ភាគទី46:Zhanកុំទៅណាចោលបង

238 24 0
                                    

នៅទីវាលស្មៅមួយកន្លែងYiboកំពុងតែដើរ ងាកមុខ
ងាកក្រោយ ឆ្វេងស្តាំហាក់កំពុងរកអីម្យ៉ាង ពេលនោះក៏
ឃើញZhanឈរនៅចម្ងាយឆ្ងាយពីគេគួរសម

<<Zhanអូនទៅណា ចាំបងផង!!>>Yiboក៏រត់ទៅ
រកZhan តែZhanបែរជាដើរចេញទៅកាន់តែឆ្ងាយ
ពីYibo

<<Zhan Zhanអូនទៅណាចាំបងផង!!>>Yibo
ព្យាយាមស្រែកហៅZhanតែZhanមិនឈប់សោះ
គិតតែពីដើរទៅមុខ!!មកដល់មាត់ជ្រុះមួយZhanក៏
ងាកទៅរកYiboដែរកំពុងរត់សម្តៅមកខ្លួន

<<Zhan!មករកបងមកទីនោះគ្រោះថ្នាក់ណាស់ មក
រកបងមកZhan>>YiboដើរចូលទៅរកZhanយឺតៗ
តែZhanបែរជាទម្លាក់ខ្លួនធ្លាក់ទៅក្នុងជ្រុះដ៏ជ្រៅមួយនោះទៅវិញ

<<Zhan.....!>>Yiboស្រែកហៅឈ្មោះZhanរហូត
ដល់ភ្ញាក់ពីសុបិន្តភ័យបេះដូងលូតញាប់ស្អេក

<<បងកើតអីយល់សប្តិអាក្រក់ហេ៎ស!!>>Zhanសួរ
ទៅYibo

<<Zhan!!>>Yiboហៅឈ្មោះZhanហើយក៏អោប
នាយតូចយ៉ាងណែនហាក់ខ្លាចZhanរត់ចោលខ្លួនដូច
ក្នុងសុបិន្ត ឃើញបែបនេះZhanក៏អោបនាយនិង
អង្អែលខ្នងនាយជាការលួងលោម

<<Zhanកុំទៅណាចោលបងណា!!>>Yiboនិយាយ

<<ខ្ញុំនៅទីនេះ មិនទៅណានោះទេ!!>>Zhanនិយាយ
លួងលោមYibo!!បន្តិចក្រោយមកអ្នកទាំងពីក៏គេង
វិញ តែYiboអោបZhanស្អិតដូចតុកកែចឹង

+ព្រឹកថ្ងៃថ្មី

Yiboអង្គុយធ្វើការក្នុងOfficeខ្លួនដូចរាល់ដងតែ
អារម្មណ៍ហោះហើរកប់ពពកឯណាហើយក៏មិនដឹង
អ្នកខាងក្រៅគោះទ្វារសឹងតែបាក់ដៃទៅហើយYibo
ធ្វើមិនដឹង ទាល់តែប្រើដៃធ្ងន់បន្តិចទើបYiboភ្ញាក់

<<ចូលមក!!>>Yiboសម្រួលឥរិយាបថហើយទើបឲ្យ
អ្នកខាងក្រៅចូលមក ដែរម្នាក់នោះគឺZhanសោះទឹក
មុខខឹងមិនតិចទេ នេះគេគោះទ្វារមិនដឹងជាប៉ុន្មានរយ
ដងនោះទេ ទើបនាយឲ្យចូល

<<រវល់តែធ្វើស្អីហា៎ស ខ្ញុំគោះទ្វារសឹងតែបាក់ដៃទៅ
ហើយទើបនិងឲ្យចូល!!>>Zhanដាក់ទៅញ៉ែតៗ

<<បងសុំទោស មិញរវល់តែគិតរឿងការងារក៏ភ្លេចចាប់
អារម្មណ៍សំឡេងអូនគោះទ្វារ!>>Yiboក៏រកលេសដោះ
សារ

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now