ភាគទី52:នាងពិតជាមោមែន!!

243 22 0
                                    

នៅមន្ទីរពេទ្យ ក្នុងបន្ទប់អ្នកជំងឺក៏ឃើញYiboគេងនៅ
លើគ្រែពេទ្យមិនទាន់ដឹងខ្លួននោះទេ ឯZhanក៏នៅមើលYiboជាប់បន្ទាប់ពីលាងរបួសហើយ

<<Zhanកូនទៅសម្រាកសិនទៅណា កូនបូទុកឲ្យម៉ាក់មើលបានហើយ!!>>Mrs.Wangនិយាយឲ្យ
Zhanទៅសម្រាក គាត់បារម្ភពីកូនតែZhanក៏ត្រូវ
មិនស្ទើរនោះដែរ បើនៅបណ្តោយឲ្យបែបនេះទៀត
មិនកើតទេ

<<មិនអីទេ អ្នកមីង!!ខ្ញុំនៅមើលគាត់បានណាបាទ!!>>
Zhanនិយាយហើយក៏អង្គុយមើលYiboបន្តទៀត
ដោយសារតែខ្លួនទើបYiboត្រូវគេងនៅលើគ្រែពេទ្យ
បែបនេះ

<<បើដេញមិនទៅ ចឹងមានតែម៉ាក់ទៅ ចាំម៉ាក់ធ្វើស៊ុប
ឲ្យកូនទាំងពីចុះណា!!>>Mrs.Wang

<<បាទអគុណអ្នកមីង!!>>Zhanនិយាយអគុណ
អ្នកស្រីហើយ Mrs.Wangក៏ដើរចេញទៅ។បន្ទាប់ពី
Mrs.Wangចេញទៅផុត Zhanក៏ងាកមើលមុខអ្នក
ដែរគេងលើគ្រែពេទ្យ

<<មនុស្សល្ងង់បងនេះ ធ្វើតែរឿងអីល្ងង់ៗ!!>>Zhan
ថាឲ្យអ្នកកំពុងគេងលើគ្រែពេទ្យ

<<ឲ្យតែការពារអូនបាន បងសុខចិត្តល្ងង់បែបនេះរហូត>> សំឡេងYiboនិយាយតបទៅZhanវិញ
ដែរធ្វើឲ្យZhanភ្ញាក់ព្រើត

<<នេះបង បងដឹងខ្លួនហើយហេ៎ស!!ខ្ញុំទៅ..>>Zhan
និយាយនិងរៀបទៅហៅគ្រូពេទ្យ

<<មិនបាច់ហៅមកទេ បងចង់ឃើញតែមុខអូនម្នាក់
ប៉ុណ្ណោះ!!>> Yiboឃាត់Zhanមិនឲ្យទៅហៅគ្រូពេទ្យ
មកនោះទេ

<<តែបង..!!>>

<<គ្មានតែគ្មានស្ករអីទេ នៅកំដរបង!!អូនជាអ្នកធ្វើឲ្យ
បងរបួស ត្រូវតែមើលថែបង>>Yiboនិយាយមក
រឹល គ្មានដូចអ្នកជំងឺអីបន្តិច

<<ប្រុសសម្អុយ បងឈឺឬធ្វើពុតនិង>>Zhanក៏ថាឲ្យ
Yibo

<<គឺឈឺពិតណា បងគេងលើគ្រែងើបមិនរួចផង!!អូនថា
បែបនេះ បងអន់ចិត្តស្លាប់ហើយ>>Yiboក៏ង៉ក់ងរដាក់
នាយតូច

<<បានហើយ ងើបពីឈឺក៏លេងសើចចឹងមែនទេ>>
Zhanប្រាប់ឲ្យនាយឈប់

កាត់មកមើលនៅខាងនេះវិញ រុំរបួសហើយភ្លាមក៏
ត្រឡប់មកផ្ទះភ្លែត

<<នៅទីនេះហើយ បងទៅធ្វើអីឲ្យញ៉ាំ!!>>Haoxuan

<<កុំទៅយូពេកណា!!>>Jiyang

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Où les histoires vivent. Découvrez maintenant