ភាគទី២

8.1K 308 0
                                        

+New day /7:30am
ព្រឹកថ្ងៃថ្មី រាងក្រាសជុងហ្គុកបានរៀបចំខ្លួនស្លៀកពាក់យ៉ាងស្អាតបាត ដើម្បីទៅក្រុមហ៊ុនរបស់ខ្លួន ព្រោះគេបានទុកចោលឲ្យប្អូនជីដូនមួយមើលជំនួសពេលខ្លួនទៅសហរដ្ឋអាមេរិក។

រៀបចំខ្លួនរួចរាងក្រាស់ក៏ចេញពីបន្ទប់ដោយក្នុងដៃមានយួរកាបូបធ្វើការ នឹងចុះមកស្រស់ស្របអាហារពេលព្រឹកដូចគ្នា។

«អុះ...លោកម្ចាស់ អញ្ជើញចា៎»អ៊ំសន

«...»រាងក្រាស់ត្រឹមតែងក់ក្បាល ហើយក៏ដើរទៅអង្គុយលើកៅអីហើយចាប់ផ្តើមការញ៉ាំអាហារដែលមានច្រើនមុខនៅលើតុយ៉ាងស្ងៀមស្ងាត់ យ៉ាងមានអ៊ុំសន នាងអេន និងអ្នកបម្រើស្រីៗប្រហែល៥នាក់ឈរតម្រង់ជួរក្បែរនោះ ដើម្បីបម្រើ ឯរាងតូចក៏ឈរនៅជិតនិងដែរប៉ុន្តែនៅខាងក្រោយ

+15 minutes later/7:50am

ការស្រស់ស្រប់អាហារពេលព្រឹករបស់រាងក្រាស់បានបញ្ចប់ហើយ នាយក៏ដើរទៅរកឡានចត់នៅមុខផ្ទះដោយមានមនុស្សជំនិត(នាយតន)ចាំបើកទ្វារឡានឲ្យ
តែមិនភ្លេចផ្តាំអ៊ុំសនរឿង...

«កុំភ្លេចឲ្យមនុស្សយកអាហារពេលថ្ងៃត្រង់ឲ្យខ្ញុំផង»ជុងហ្គុក

«ចា៎ លោកម្ចាស់»អ៊ុំសន

ឯរាងក្រាស់ក៏ឡើងឡានបាត់ទៅ ដោយនាយតនជាអ្នកបើកបរ ដោយឆ្ពោះទៅក្រុមហ៊ុន។

«ពួកនាង...ឆាប់រៀបចំចាន់លើតុលោកម្ចាស់ភ្លាមទៅ»អ៊ុំសន

«ចា៎...អ៊ុំ»

«នាងអេនទៅផ្សារ ទិញគ្រឿង បន្លែ សាច់មក ធ្វើម្ហូបពេលថ្ងៃត្រង់ឲ្យលោកម្ចាស់មក...នោះលុយ»អ៊ុំសន ក៏ហួចលុយ200$ឲ្យទៅនាងអេន ។មានលុយសម្រាប់ការចាយវាយក្នុងភូមិគ្រឹះ ទុកចំណាយលើការហូបចុក របស់របរប្រើប្រាស់ក្នុងភូមិគ្រឹះជាដើម ឯប្រាក់ខែអ្នកបម្រើបើកឲ្យផ្សេង។

«ចា៎...អ៊ុំ តែខ្ញុំសុំទៅពីរនាក់ថេហ្យុងមក ព្រោះមើលទៅអីវ៉ាន់ច្រើនណាស់អ៊ុំ»នាងអេន

«អឺររ...ធ្វើមិចក៏ធ្វើទៅ ឲ្យតែលឿន...ប្រយោជន៍យឺតអាហារថ្ងៃត្រង់លោកម្ចាស់ទៅបានហើយ»អ៊ុំសន

Appaបម្រើ  |Complete✓|Opowieści tętniące życiem. Odkryj je teraz