេតុអីខ្ញុំមិនអាចបានដូចជានាង
ខ្ញុំបានត្រឹមតែកំដរគេពេលគេត្រូវការ ពេលខ្ញុំត្រូវការ
អ្នកកំដរគឺគ្មានទេ មានតែសំងំក្នុងបន្ទប់តែម្នាក់ឯង។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Место, где живут истории. Откройте их для себя